Khmer Dictionary: អង្ស័ក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
វត្ថពន្ធ
( ន.នាមសព្ទ )
[វ័ត-ថ្ពន់]
(< វត្ថ “សំពត់” + ពន្ធ “ចង, ក្រវាត់”) សំពត់សម្រាប់ក្រវាត់ ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, មាន ២ យ៉ាងគឺ វត្ថពន្ធចង្កេះ សម្រាប់ក្រវាត់ត្រង់ចង្កេះ ដើម្បីរក្សាបរិមណ្ឌលស្បង់, បាលីហៅ កាយពន្ធន មាន ២ បែបគឺ សូករន្តកៈ ធ្វើដោយផ្ទាំងសំពត់តូចវែង មានសណ្ឋានស្រដៀងនឹងពោះវៀនជ្រូក, បដិកៈ ធ្វើដោយចេសសូត្រឬអំបោះត្បាញចាក់ស្រែះជាបន្ទះ មានខ្សែក្រងត្រង់ខាងចុងទាំងពីរល្មមក្រវាត់បាន (វត្ថពន្ធចង្កេះ ទាំងពីរបែបនេះមានតាំងពីក្នុងពុទ្ធកាលតរៀងមក, មានពុទ្ធប្បញ្ញតិ្ត ឲ្យពួកបព្វជិតក្រវាត់ក្នុងវេលាដែលនឹងចូលទៅក្នុងភូមិ, ឯវេលាក្រៅពីនេះមិនមានកំណត់); វត្ថពន្ធទ្រូង បាលីហៅ ឧរពន្ធន សម្រាប់ក្រវាត់ត្រង់ខាងក្រោមដោះលើផ្នត់សង្ឃាដី ដែលពាក់ពាតលើស្មាខាងធ្វេងពីលើចីពរដែលគ្រង ដើម្បីរក្សាបរិមណ្ឌលចីពរនិងសង្ឃាដីកុំឲ្យធ្លាក់រយីករយាក (ប្រើក្នុងវេលាពាក់ផ្នត់សង្ឃាដីពាតលើឧត្តរាសង្គៈ); វត្ថពន្ធទ្រូងនេះកើតមានក្នុងសម័យខាងក្រោយពុទ្ធកាល ស្រករគ្នានឹងសំពត់អង្ស័ក; វត្ថពន្ធទ្រូងនិងអង្ស័កទាំងពីរមុខនេះជាបរិក្ខារចោឡៈ គឺជាគ្រឿងបរិក្ខាររាយរង, ត្រូវការប្រើប្រាស់ក៏បាន មិនបាច់ប្រើក៏បាន ប្រហែលគ្នានឹងគ្រឿងបរិក្ខារតូចៗ ដូចយ៉ាងកន្សែងជូតមុខជាដើមនោះដែរ មានក៏បាន មិនបាច់មានក៏បាន (ព. វិ. ពុ.) ។
-
អង្ស័ក
( ន.នាមសព្ទ )
[អង់-ស័ក]
(អំស “ស្មា”, អំសក ឬ អំសិក “ដែលទាក់ទងឬជាប់ដោយស្មា”) កាសាវពស្រ្តមួយយ៉ាងសម្រាប់បព្វជិតពុទ្ធសាសនិកសម័យសព្វថ្ងៃពាក់ពាតលើស្មាខាងឆ្វេងព័ទ្ធមកក្រោមក្លៀកខាងស្តាំ ប្រើជាទ្រនាប់ញើសពីខាងក្នុងឧត្ដរាសង្គ, ជាគ្រឿងបរិក្ខាររាយរង ឬបរិក្ខារពិសេស ប្រើក៏បាន មិនប្រើក៏បាន ព្រោះគ្រឿងបរិក្ខារនេះ ពុំមែនជាពុទ្ធានុញ្ញាតទេ... ដូចគ្នានឹង វត្ថពន្ធទ្រូង ដែរ ប្រើក៏បាន មិនបាច់ប្រើក៏បាន ជាចីវររាប់ចូលក្នុង បរិក្ខារចោឡៈ ដែលអដ្ឋកថាប្រាប់ថា បព្វជិតប្រើច្រើនប៉ុន្មានក៏បានឥតមានកំហុសទេ (ព. វិ. ពុ.) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វត្ថពន្ធ>វត្ថពន្ធ ផង ។
Headley's Khmer-English Dictionary Full Text Search
-
ហងសក្ស
- detail »
See:អង្ស័ក -
អង្ស័ក
( n )
[ʔɑŋsak, hɑŋsak]
- detail »
wide sash-like undergarment with a large pocket worn by Buddhist monks under their outer robes (it is worn across the chest from the left shoulder to the right side)