Khmer Dictionary: អសុរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បាក់
( កិ.កិរិយាសព្ទ )
ភ្លាត់, ឃ្លាត, ខ្ទេចខុសពីប្រក្រតី ឬពីទីទំនងដើម (ចំពោះតែអ្វីៗដែលរឹង, ដែលស្រួយ) : បាក់ឆ្អឹង ឬឆ្អឹងបាក់, បាក់ដៃ ឬដៃបាក់, បាក់ជើង ឬជើងបាក់ បាក់រទេះ ឬរទេះបាក់...។
- បាក់កុម្ពណ្ឌ ខ្លាចរាងចាលរអាដូចជាពួកកុម្ព័ណ្ឌ (កុម្ភណ្ឌ) ដែលបាក់ស្បាត ខ្លាចពួកទេវតាឬខ្លាចពួកអសុរ ។
- បាក់កំពង់ បាក់ភ្លូតទៅរកតែកំពង់មួយៗ ឬទិញដូរតែនៅទីផ្សារណាមួយ ឬក៏នៅផ្ទះលក់ទំនិញណាមួយ; បើជា ព. ប្រ. ថាទំនិញស្លាប់ថ្លៃមិនឡើងមិនចុះ ។
- បាក់កម្លាំង ថយកម្លាំងខ្សោយទ្រមដោយធ្វើការធ្ងន់លង់ហួសប្រមាណ ។
- បាក់ចិត្ត ងប់ស៊ប់ចិត្តទៅរកឥតងាកបែរ ។
- បាក់ទ័ព ពួកកងទ័ពច្បាំងចាញ់គេរត់រប៉ាត់រប៉ាយថយចេញ ។
- បាក់ធ្មុង ព. ប្រ. អស់អំណាច អស់ពិសដូចត្រីបាក់ធ្មុង ។
- បាក់ពន្លូក ឬ - បាក់ភ្លូក ផ្អើលភ្លូកចុះចូលកោតខ្លាចដោយគោរពស៊ប់ចិត្ត ។
- បាក់រទេះ ព. ប្រ. លង់ទ្រនេសទៅណាមិនរួចដោយត្រូវនឹងគ្រឿងប្រហារមានរបួសជាទម្ងន់, ដូចជារទេះបាក់ (និយាយចំពោះតែសត្វកាច) : ពស់វែកបាក់រទេះ, ខ្លាបាក់រទេះ ។
- បាក់អំនួត ខូចអំនួតលែងហ៊ានអួតតទៅទៀត ព្រោះអួតហួសហេតុលើសទំនង ។
- ទឹកបាក់ ទឹកធ្លាក់ខ្លាំងហូរជ្រុលមកពីទីខ្ពស់ បើទស់ទប់ក៏មិនងាយនឹងឈ្នះ ។
- ធ្មេញបាក់ ធ្មេញដែលរដករបូតចេញ ។
- បាក់មុខ ព. ប្រ. អាម៉ាស់មុខ, ទាបមុខ គឺជ្រុបមុខចុះ ព្រោះអ្នកណាមួយធ្វើឲ្យអាប់ឱន ។ល។
-
បុព្វ
( គុ.គុនសព្ទ )
[បុប-ពៈ]
(បូវ៌) មុន, ខាងដើម, ពីមុន ។ សព្ទនេះប្រើរៀងខាងដើមសព្ទដទៃឲ្យជាបទសមាសដូចជា បុព្វកថា (បុប-ពៈកៈ--) ន. (បា.) ពាក្យនិយាយខាងដើមសៀវភៅ, ពាក្យផ្ដើមជាដំបូង, អារម្ភកថា, អារម្ភបទនៃសៀវភៅ ។
- បុព្វកម្ម (បុប-ពៈ-ក័ម) ន. (បា.; សំ. បូវ៌កម៌ន៑) អំពើពីមុន, អំពើពីព្រេងនាយ, អំពើចាស់ គឺបុណ្យក្ដីបាបក្ដីដែលគេបានធ្វើពីជាតិមុនមកជាប់ជាស្នាមចិត្តតាមឲ្យផលក្នុងជាតិតៗមក ឬក្នុងជាតិនេះ ។
- បុព្វករណ៍ (បុប-ពៈ-ក) ន. (បា. បុព្វករណ; សំ. បូវ៌ករណ) ការរាយរងដែលត្រូវចាប់ធ្វើមុនដើម្បីនឹងសម្រួលការធំឲ្យស្រួលឬឲ្យចុះរបៀប ។
