Khmer Dictionary: អាពុក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កំព្រា
( គុ.គុនសព្ទ, ន.នាមសព្ទ )
មនុស្សសត្វដែលឥតម្ដាយ ឥតអាពុក : មនុស្សកំព្រា, កំព្រាអាពុក, កំព្រាម្ដាយ ។
-
កាត់កាល់
( កិ.កិរិយាសព្ទ )
បោះបង់លែងរាប់អានតទៅ : អាពុកកាត់កាល់កូនប្រុសស្រីដែលមិនតាមដំបូន្មាន; បើទុកជាម៉ែកាត់កាល់ខ្ញុំៗ ក៏មិនចោលម៉ែ ពីព្រោះម៉ែមានគុណនឹងខ្ញុំធ្ងន់ណាស់ ។
-
ក្រាន
( ន.នាមសព្ទ )
គ្រួ, គឺមនុស្សមួយបនដែលជុំគ្នា មានលំនៅផ្ទះជាមួយគ្នា មានប្ដីប្រពន្ធ, អាពុកម្ដាយ, កូននិងបងប្អូនបង្កើតរួមចង្ក្រានជាមួយគ្នា : មនុស្សមួយក្រាន ។
-
ទម្រើស
( កិ.កិរិយាសព្ទ )
ធ្វើឲ្យទ្រើស គឺធ្វើឲ្យបានចិត្ត, ថ្នមជំទួយឲ្យទាល់តែបានចិត្ត : ទម្រើសកូន ។ គុ.
- កូនទម្រើស កូនដែលម្ដាយអាពុកថ្នមឲ្យទាល់តែទ្រើសចិត្ត ។
-
ទន្ទឹម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលផ្ទឹមគ្នាជាគូ, ដែលនៅជិតជាគូនឹងគ្នា : ដាក់ទន្ទឹមគ្នា, ដើរទន្ទឹមគ្នា ។
- កូនទន្ទឹមស្មា គឺកូនដែលធំប៉ុនអាពុកម្ដាយហើយ ។
-
បារម្ភ
( ន.នាមសព្ទ )
[បារ៉ម់]
(ប្រ + អារម្ភ > ប្រារម្ភ; ប + អារម្ភ > បារម្ភ តែមិនសូវដែលប្រទះឃើញប្រើ, ប្រែថា “សេចក្ដីផ្ដួចផ្ដើម, ការផ្ដើម, ការនាំអាទិ៍”) ដំណើរនឹកថប់ឬនឹកព្រួយជាមុន : ខ្ញុំមានបារម្ភក្រែងតែការនុះនឹងមិនបានសម្រេច ។ ចួនកាលប្រើជា កិ. ក៏មាន : អ្នកកុំបារម្ភឲ្យសោះ ការនុះមុខជានឹងសម្រេចជាប្រាកដ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាពុកបារម្ភ ក្រែងកូនមិនខំ ដូចពាក្យប្ដេជ្ញា ហេតុនេះចូរកូនឯងទាំងអស់គ្នា កុំបានតែថា ថាហើយត្រូវធ្វើ ។
-
បញ្ញើក្អែក
( ន.នាមសព្ទ )
[ប័ញ-ញ៉ើ--]
មែកផ្ញើសាំ ឬផ្ញើប្រាណកើតចេញអំពីមែកឈើទាំងពួង មានស្លឹកស្រួយសណ្ឋានផ្សេងអំពីស្លឹកឈើនោះ (មានពាក្យតំណាលថា កើតដោយសត្វស្លាបមានក្អែកជាដើមបន្ទោឧច្ចារៈដាក់, ហាក់ដូចជាកើតដោយសារក្អែកជាដើមផ្ញើទុក) ។ (ព. ប្រ.) : មនុស្សបញ្ញើក្អែក ឬ មនុស្សផ្ញើប្រាណ គឺមនុស្សដែលឥតផ្ទះលំនៅ ឥតទ្រព្យធនអ្វីសោះទាំងមុខការរបរអ្វីមួយក៏គ្មានដែរ នៅជ្រករស់ទាំងត្រដរដោយសារគេ ។ កូនដែលកំព្រាឥតម្ដាយអាពុកតាំងពីនៅជាទារកឬទារិកា ពុំទាន់ដឹងអ្វីសោះនៅឡើយ គេយកមកចិញ្ចឹមដូចកូនបង្កើត, ព. ទ្រ. ថា បញ្ញើក្អែក ឬកូនបញ្ញើក្អែក ដែរ : វាជាកូនបញ្ញើក្អែកទេ ប៉ុន្តែខ្ញុំទុកវាដូចជាកូនបង្កើត (ច្រើនតែនិយាយកំបាំងមុខ) ។
-
ពុក
( ន.នាមសព្ទ )
អាទិលុបរបស់ពាក្យ អាពុក ឬ ឪពុក គឺលុប អា ឬ ឪ ចេញទុកឲ្យនៅតែ ពុក មួយព្យាង្គ : សុំពុកនៅផ្ទះចុះ ខ្ញុំត្រូវទៅជាជំនួសពុក ។
-
ពិលាប
( ន.នាមសព្ទ )
(វិលាប) សេចក្ដីខ្សឹកខ្សួលរៀបរាប់, ដំណើរយំបូរបាច់ឮខ្លាំងៗដោយស្ដាយអាល័យ ឬដោយកើតទុក្ខតូចចិត្តណាស់ ។ ខ្មែរច្រើនប្រើជា កិ. ឬ កិ. វិ. : ពិលាបសោកស្ដាយ; យំពិលាប, ទួញពិលាប (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បដាចារា ពិលាបទួញថា ប្ដីស្លាប់កូនស្លាប់ អាពុកនិងម្ដាយ ឯនាយក៏ស្លាប់ តើឲ្យខ្ញុំស្លាប់ តាមដែរឬទេ ?... (ទំនួញនាងបដាចារា) ។
-
ប្រិតប្រៀង
( កិ.កិរិយាសព្ទ )
ប្រិតដោយរឹតត្បិតឲ្យប្រព្រឹត្តហ្មត់ចត់ទៀងទាត់តាមគតិធម៌និងគតិច្បាប់ : មាតាបិតានិងគ្រូបាអាចារ្យប្រិតប្រៀងបុត្រធីតា និងសិស្សានុសិស្ស ឲ្យកាន់សុចរិតប្រព្រឹត្តល្អ; កូនឥតសណ្ដាប់ធ្នាប់ មកពីម្ដាយអាពុកមិនប្រិតប្រៀង ។
Headley's Khmer-English Dictionary Full Text Search
-
អាពុក
( n )
[ʔaapuk]
- detail »
father