Khmer Dictionary: អហិង្សា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អហិង្សា
( ន.នាមសព្ទ )
[អៈហិង-សា ឬ អៈហេ--]
(អហឹសា ឬ អហេសា) ការមិនបៀតបៀនគេ, ការមិនធ្វើទុក្ខគេឲ្យបានសេចក្ដីលំបាក, ការមិនធ្វើទុក្ខបុកម្នេញគេ : មនុស្សត្រូវប្រើប្រាស់សត្វពាហនៈដោយអហិង្សា; ប្រសិនបើសត្វលោកទាំងអស់មានអហេសាដូចគ្នា ក្នុងសកលលោកសមនឹងបរិបូណ៌ដោយសេចក្ដីសុខសម្រាន្តយ៉ាងក្រៃលែង ។ វេវ. អវិហិង្សា, អវិហេសា ។ ព. ផ្ទ. ហិង្សា, វិហិង្សា, វិហេសា ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់ផលអហិង្សា : អហិង្សាជាធម៌ដ៏សំខាន់ ប្រសិនបើកាន់បានគ្រប់គ្នា សមលោកទាំងមូលនឹងសះជា ការឈ្លោះទាស់គ្នាក៏នឹងគ្មាន ។ ព្រោះអហិង្សាជាធម៌ស្ងប់ ឲ្យរាប់ឲ្យរកគ្នារាល់ប្រាណ អាចនាំឲ្យមានសុខសម្រាន្ត ធ្វើម្តេចនឹងបានដូចថាអ្ហើយ ។ ប្រសិនបើអាចប្រជុំគ្នា ទួទាំងលោកាពុំកន្តើយ ជជែកប្រឹក្សារកកោះត្រើយ បើបានឃើញហើយព្រមកាន់តាម ។ ឲ្យអហិង្សាមានរាល់ទ្វីប ភ្លឺដូចប្រទីបនៃលោកភ្លាម នោះលោកទាំងមូលនឹងមាននាម ថាបានរួចផុតចាកហិង្សា ។ល។ (ប្រទីបនៃលោក គឺព្រះអាទិត្យ) ។
-
អហេសា
(មើលក្នុងពាក្យ អហិង្សា) ។
-
អវិហិង្សា
( ន.នាមសព្ទ )
[អៈ-- ]
(អវិហឹសា ឬ អវិហេសា) ការមិនបៀតបៀនគេ, ការមិនធ្វើគេឲ្យបានសេចក្ដីទុក្ខលំបាក, ការមិនធ្វើទុកបុកម្នេញគេ : មនុស្សត្រូវប្រើសត្វពាហនៈដោយអវិហិង្សា; អវិហេសាជាធម៌សំខាន់របស់មនុស្ស ។ វេវ. អហិង្សា, អហេសា ។ ព. ផ្ទ. ហិង្សា, វិហិង្សា, វិហេសា ។ មើលក្នុងពាក្យ ទសពិធរាជធម៌ ផង ។
Headley's Khmer-English Dictionary Full Text Search
-
អហិង្សា
( n )
[ʔaʔhəŋsaa]
- detail »
compassion, kindness, tolerance, understanding; non-resistance, non-violence.
-
អហិង្សា
( adj )
[ʔaʔhəŋsaa]
- detail »
to be non-violent
-
អហឹសា
- detail »
See:អហិង្សា -
អហេសា
- detail »
See:អហិង្សា