- បុព្វការី (បុប-ពៈការ៉ី) ន. (បា.; សំ. បូវ៌ការិន៑) អ្នកដែលបានធ្វើឧបការៈមុន គឺអ្នកដែលបានធ្វើសេចក្ដីទំនុកបម្រុងផ្ចុងផ្ដើមរួចមកហើយ : មាតាបិតា ជាបុព្វការីរបស់កូន; គ្រូជាបុព្វការីរបស់សិស្ស; ព្រះសម្មាសម្ពុទ្ធ ជាបុព្វការីរបស់ពុទ្ធសាសនិកជន; ព្រះមហាក្សត្រជាបុព្វការីរបស់ប្រជាជន ព្រោះទ្រង់បានចាត់កិច្ចការគ្រប់គ្រងរក្សាប្រទេសរបស់ព្រះអង្គ ឲ្យអស់ប្រជាជនបានសេចក្ដីសុខស្រួល ។ល។ បើស្ត្រើជា បុព្វការិនី ។
- បុព្វកិច្ច (បុប-ពៈកិច) ន. (បា.; សំ. បូវ៌ក្ឫត្យ) ការរវល់រាយរងដែលត្រូវចាប់ធ្វើមុន ដើម្បីនឹងសម្រួលការធំឲ្យចុះរបៀប ។ វេវ. បុព្វករណ៍ ។
- បុព្វក្រឹត្យ (បុប-ពៈក្រឹត) ន. (បា. សំ. ក្ល.) ដូចគ្នានឹង បុព្វកិច្ច ។
- បុព្វចរិត (បុប-ពៈចៈ-រ៉ិត) ន. (បា.) ចរិតដើម គឺអំពើដែលបុគ្គលធ្លាប់ប្រព្រឹត្តពីក្នុងជាតិមុន ជាប់ជាស្នាមជាលំអានមកដល់ជាតិនេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចរិត ផង) ។
- បុព្វចរិយា (បុប-ពៈ-ចៈរ៉ិយ៉ា) ន. (បា.; សំ. បូវ៌ចយា) ចរិយាដើម គឺការប្រព្រឹត្ត, សំណាង ឬមារយាទ, ទម្លាប់, សណ្ដាប់ធ្នាប់, ដែលបុគ្គលធ្លាប់បានប្រព្រឹត្តពីជាតិមុនៗ មកជាប់ជាស្នាមតាមមកដល់ជាតិនេះ ។
- បុព្វណ្ហកាល (បុប-ព័ន-ហៈ--) ន. (បា.; សំ. បូវ៌ាណ្ហកាល) ដូចគ្នានឹង បុព្វណ្ហសម័យ ។
- បុព្វណ្ហសម័យ (បុប-ព័ន-ហៈសៈម៉ៃ) ន. (បា.--សមយ; សំ. បូវ៌ាណ្ហសមយ) សម័យជាខាងដើមនៃថ្ងៃ (ក្រោយបន្ទាប់បច្ចូសសម័យ) គឺវេលាព្រះអាទិត្យរះ (ពេលថ្ងៃរះ) ។
- បុព្វទេព ឬ - បុព្វទេវតា (បុប-ពៈ ទេប ឬ--ទេវៈដា) ន. (បា. បុព្វទេវ ឬ បុព្វទេវតា) ទេវតាដើម ឬ ទេវតាមុន (មាតាបិតា); មាតាបិតាបានជាហៅថា បុព្វទេព ព្រោះមានចិត្តមេត្តាប្រណីរីករាយស្មោះស្មើរកកូនប្រហែលដូចចិត្តរបស់ទេវតា...។ ពួកអសុរក៏ហៅ បុព្វទេព ដែរ ព្រោះកាលពីដើមអសុរធ្លាប់នៅក្នុងឋានត្រៃត្រិង្សមុនព្រះឥន្ទ្រនិងពួកទេវតាអ្នកត្រៃត្រិង្ស ។
- បុព្វទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុព្វទេព) ។
