Khmer Dictionary: កថិន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កថិន
( ន.នាមសព្ទ )
[កៈថិន]
សំពត់ដែលទាយកប្រគេនដល់ភិក្ខុសង្ឃក្នុងកថិនកាល គឺតាំងពីថ្ងៃ ១ រោចខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្ដិក; ដែលហៅថាបុណ្យ កថិន គឺបុណ្យប្រគេនសំពត់នេះឯង ។ សព្វនេះច្រើនសរសេរ កឋិន តាមព្រះត្រៃបិដក ។
-
កថិនត្ថារកិច្ច ឬ កឋិនត្ថារកិច្ច
( ន.នាមសព្ទ )
[កៈថិនណ័តថារៈកិ]
កិច្ចក្នុងការក្រាលគ្រងនូវកឋិន,មាន ៨ យ៉ាងគឺ បុព្វករណ (កិច្ចការខាងដើមមានការបោកគក់, ការចាត់ចែងវាស់វែង, ការកាត់, ការដានផ្គុំ, ការដេរ, ការជ្រលក់, ការថ្វើពិន្ទកប្ប) ១, បច្ចុទ្ធារ (ការដកចីវរចាស់) ១, អធិដ្ឋាន (ការតែងតាំងឈ្មោះចីវរថ្មី) ១, អត្ថារ (ការក្រាលគ្រង) ១, មាតិកា ១, បលិពោធ ១, ឧព្ភារ (ការដោះកថិន) ១ និងអានិសង្ស ១ ។
-
កឋិន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កថិន) ។
-
រៀរ៉ៃ
( កិ.កិរិយាសព្ទ )
អង្គាសប្រាក់កាសជាដើម យកតាមស្ម័គ្រចិត្តរបស់អ្នកចូល : រៀរ៉ៃប្រាក់ធ្វើបុណ្យ ។ ប្រើជា គុ. ក៏បាន : ប្រាក់រៀរ៉ៃ, កថិនរៀរ៉ៃ (ច្រើនប្រើតែខាងខែត្របាត់ដំបង) ។
-
សង្ឃឹក
( ន.នាមសព្ទ )
ពាក្យប្រើក្លាយមកពី សង្ឃិក “ជារបស់សង្ឃ”, ជាឈ្មោះប្រដាប់មួយប្រភេទ មានជើង៤, មានដង២, មានរនាប, មានជញ្ជាំងតឿជារបាំង សម្រាប់ដាក់គ្រឿងបរិក្ខារច្រើនមុខ បម្រុងនឹងប្រគេនភិក្ខុសង្ឃ ឬប្រគេនភិក្ខុតែមួយរូបក៏បាន : សង្ឃឹករណ្តាប់អង្គកថិន; គ្រឿងបរិក្ខារមួយសង្ឃឹក ។ ប្រើក្លាយមកទៀត, សូម្បីប្រដាប់ធ្វើដោយកំណាត់ដើមចេកនិងស្រទបចេក មានទ្រង់ទ្រាយស្រដៀងគ្នានុះដែរ សម្រាប់ដាក់គ្រឿងសំណែនបណ្តែតតាមខ្សែទឹក ឬសែងទៅដាក់លើគោកឲ្យពួកបិសាច ក៏ហៅ សង្ឃឹក ដែរ, គេធ្វើក្នុងកាលដែលស្រុកកើតជំងឺអហិវាតជាដើម : ស្រុកកើតជំងឺអ្នកស្រុកនាំគ្នាជូនសង្ឃឹក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្ឃិក>សង្ឃិក ផង) ។
-
ហ៊ឹកហ៊ាក់
( កិ.កិរិយាសព្ទ )
រុងរឿង : បុណ្យកថិនហ៊ឹកហ៊ាក់, មង្គលការហ៊ឹកហ៊ាក់; ធ្វើបុណ្យហ៊ឹកហ៊ាក់, តែងខ្លួនហ៊ឹកហ៊ាក់ ។
-
ហែ
( កិ.កិរិយាសព្ទ )
ដើរជាក្បួនចោមរោមមនុស្សឬអ្វីៗ ដែលត្រូវសម្តែងសេចក្តីគោរពទៅរក : ហែនាគ, ហែសព, ហែព្រះពុទ្ធរូប, ហែកថិន ។ រ. ស. ជូនឬតាមជូនជាយសបរិវារ; ទៅឬមកកំដរជាគ្នា : ហែព្រះករុណា ឬ ហែហ្លួង; ហែព្រះអង្គម្ចាស់ ។ ដើរបណ្តោយគ្នាជាជួរ : ដើរហែៗតាមគ្នា (ដើរដង្ហែគ្នា) ។ ន. ការដើរចោមរោមជារបៀប : ក្បួនហែ, ទៅមើលហែ ។ ហែៗ កិ. វិ. (ព. ប្រ.) ដែលមានតៗមកដូចគេដើរដង្ហែគ្នា, រៀងៗមកឥតអាក់ : មានហែៗមក ។ ហូរហែ (មើលក្នុងពាក្យ ហូរ) ។
Headley's Khmer-English Dictionary Full Text Search
-
កឋិន
- detail »
See:កថិន -
កថិន
( n )
[kaʔtʰən]
- detail »
clothing given to Buddhist monks (one of the robes is designated the `official' កថិន and is awarded to a monk who has lived an exemplary life during the past year)