Khmer Dictionary: ឫស្យា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ដៀមដាម
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
និយាយបញ្ចៀសវាសវាងដោយសេចក្ដីក្រោធ, សេចក្ដីច្រណែន, ឫស្យា ដើម្បីឲ្យអ្នកម្ខាងឈឺចិត្ត : កុំដៀមដាមឲ្យគេប្រយ័ត្នមានរឿង !
-
រឹស្យា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫស្យា) ។
-
សហារ
( គុ.គុនសព្ទ )
[សៈ--]
(សហឞ៌ “ច្រណែន, ឫស្យា”; សហសា “រហ័ស, រួសរាន់, ដោយប្រញាប់”) កាច, សហាវ; ព្រហើន; រហ័សខឹង, ហៃខឹង; ដែលច្រណែន, ឫស្យា : ខ្ញុំលាត្រង់ចិត្តសហារសហាវអស្ចារ្យ បន្ទន់ក្របាន (កាព្យបណ្ឌិត ជ័យ ក្នុងសិលាចារឹកបុរាណ) ។
-
ឥស្សា
( ន.នាមសព្ទ )
[អ៊ិស-សា]
(សំ. ឦឞ៌្យា ឬ ឦឞ៌ា) សេចក្ដីច្រណែន; សេចក្ដីឈ្នានីស (ឫស្យា) : បែកចាកមិត្រព្រោះឥស្សា (ម. ប្រ., ច្រ. ប្រ. ឫស្យា ជាង) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឥស្សាឫស្យាដូចជាគ្នា និន្ទាឈ្នានីសអ្នកដទៃ ជាតួអកុសលពុំប្រពៃ ជាធម៌ព្រៃផ្សៃកុំសន្សំ ។ ផ្តល់ផលអាក្រក់ឲ្យញាតិមិត្រ បែកគ្នាពិតៗពិបាកផ្សំ ព្រោះយល់ខុសជ្រុលភ័ន្តច្រឡំ ពុំសមមនុស្សកាន់ឫស្យាឡើយ ។
-
ឥច្ឆា
( ន.នាមសព្ទ )
[អ៊ិច-ឆា]
សេចក្ដីប្រាថ្នា; ការចង់បាន, ចំណង់; សេចក្ដីត្រូវការ; សេចក្ដីលោភ, អភិជ្ឈា : មានឥច្ឆា ។ ពាក្យនេះ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “ឫស្យា, សេចក្ដីឈ្នានីស, សេចក្ដីច្រណែន, ការរិះគន់គេដោយមានសេចក្ដីច្រណែនឬឈ្នានីស” : ខ្ញុំឥតមានឥច្ឆាទៅរកអ្នកណាទេ ។ ប្រើជា គុ. ក៏មាន :
- សម្ដីឥច្ឆា សម្ដីឈ្នានីសឬច្រណែន ។ ប្រើជា កិ. ក៏មាន : កុំឥច្ឆាគេ ! កុំឈ្នានីសគេ ! ឬកុំច្រណែននឹងគេ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫស្យា និង ឥស្សា ផង) ។
- ឥច្ឆាចារ (<ឥច្ឆា + អាចារ) មារយាទឬការប្រព្រឹត្តចិត្តគំនិតប្រកបដោយឥច្ឆា ។
- ឥច្ឆាទោស ទោសនៃឥច្ឆា; អ្នកដែលមានឥច្ឆាជាទោស ។
- ឥច្ឆាបកតបុគ្គល (--ប៉ៈកៈតៈ--) បុគ្គលដែលត្រូវឥច្ឆាគ្របសង្កត់ គឺបុគ្គលដែលលុះក្នុងអំណាចឥច្ឆាឬដែលល្មោភចង់បានឥតខ្មាស ។ល។
-
ឫស្យា
( ន.នាមសព្ទ )
[រឹស-ស្យ៉ា ]
(ឦឞ៌្យា, ឦរ្យា; បា. ឥស្សា) សេចក្ដីច្រណែន; សេចក្ដីឈ្នានីស ។ ខ្មែរប្រើជា កិ. “ច្រណែន; ឈ្នានីស” ក៏បាន : កុំឫស្យាគេ (បុ. សរ. រឹស្យា ក៏មាន) ។
Headley's Khmer-English Dictionary Full Text Search
-
រឹស្យា
- detail »
See:ឫស្យា -
ឫស្យា
( n )
[rɨhsyaa]
- detail »
envy, jealousy.
-
ឫស្យា
( adj )
[rɨhsyaa]
- detail »
to be jealous / covetous of.
-
ឫស្យា
( v )
[rɨhsyaa]
- detail »
to envy
-
ឫស្យា
( adj )
[rɨhsyaa]
- detail »
to be corrupt