Khmer Dictionary: អាទេស
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អាទិដ្ឋសព្ទ
( ន.នាមសព្ទ )
[--ទិត-ឋៈស័ប]
សព្ទដែលអាទេស គឺសព្ទដែលផ្លាស់អក្សរនេះជាអក្សរនោះតាមវិធីវេយ្យាករណ៍, ដូចជា អានុភាវ ផ្លាស់ វ ជា ព ទៅជា អានុភាព; អា-ទិប្ប > អាទិច្ច (ប្ប > ច្ច); អទិតិ > អាទិត្យ (តិ > ត្យ) ជាដើម : ភព, សព, អត្តភាព, អាទីនព, អាទិត្យ ជា អាទិដ្ឋសព្ទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាទេស ផង) ។
-
អាទេស
( ន.នាមសព្ទ )
(អាទេឝ) ការពន្យល់, សេចក្ដីពន្យល់; ការនិយាយរៀបរាប់ឬបូរបាច់ប្រាប់; ដំណើរថ្លែងការណ៍; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; បញ្ញត្តិ; ច្បាប់បញ្ញត្តិ; ការផ្លាស់ប្រែ ។ ពាក្យនេះ ប្រើក្នុងវេយ្យាករណ៍សំស្រ្កឹតនិងបាលី ចំពោះសេចក្ដីថា “ការផ្លាស់រូបអក្សរឲ្យប្លែកចាកភាពដើម” ដូចជា ផ្លាស់ រ > ល : បរិពោធ > បលិពោធ “កង្វល់”; វ > ព : វ្យញ្ជន > ព្យញ្ជន; កាវ្យ > កាព្យ; វ្យាករណ > ព្យាករណ “ទំនាយ”; ឆ + វណ្ណរំសិ > ឆព្វណ្ណរង្សី “ព័ណ៌ ៦”; ឆ > ស + វ > ព = សព : បុណ្យសព, ហែសព, រម្លាយសព; ត > ដ : ទុក្កត > ទុក្កដ (អាបត្តិទុក្កដ) ។ល។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាទិដ្ឋសព្ទ >អាទិដ្ឋសព្ទ ទៀតផង ។
Headley's Khmer-English Dictionary Full Text Search
-
អាទេស
( n )
[ʔaateih]
- detail »
explanation, commentary; discourse; order, command, law, regulation; substitution, interchange