- បុព្វនិមិត្ត ឬ - បូព៌និមិត្ត (បុប-ពៈនិមិត ឬ បូ--) ន. (បា. បុព្វ--; សំ. បូវ៌--) ហេតុភេទ, គ្រឿងសម្គាល់ដែលនាំបណ្ដាលឲ្យឃើញមុន (អាភេទ, ផ្នួល ឬ ប្រផ្នួល) ។
- បុព្វនិវាស (បុប-ពៈ--) ន. (បា.; សំ. បូវ៌និវាស) ផ្ទះ, ភូមិ, លំនៅដែលធ្លាប់នៅពីដើម (ផ្ទះ, ភូមិ, លំនៅចាស់) ។
- បុព្វន្នជាតិ (បុប-ព័ន-នៈជាត) ន. (បា. < បុព្វ “មុន” + អន្ន “វត្ថុសម្រាប់ស៊ី”+ ជាតិ “កំណើត”; សំ. < បូវ៌ + --) ពូជធារឬស្បៀងដែលគេត្រូវបរិភោគមុន បានខាងឯធញ្ញជាតិមានស្រូវខ្សាយជាដើម ដែលជារបស់ត្រូវគេបរិភោគមុន (ស្បៀងសម្រាប់ស៊ីមុន) ។ ព. ផ្ទ. អបរន្នជាតិ ។
- បុព្វបទ (បុប-ពៈបត់) ន. (បា.; សំ. បូវ៌បទ “បទដើម”) និបាតសព្ទ ឬអក្សរដែលដាក់ផ្ជាប់ពីខាងដើមនៃសព្ទឯទៀត, ជាជំនួយសព្ទនុះឲ្យមានសេចក្ដីប្រាដកដោយឡែក ឬបំបែរសេចក្ដីឲ្យឃ្លាតផ្សេងពីប្រក្រតីដើម; ខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ឧប “ជិត, បន្ទាប់, រង” + រាជ “ស្ដេច” > ឧបរាជ “ស្ដេចបន្ទាប់ គឺស្ដេចទី២បន្ទាប់ស្ដេចទ្រង់រាជ្យ”; បរា “សោះសូន្យ;...” + ជយ “ជម្នះ” > បរាជយ “ការចាញ់, ដំណើរចាញ់គេ”; ឧប និង បរា ហៅថា បុព្វបទ ។ល។ ខាងភាសាខ្មែរយើង ច្រើនប្រើតួអក្សរជា បុព្វបទ, ប្រើមួយតួក៏មាន ពីរតួក៏មាន, ដូចជា ទាស់ទែង, ទ្រេតទ្រោត ដាក់អក្សរ ទ(បុព្វបទ) ថែមមកជា ទទាស់ទទែង; ទទ្រេតទទ្រោត; ខូច, ឈប់, ដុះ, ធូរ, បោល ដាក់អក្សរ ប-ង, ប-ញ, ប-ណ, ប-ន, បំ (បុព្វបទ) ថែមមកជា បង្ខូច, បញ្ឈប់, បណ្ដុះ, បន្ធូរ, បំបោស; បុព្វបទទាំងនេះបំបែកសេចក្ដីរបស់សព្ទឲ្យឃ្លាតប្លែកពីប្រក្រតីដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ និង អព្ភាស ទៀតផង) ។ល។
- បុព្វបយោគ ឬ - បុព្វប្រយោគ (បុប-ពៈប៉ៈយោក ឬ --ប្រៈ--) ន. (បា. បុព្វប្បយោគ; សំ. បូវ៌ប្រយោគ) សេចក្ដីព្យាយាមដើម គឺព្យាយាមដែលផ្ដើមនឹងធ្វើធ្វើអំពើ, នឹងចាត់ការឬធ្វើការអ្វីៗ ។
- បុព្វបុរស (បុប-ពៈបុរ៉ស់) ន. (បា. ក្ល.; បា. បុព្វបុរិស; សំ. បូវ៌បុរុឞ) បុរសជាខាងដើមវង្ស ។ ពួកញាតិទាំងអស់ ទោះប្រុសក្ដីស្រីក្ដីដែលទៅកាន់បរលោកហើយរាប់តាំងពីជីដូន ជីតា ទួត លួត លា ឡើងទៅហៅថា បុព្វបុរស (ដូនតា ឬ ពួកដូនតា) ។
