Khmer Dictionary: ឧឡារ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
មហោឡារ
( គុ.គុនសព្ទ )
[មៈហោឡា ]
(< មហា + ឧឡារ; មហោទារ < មហា + ឧទារ) ដែលធំលើសលែង, ប្រសើរបំផុត, ដែលហ៊ឹកហ៊ាក់ឬអធិកអធមក្រៃពេក; ដែលអស្ចារ្យខ្លាំង (ប្រើជាមហោឡារិក ក៏បាន) : រៀបពិធីធ្វើបុណ្យជាមហោឡារ, រៀបក្បួនហែជាមហោឡារិក ។
- មហោឡារគុណ គុណដ៏ធំក្រៃលែង ។ល។
-
មហោឡារិក
( គុ.គុនសព្ទ )
[មៈហោឡារឹក ]
(< មហា + ឧឡារ + ឥក) ដូចគ្នានឹង មហោឡារ ដែរ ។
-
ឱឡារិក
( គុ.គុនសព្ទ )
(ឱឌារិក) គ្រោតៗ, គ្រោតគ្រាត; ច្បាស់លាស់ ។ ព. ផ្ទ. សុខុម ។ ធំដុំ, យ៉ាងធំ, ហ៊ឹកហ៊ាក់ : ធ្វើបុណ្យខណ្ឌសីមាដ៏ឱឡារិកអធិកអធម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧឡារ ផង) ។
- ឱឡារិករូប រូបគ្រោតគ្រាត; រូបដែលច្បាស់លាស់ (ព. ផ្ទ. សុខុមរូប) ។
-
ឧឡារ
( គុ.គុនសព្ទ )
[អ៊ុឡារ៉ៈ ឬ --ឡា ]
(ឧឌារ ឬ ឧទារ) ខ្ពស់, ខ្ពង់ខ្ពស់; ថ្លៃ, មានតម្លៃ; ថ្លៃថ្លា; ថ្កើង, ថ្កើងថ្កាន, ថ្កុំថ្កើង; រុងរឿង; ឧត្ដម, ប្រសើរ; អធិកអធម; លើសលន់; បរិបូណ៌, ច្រើន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឱឡារិក ផង ។
- ឧឡារកម្ម អំពើឬកិច្ចការខ្ពង់ខ្ពស់ ។
- ឧឡារចរិត អ្នកដែលមានឫកខ្ពស់ឬមានឫកថ្លៃ (បើស្ត្រីជា ឧឡារចរិតា) ។
- ឧឡារបូជា ការបូជាដ៏លើសលន់ ។
- ឧឡារពលី ពលីការដ៏លើសលុប ។
- ឧឡារភណ្ឌ ឬ
- --វត្ថុ របស់មានតម្លៃ ។
- ឧឡារភាព ភាពខ្ពស់, ភាពឧត្ដម ។
- ឧឡារមេធា ប្រាជ្ញាខ្ពស់, ប្រាជ្ញាឆើត ។
- ឧឡារមេធី អ្នកមានប្រាជ្ញាខ្ពស់ (បើស្ត្រីជា
- ឧឡារមេធិនី) ។
- ឧឡារសត្ត សត្វឧត្ដម (មនុស្សខ្ពង់ខ្ពស់) ។ ព. ពុ. ពោធិសត្វ ។ល។
Headley's Khmer-English Dictionary Full Text Search
-
ឧឡារ
( adj )
[ʔuʔlaa, ʔuʔlaaraʔ-]
- detail »
to be high, noble; splendid, magnificent; solemn, dignified, ceremonial, festive; valuable
-
ឧឡារ
( adj )
[ʔuʔlaa, ʔuʔlaaraʔ-]
- detail »
to be wise.
-
ឧឡារ
( n )
[ʔuʔlaa, ʔuʔlaaraʔ-]
- detail »
wiseman
-
ឧឡារ
( adj )
[ʔuʔlaa, ʔuʔlaaraʔ-]
- detail »
to be dear, beloved