Khmer Dictionary: អាភាស
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អង្គុល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលសំយុងមុខងងុលចុះក្រោម : ស្រវឹងអង្គុល, សំយុងមុខអង្គុល; មុខយារអង្គុល ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្រវឹងអង្គុល យារមុខងងុល ជជ្រុលជជ្រក តេងតាងពេញផ្លូវ ស្ទើរទៅស្ទើរមក ជួនស្រែកគំហក ដាក់កូនប្រពន្ធ ។ សើយលាត់ឥតខ្មាស ស្ដីអាសអាភាស ឥតក្រែងចិត្តជន ដែលគេឈរមើល រចល់ច្រើនលន់ កម្លាំងថយអន់ ទ្រេតទ្រោតទ្រីបទ្រាប ។ អ្នកប្រាជ្ញពោលថា អ្នកស្រវឹងស្រា រែងមានសភាព អាប់ឱនថយថោក ជ្រោកជ្រាកទន់ទាប ថែមទាំងញ៉ាំងលាភ ឲ្យថយផងដែរ ។
-
អាសអាភាស
( គុ.គុនសព្ទ )
(អា + ភាឞ ឬ ភាឞណ “ការនិយាយរកគ្នា, សន្ទនា”) ដែលចេញពាក្យស្រីអាសហួសហេតុដែលពុំត្រូវនិយាយ គឺដែលចេញថាដល់កេរ្ដិ៍ខ្មាស, ដែលជាពាក្យអាសគ្រាម, ដែលចេញដំណើរចំអាស-ចំអូង (ប្រើចំពោះតែវាចា) : សម្ដីអាសអាភាស, និយាយពាក្យអាសអាភាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាភាស >អាភាស ផង) ។
-
អាភាស
( ន.នាមសព្ទ )
(អាភាឞ) ការនិយាយរកគ្នា, ការចរចាទៅវិញទៅមក, សន្ទនា; សុន្ទរកថា; សុភាសិត, ពាក្យទំនឹមទំនៀម ។ (សំ. បា. អាភាស) រស្មី, ពន្លឺរស្មី, អាភា, ឱភាស ។
Headley's Khmer-English Dictionary Full Text Search
-
អាភាស
( n )
[ʔaapʰieh]
- detail »
mutual consultation; talk, conversation; a speech, address; proverb, saying
-
អាភាស
( n )
[ʔaapʰieh]
- detail »
light, splendor, atmosphere