- បុព្វបេតពលី (បុប-ពៈប៉េតៈពៈលី) ន. (បា. បុព្វប្បេតពលិ; សំ. បូវ៌ប្រេតពលិ) ការធ្វើពលិការចំពោះបុព្វប្រេត; តាមលទ្ធិខាងពុទ្ធសាសនា ប្រើវិធីធ្វើទក្ខិណានុប្បទានឧទ្ទិសចំណែកបុណ្យជូនទៅ; លទ្ធិខ្លះក្រៅពីពុទ្ធសាសនា ប្រើវិធីសែនព្រេនជូន ។
- បុព្វប្រេត (ត. ទ. បុប-ពៈ ប្រែត) ន. (បា. សំ.; បា. បុព្វប្បេត; សំ. បូវ៌ប្រេត មកអំពី បុព្វ ឬ បូវ៌ + ប ឬ ប្រ + ឥ > ឯ + ត) អ្នកដែលទៅកាន់បរលោកហើយ គឺអ្នកដែលធ្វើមរណកាលទៅកាន់ភពខាងមុខហើយ (ញាតិដែលស្លាប់បាត់ទៅហើយ) : ធ្វើបុណ្យឧទ្ទិសផលជូនទៅបុព្វប្រេត ។
- បុព្វភាគ (បុប-ពៈភាក) ន. (បា.; សំ. បូវ៌--) ចំណែកខាងដើម ឬប៉ែកខាងដើម ។ ព. ផ្ទ. បច្ឆិមភាគ ។
- បុព្វភាគបដិបត្តិ ឬ - --ប្រតិបត្តិ (បុប-ពៈភាគៈប៉ៈដិប័ត ឬ--ប្រៈតិប័ត) (បា. បុព្វភាគប្បដិបត្តិ; សំ . បូវ៌ភាគប្រតិបត្តិ) ប្រតិបត្តិជាចំណែកខាងដើម គឺការប្រព្រឹត្តកាន់សីលឲ្យបរិសុទ្ធ និងការគោរពកោតក្រែងបូជាចំពោះបុគ្គលដែលគួរគោរព មានមាតាបិតាជាដើម (ហៅថា បុព្វភាគបដិបទា ឬ បុព្វភាគប្រតិប័ទ ដូច្នេះវិញក៏បាន) ។
- បុព្វភាគបដិបទា ឬ - --ប្រតិប័ទ (បុប-ពៈភាគៈប៉ៈដិប៉ៈទា ឬ--ប្រៈតិប័ត) ន. (បា. បុព្វភាគប្បដិបទា; សំ. បូវ៌ភាគប្រតិបទ៑) ដូចគ្នានឹង បុព្វភាគបដិបត្តិ ។
- បុព្វយោគ (បុប-ពៈ-យោក) ការប្រកបក្នុងខាងដើម, ព្យាយាមក្នុងកាលមុន ។ សព្វថ្ងៃប្រើសំដៅយកពាក្យផ្ដើមរបស់អ្នកនិពន្ធ នៅខាងដើមនៃសៀវភៅ ឬលំនាំសេចក្ដី ដែលផ្ដើមឡើងជាដំបូង ក្នុងការតែងសេចក្ដីរបស់សិស្ស ។ ហៅ និទាន ឬ និទានកថា ក៏បាន ។
- បុព្វលាភ (បុប-ពៈលាប) ន. (បា.) ការបានក្នុងកាលមុន, លាភខាងដើម, លាភដំបូង ។ រង្វាន់លើកទឹកចិត្ត ។
- បុព្វវិទេហៈ ឬ - បុព្វវិទេហទ្វីប (បុប-ពៈ--) ន. (បា. “ទ្វីបរបស់ពួកមនុស្សអ្នកវិទេហៈ នៅទិសខាងកើត”) ឈ្មោះទ្វីបធំមួយ រាប់បញ្ចូលក្នុងមហាទ្វីបទាំង ៤ (តាមភូមិសាស្ត្របុរាណ); ខ្មែរយើងហៅថា បូព៌វិទេហទ្វីប (អ. ថ. បូវិទេហៈទ្វីប) ។
