Khmer Dictionary: អង្រូស
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ដែក
( ន.នាមសព្ទ )
លោហជាតិមួយពួក កើតពីជាតិថ្មមានព័ណ៌ក្រមៅ ជាធាតុរឹងជាងពួកលោហជាតិទាំងពួង, មានប្រយោជន៍ប្រើការបានច្រើនយ៉ាងជាងលោហជាតិទាំងពួង ។ ដែកកណ្ដារ ដែកស្រួយសម្រាប់ក្ដារឬ ខៃទម្លុះសាច់ឈើ ។ ដែកខួង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខួង) ដែកខៃ ដែកសម្រាប់ខៃទម្លុះ ។ ដែកគាស់ ដែកមានសណ្ឋានឆែកជាចម្ពាមខាងចុង សម្រាប់គាស់ដកដែកគោល ។ ដែកគោល ដែកមានសណ្ឋានមូលតូចទ្រវែងមានក្បាល ខាងចុងស្រួចសម្រាប់បោះភ្ជាប់អ្វីៗ ។ ដែកចារ ដែកមូលឆ្មារស្រួចមានដងសម្រាប់ចារសាស្ត្រាស្លឹករឹត ។ ដែកឆាប ដែកមានបន្លាខ្លីញឹកសម្រាប់ឆាបធ្មេញរណារជាដើម ។ ដែកឈូស ដែកសម្រាប់ឈូសរំលីងឈើ ។ ដែកដុល ដែកដែលនៅទាំងដុំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដុល ផង) ។ ដែកថែប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថែប) ។ ដែកពុត ដែកសម្រាប់ពត់ធ្មេញរណារ ។ ដែកភ្លើង ដែកសម្រាប់ដំយកភ្លើង (ដែកភ្លើង១គ្រឿង មានដែកដំ១ បំពង់ប៉ុយ១ ថ្ម ១ដុំ) ។ (ម.ព.ឈើគូសផង) ។ ដែកស្វាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាន ) ។ ដែកអង្រូស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្រូស) ។ល។
-
រូស
( កិ.កិរិយាសព្ទ )
ធ្វើឲ្យមុត, ឲ្យដាច់ ដោយដែកអង្រូស : ចាប់ដែកអង្រូសរូសឈើ ។ កោសរលាត់ដូចជាត្រូវដោយដែកអង្រូស : បន្លាឈូករូសភ្លៅ ។ ព. ប្រ. រូសនាយរូសអាយ ឬ កោសរូស និយាយដៀមដាមបញ្ឆិតបញ្ឆៀងនាយអាយ ដោយច្រណែន, ដោយបញ្ឈឺចិត្ត; រំអុកបៀតបៀនយកនេះយកនោះ ។
-
អង្រូស
( ន.នាមសព្ទ )
[អង់-រូស]
ដែលមានបន្លាខ្លីៗសម្រាប់ប្រើការរូស; ហៅឲ្យពេញថា ដែកអង្រូស ។
Headley's Khmer-English Dictionary Full Text Search
-
អង្រូស
( n )
[ʔɑŋruuh]
- detail »
file, rasp