Khmer Dictionary: អចេលកៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទិគម្ពរ
( ន.នាមសព្ទ )
[ទិគ័ម-ព ]
(ទិឝ “ទិស” + អម្ពរ “សំពត់; សម្លៀក”, ដោយមានស្រៈ អ នៅខាងចុង ឝ > គ ផ្សំជា ទិគម្ពរ “អ្នកស្លៀកទិស”; ធៀប បា. ជា ទិសាម្ពរ) អ្នកយកទិសជាសម្លៀក គឺអ្នកបួសដែលកាន់លិទ្ធិអាក្រាតមិនស្លៀកសំពត់ ។ វេវ. អចេលកៈ ឬ អចេលក៍ ។ ទិគម្ពរ នេះ, ក្នុងប្រទេសឥណ្ឌា, មានតាំងពីក្នុងបុរាណសម័យរហូតមកដល់បច្ចុប្បន្នសម័យ, សម័យបច្ចុប្បន្ននេះ អ្នកកាន់តាមលទ្ធិ ជេន នៅតែប្រកាន់តាមលទ្ធិនេះ មានឈ្មោះប្រាកដថា ពួកទិគម្ពរ ឬ លទ្ធិទិគម្ពរ ។
-
នគ្គជន
( ន.នាមសព្ទ )
[នាក់-គៈជន់ ]
ជនអាក្រាត គឺមនុស្សស្រាតលែងខ្លួនទទេ មិនត្រូវការដោយសម្លៀកបំពាក់ ។
- នគ្គនិយម (នាក់-គៈនិយំ) ការរាប់អាន ឬការអនុលោមទៅតាមលទ្ធិអាក្រាត ។
- នគ្គភាព ភាពនៃជនអាក្រាត, ការស្រាត ។
- នគ្គសមណៈ សមណៈអាក្រាត គឺអ្នកបួសមួយពួកខាងក្រៅពុទ្ធសាសនា បានដល់ពួកអចេលកៈនៅប្រទេសឥណ្ឌា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អចេលកៈ ផង) ។
-
និគ្រន្ថ
( ន.នាមសព្ទ )
[--គ្រន់ ]
(និគ៌្រន្ថ; និគ្គណ្ឋ “អ្នកដែលប្រាសចាកកិលេសជាគ្រឿងដោតក្រងឬកិលេសជាគ្រឿងចាក់ស្រេះហើយ...”) បព្វជិតពួកមួយបួសក្រៅសាសនាប្រកាន់លទ្ធិថា ខ្លួនជាមនុស្សកម្ចាត់កិលេសដែលចាក់ស្រេះនៅក្នុងសន្តានឲ្យជ្រះអស់ហើយ (អចេលកៈ ឬ អាជីវក) ។
-
អចេលកៈ
( ន.នាមសព្ទ )
[អៈចេល៉ៈកៈ ]
(អចេលក) អ្នកមិនស្លៀកសំពត់ គឺអ្នកបួសពួកតិរ្ថិយដែលតមមិនស្លៀកសំពត់ ដោយប្រកាន់តាមលទ្ធិថាការប្រព្រឹត្តដូច្នេះ ជាគ្រឿងកម្ចាត់សេចក្ដីលោភជាដើម (អ្នកបួសអាក្រាត) : ពួកអចេលកៈមានតែក្នុងប្រទេសឥណ្ឌា ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិគម្ពរ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
អចេលកៈ
( n )
[ʔaʔceelaʔkaʔ]
- detail »
Jainism (an ancient Indian religion); insulting term often used to refer to children who refuse to wear clothing