- បុព្វសិទ្ធិ (បុប-ពៈសិត) ន. (បា.) ផលប្រយោជន៍ឬអំណាចពិសេសដែលវរជនខ្លះត្រូវបានត្រូវមានតាមមុខតំណែង : ប្រធានរដ្ឋសភា ត្រូវទទួលបុព្វសិទ្ធិ ជាតំណាងប្រមុខរដ្ឋ ក្នុងកាលខ្លះដែលប្រមុខរដ្ឋមានធុរៈ ។
- បុព្វហេតុ (បុប-ពៈហែត) ន. (បា.) ហេតុដើម, ដំណើរដើម គឺហេតុឬដំណើរដែលបណ្ដាលឡើងជាមុន ឬដែលផ្ដើមឡើងជាមុន ។
- បុព្វាចារ្យ (បុប-ពាចា) ន. (បា. សំ.; បា. បុព្វាចរិយ; សំ. បូវ៌ + អាចាយ៌ > បូវ៌ាចាយ៌) អាចារ្យមុន, គ្រូដើម គឺមាតាបិតា ។ មាតាបិតាបានជាហៅថា បុព្វាចារ្យ ព្រោះជាគ្រូបង្ហាត់បង្រៀនកូនឲ្យចេះនិយាយស្ដីនិងសណ្ដាប់ធ្នាប់របៀបរបប ព្រមទាំងកិច្ចការទាំងពួងផង ជាមុនជាងគ្រូទាំងអស់ដែលកូនត្រូវរៀនចំណេះវិជ្ជាផ្សេងៗ ។ ព. ផ្ទ. បច្ចាចារ្យ ។
- បុព្វាបរបទ (បុប-ពាប៉ៈរ៉ៈ--) ន. (បា. បុព្វ + អបរ + បទ > បុព្វាបរបទ) បទដែលភ្ជាប់ខាងដើមនិងខាងចុងនៃសព្ទដទៃ ដើម្បីញ៉ាំងសព្ទនោះៗឲ្យមានន័យខុសពីមុន បានដល់ឧបស័គ្គនិងបច្ច័យ (ព. វ.; បារ. Affixe) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបសគ្គ និង បច្ច័យ ផង ។
- បុព្វាសាឍ (បុប-ពាសាត) ន. (បា. សំ.; បា. បុព្វាសាឡ្ហ; សំ. បូវ៌ាសាឍ ឬ បូវ៌ាសាឍា) ខែអាសាឍមុន គឺខែអាសាឍទី ១ (សម្រាប់ប្រើតែក្នុងឆ្នាំដែលលើកខែអាសាឍពីរដងតាមចន្ទគតិ) ជាគូគ្នានឹង ឧត្តរាសាឍ; ខ្មែរយើងច្រើនហៅ ខែអាសាឍមុនថា បឋមាសាឍ ឬ ប្រថមាសាឍ, ហៅខែអាសាឍក្រោយថា ទុតិយាសាឍ ឬ ទ្វិតីយាសាឍ ។
-
យក្ខ
( ន.នាមសព្ទ )
[យ័ក ]
អមនុស្សជាអទិស្សមានកាយមានភុម្មទេវតា, វត្ថុទេវតា, អសុរ, បិសាច ជាដើម ទោះមានចិត្តល្អក្ដី មានចិត្តអាក្រក់ក្ដី ដែលពួកមនុស្សរាប់អានធ្វើពលិការបូជា សែនព្រេន ។
-
រាហុ
( ន.នាមសព្ទ )
[--ហ៊ុ ឬ --ហ៊ូ ]
(រាហុ) នាមរបស់អសុរម្នាក់ ជាបុត្រនៃវេបចិត្តិអសុរិន្ទនិងនាងសិង្ហិកា, មានខ្លួនដាច់ពាក់អណ្ដាល ដោយត្រូវចក្ររបស់វិស្ណុ (នារាយណ៍) ក្នុងកាលដែល (រាហូ) កាឡាខ្លួនជាទេវតាចូលទៅលួចទឹកអម្រឹតផឹក, តែមិនស្លាប់ (ក្នុងរឿងរាមាយណៈ); ក្នុងហោរាសាស្រ្តរាប់ថាជាទេវតាព្រះគ្រោះទី ៨ ក្នុងពួកទេពតានព្វគ្រោះ មានអម្ពរ និងពាហនៈសុទ្ធតែខ្មៅ; ខ្មែរច្រើនហៅថា រាហុ៍, រាហូ ឬ រាហុអសុរិន្ទ ដែលជាសត្រូវតែងគ្របឬបាំង, ចាប់, លេបព្រះអាទិត្យព្រះចន្រ្ទ : រាហុ៍ចាប់ចន្រ្ទ, ថ្ងៃមានរាហុ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬគ្រាះ និង ចន្រ្ទគ្រាស, សូរ្យគ្រាស ផង) ។
- រាហុគ្រ័ស្ត (--គ្រ័ស) ដែលត្រូវរាហូចាប់ ។
- រាហុមុខ មុខឬមាត់នៃរាហូ ។ ព. ប្រ. មានសណ្ឋានស្រដៀងនឹងមុខរាហូដែលជាងគូរឬឆ្លាក់ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុខរាហុ៍ ក្នុងពាក្យ មុខ ផង) ។
- រាហុសត្រូវ (សំ. រាហុឝត្រុ) សត្រូវនៃរាហូ គឺព្រះចន្ទ; វិស្ណុ ។
- រាហុអសុរិន្ទ (បា. < រាហុ “រាហូ” + អសុរ “អសុរ” + ឥន្ទ “ដែលជាធំ”) រាហូជាធំលើពួកអសុរ ។
-
រាពណ៍
( ន.នាមសព្ទ )
[រាប ]
(រាវណ) នាមរបស់ព្រះបាទទសក័ណ្ឋឬទសមុខ (ក្នុងរឿងរាមាយណៈ) ច្រើនហៅថា : ក្រុងរាពណ៍ ។
- រាពណាសូរ រាពណ៍ជាអសុរ... ។
-
វិនិបាតិក
( ន.នាមសព្ទ )
[--ប៉ាតិកៈ ឬ--តិក]
អ្នករងទុក្ខ; អ្នកធ្លាក់ក្នុងអបាយ ។
- វិនិបាតិកសត្វ សត្វដែលកើតក្នុងអបាយ (អាបាយិកសត្វ) ។
- វិនិបាតិកាសូរ (សំ. បា. វិនិបាតិក + អសុរ) អសុរកាយក្នុងពួកវិនិបាតិកសត្វ ។
-
វេបចិត្តិ
( ន.នាមសព្ទ )
[--ប៉ៈចិត-តិ ]
(វិប្រចិត្តិ) នាមរបស់អសុរម្នាក់ជាធំជាងអស់ពួកអសុរ, ច្រើនហៅ វេបចិត្តិអសុរិន្ទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាហុ ឬ រាហូ ផង) ។
-
ស្រួយ
( គុ.គុនសព្ទ )
ដែលមិនស្វិត ងាយបាក់, ងាយបែក, ងាយឆែបឆា, ងាយខ្ទេច : វត្ថុស្រួយ ឬ របស់ស្រួយ ។ ដែលមិនល្វន់, មិនរឹង : បាយស្រួយ ។
- ស្រួយខ្ញោក ស្រួយខ្លាំង ។
- ស្រួយស្រឹង ស្រួយព្រោះអស់សម្ងួត ។
- ស្រួយស្រឹប ស្រួយទំពាឮក្រឹបៗ ។
- ស្រួយស្រែស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រែស) ។
- ពាក្យស្រួយ ពាក្យដែលមានអក្សរ រ ប្រកបឬពាក្យដែលមាន រេផៈ (៌), ដូចជា កណ្តុរ, ខ្នុរ, ឆ្នាំកុរ, បង្អុរភ្លៀង, អសុរ; ទុគ៌ត, ទុព៌ល, ទុរ្ភិក្ស, បព៌ត ជាដើម ។
-
អបាយ
( ន.នាមសព្ទ )
[អៈបាយ]
ទីដែលប្រាសចាកសេចក្ដីចម្រើន, ទីរងទុក្ខ (មានឋាននរកជាដើម); សេចក្ដីសាបសូន្យ, សេចក្ដីវិនាស; ដំណើរលិចលង់ក្នុងសេចក្ដីវិនាស (ខ្មែរច្រើនប្រើសំដៅអបាយភូមិបួននិងសេចក្ដីវិនាស) : ស្លាប់ទៅកើតក្នុងអបាយ, ធ្លាក់ទៅក្នុងអបាយ; អំពើនេះជាផ្លូវអបាយ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈបាយ៉ៈ ឬ អប៉ាយ៉ៈ ក៏មានខ្លះ (ត. ទ. ស្រ.), ដូចជា អបាយគាមិន ឬ --គាមី អ្នកដែលតែងតែឬដែលបម្រុងតែនឹងទៅកើតក្នុងអបាយភូមិ (បើស្ត្រីជា អបាយគាមិនី)។
- អបាយទុក្ខ ទុក្ខក្នុងអបាយ ។
- អបាយទ្វារ ទ្វារនៃអបាយ, ផ្លូវចូលទៅកាន់អបាយ (ព. ប្រ.) ។
- អបាយបរាយនៈ (អៈប៉ាយ៉ៈប៉ៈរ៉ាយ៉ៈន៉ៈ) អ្នកដែលបម្រុងនឹងទៅកើតក្នុងអបាយឬដែលប្រុងនឹងបានសេចក្ដីវិនាសទៅខាងមុខ (បើស្ត្រីជា --បរាយនា អ. ថ. --ន៉ា) ។
- អបាយបរាយនកម្ម អំពើដែលបម្រុងនឹងនាំអ្នកធ្វើឲ្យទៅកើតក្នុងអបាយឬឲ្យបានសេចក្ដីវិនាសទៅខាងមុខ ។
- អបាយប្បដិសន្ធិ (--យុ័ប-ប៉ៈ--) ការចាប់កំណើតក្នុងអបាយ ។
- អបាយភព (--ភប់) ឋានអបាយ, អបាយភូមិ ។
- អបាយភ័យ ការខ្លាចក្រែងទៅកើតក្នុងអបាយភូមិឬខ្លាចក្រែងមានសេចក្ដីវិនាស ។
- អបាយភូមិ (--ភូម) ជាន់ឬឋានអបាយ, កំណើតសត្វដែលប្រាសចាកសេចក្ដីចម្រើន : នរក, តិរច្ឆាន, ប្រេត, អសុរកាយ ទាំង ៤ នេះជាអបាយភូមិ ។
- អបាយមាគ៌ា (--មារ-គា) ផ្លូវទៅកាន់អបាយ (ព. ប្រ.) ។
- អបាយមុខ ហេតុឬអំពើជាប្រធានឬជាផ្លូវនៃសេចក្ដីវិនាស : ការលេងស្រី, ផឹកសុរា, លេងស៊ីចាយកញ្ជះកញ្ជាយខ្ជីខ្ជា, លេងល្បែងភ្នាល់, សេពគប់រាប់រកយកមនុស្សអាក្រក់ជាមិត្រ, ខ្ជិលច្រអូស, ដើរលេងយប់, ដើរមើលល្បែងរបាំទាល់តែញៀនជាប់ចិត្តឥតធ្វើការរបរអ្វី; ទាំង ៨ យ៉ាងនេះជាអបាយមុខ ។
- អបាយសត្ត ឬ - --សត្វ សត្វដែលកើតក្នុងអបាយភូមិ ។
- អបាយសមុទ្ទ ឬ
- --សមុទ្រ អបាយភូមិដែលទុកដូចជាមហាសមុទ្រ ។
- អបាយសំវត្តនិក (អៈ ប៉ាយ៉ៈស័ង-វ័តតៈ--) អំពើដែលនាំឲ្យអ្នកធ្វើទៅកើតក្នុងអបាយឬនាំឲ្យដល់នូវសេចក្ដីវិនាស (ហៅ អបាយសំវត្តនិកកម្ម ក៏បាន) ។ល។ ពាក្យកាព្យបញ្ជាក់អំពីអបាយមុខ ៨ យ៉ាងថា : អបាយមុខបួន បើរាប់ផ្ទួនមានប្រាំបី មួយគឺការលែងស្រី ពីរគឺក្តីសេពសុរា ។ បីគឺការចាយវាយ- ទ្រព្យខ្ជះខ្ជាយលើសមាត្រា បួនគឺល្បែងពាលាលេងភ្នាល់គ្នាបង្ហិនធន ។ ប្រាំគឺការសេពគប់ ជនឧបទ្រពជាមិត្រពន្ធ ប្រាំមួយគឺជាតិជន ខ្ជិលច្រអូសហួសប្រមាណ ។ ប្រាំពីរដើរលេងយប់ ត្រាតែងប់ពុំសូវខាន ប្រាំបីគឺរាប់អាន មើលមហោស្រពត្រាតែញៀន ។ ប្រាំបីនេះអ្នកឈ្លាស ខ្លាចវិនាសរែងអៀនប្រៀន ជួនកាលគេចវេះវៀន ព្រោះក្រែងញៀនឈប់ពុំបាន ។
-
អសុរ
( ន.នាមសព្ទ )
[អៈសុរ]
គំនិតអាក្រក់; វិញ្ញាណជ្រោកជ្រាក ។ អមនុស្សពួកមួយ, ទីទៃពីពួកទេវតា, នៅក្នុងអសុរភព មានវេបចិត្តិអសុរិន្ទជា ស្តេច, ជាសត្រូវនៃពួកទេវតានៅឋានត្រ័យត្រិង្ស : ពួកអសុរ (បើស្ត្រីជា អសុរី អ. ថ. អ:សុរ៉ី, ប៉ុន្តែខ្មែរប្រើក្នុងកាព្យ សំដៅសេចក្ដី ថា “អសុរប្រុស” ឬ “យក្សអង់អាច” ក៏មាន, ចួនប្រើជា អសុរា (អៈសុរ៉ា) សំដៅចំពោះអសុរប្រុសច្រើនអ្នកឬតែម្នាក់ក៏បាន; ចំពោះយក្សប្រុសច្រើននាក់ឬតែម្នាក់ក៏មាន) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈសុរ៉ៈ, ដូចជា អសុរកញ្ញា ឬ--កន្យា កូនក្រមុំនៃអសុរ (ហៅចំពោះនាងសុជាតាជាធីតានៃវេបចិត្តិអសុរិន្ទដែលបានមកជាជាយានៃព្រះឥន្រ្ទ) : នាងសុជាតាអសុរកញ្ញា ។
- អសុរកាយ អទិស្សមានកាយច្រើនពួក ជាអបាយសត្វ កើតអាស្រ័យនៅក្នុងមនុស្សលោក ជាពួកនិសាចរ ច្រើនត្រាច់ក្នុងវេលាយប់រកស៊ីអសុចិវត្ថុមានគំរង់ជាដើម, ចួនកាលពួកខ្លះលងបន្លាចមនុស្សក៏មាន, ខ្លះនៅអែបអាងអាស្រ័យទីកន្លែងដែលមនុស្សអ្នករាប់អានជឿខ្មោចបិសាច ធ្វើឲ្យនៅក៏មាន (ខ្មោចអារក្ស ក៏រាប់ចូលក្នុងពួកអសុរកាយនេះដែរ) ។
- អសុរភព ឬ - --លោក ឋានលំនៅពួកអសុរ (នៅនាជើងភ្នំព្រះសុមេរុ៍) ។
- អសុររាជ ស្តេចនៃពួកអសុរ (ព្រះបាទវេបចិត្តិឬវេបចិត្តិអសុរិន្ទ) ។
- អសុរវិមាន វិមាននៃអសុរ ។ល។
Headley's Khmer-English Dictionary Full Text Search
-
អសុរ
( n )
[ʔaʔsol, ʔaʔsoʔraʔ-]
- detail »
bad thoughts
-
អសុរ
( n )
[ʔaʔsol, ʔaʔsoʔraʔ-]
- detail »
Asuras (lesser gods and demons in the Indian pantheon)