Khmer Dictionary: ការណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ករណី
( ន.នាមសព្ទ )
[កៈរ៉ៈ--]
រឿង; ហេតុ; អំពើ; ដំណើរ; ហេតុ ឬ ការណ៍ដែលកើតមានឡើង : ករណីនេះខ្ញុំត្រូវតែធ្វើ; កើតមានករណីប្លែក; ចុះមានករណីអ្វីហ្នឹង?
-
កាលៈទេសៈ
( ន.នាមសព្ទ )
(កាល “គ្រា, ពេល, សម័យ” + ទេស “ស្រុក, ប្រទេស”) កាលសម័យរបស់ស្រុកទេស; កាលនិងប្រទេស : មុននឹងប្រកបមុខរបរផ្សេងៗ គប្បីពិចារណាលៃលកមើលឲ្យសមរម្យទៅតាមកាលៈ-ទេសៈ ។ ពាក្យនេះ សម័យសព្វថ្ងៃ គេច្រើនប្រើសំដៅន័យថា “ហេតុការណ៍ចម្លែក, ប្រវត្តិហេតុ, ព្រឹត្តិការណ៍ផ្សេងៗ, ការវិបរិតប្រែប្រួល” ។
-
ខ័ឌ្គ
( ន.នាមសព្ទ )
[ខាត់]
(ខឌ្គ; ខគ្គ) គ្រឿងសស្ត្រាមួយប្រភេទ ផ្លែមានមុខទាំងពីរខាង មានសណ្ឋានដូចផ្លែលំពែង ប៉ុន្តែធំវែងជាងផ្លែលំពែង ដងខ្លីច្រើនជាងដងលំពែង មានស្រោមសម្រាប់ស៊កសៀតចង្កេះបាន ដោយមានខ្សែចងស្រាក់ភ្ជាប់នឹងស្រោមនោះ; ខ្មែរហៅគ្រឿងសស្ត្រានេះ តាមសំនៀងសៀមថា ខ័ន (ព្រះខ័ន ឬ ព្រះខាន់) ព្រោះសៀមសរសេរ ខររគ៍ (អ. ថ. ខា៎ន់) ដោយបំប្លែងអំពីពាក្យសំស្ក្រឹតថា ខឌ្គ ។ យើងហៅថា ព្រះខ័ន យូរណាស់ហើយ : ព្រះខ័នរាជ្យ, មន្ទីរព្រះខ័ន ឬ ហោព្រះខ័ន ។ យើងសរសេរជា ព្រះខាន់ ក៏បាន ។ ប៉ុន្តែបើពួកកវីខ្មែរ ត្រូវការប្រើក្នុងការតែងកាព្យប្រើពាក្យ ខ័ឌ្គ ឬ ព្រះខ័ឌ្គ តាមសម្ផស្សកាព្យដែលចាប់ជួនគ្នាខ្លះវិញ ក៏អាចប្រើបាន ព្រោះយើងមានពាក្យ ខ័ឌ្គ ក្នុងវចនានុក្រមខ្មែររបស់ប្រទេសយើងហើយ ។ យើងតែងកាព្យល្បងមើលថា ព្រហ្មទត្តមហាក្សត្រិយ៍ ទតឃើញព្រះខ័ឌ្គនៅដៃកុមារ ឈ្មោះទីឃាវុ ដូចនឹងប្រហារ លុះទ្រង់ជ្រាបការណ៍ ទើបក្សាន្តព្រះទ័យ ។... (ថ្លែងពីរឿងព្រះបាទព្រហ្មទត្តនិងទីឃាវុកុមារ ក្នុងទីឃាវុកុមារជាតក) ។
-
ការណ៍
( ន.នាមសព្ទ )
[កា ]
(ការណ) ហេតុ, ដំណើរ : ទាស់ការណ៍ហើយឯង, សេចក្ដីរាយ-ការណ៍ ។
-
ក្ដី
( ន.នាមសព្ទ )
[ជើង ដ]
(គតិ “ដំណើរ; ការណ៍”) ដំណើរ, ហេតុ, ការណ៍ទាស់ទែងគ្នា, អធិករណ៍ដែលប្ដឹងផ្ដល់គ្នារហូតដល់ទីតុលាការវិនិច្ឆ័យ : កើតក្ដី, តុលាការជម្រះក្ដី , កាន់ក្ដី, ស្មាក្ដី ។
-
ដឹងក្ដី
( កិ.កិរិយាសព្ទ )
ដឹងសេចក្ដី, ដឹងការណ៍ខុសត្រូវ ។ ច្រើនប្រើជា គុ. ដែលបានដឹងការណ៍ខុសត្រូវក្រែលហើយ : ក្មេងតូចពុំទាន់ដឹងក្ដី; រឿងហ្នឹងកើតមានយូរឆ្នាំហើយតាំងពីខ្ញុំទើបដឹងក្ដីឯណោះ ។
-
ដំណើរ
( ន.នាមសព្ទ )
អំពើដែលដើរ, ឥរិយាបថដើរ ។ ទំនងលំនាំ, ការណ៍, ហេតុ, សេចក្ដី ។ល។ : ដំណើរពាក្យ, ដំណើរសេចក្ដី, ដំណើរនេះមិនស្រួលទេ ។ កើតដំណើរ កើតមានវិវាទ, កើតក្ដី ។
-
ដ្បិត
( និ.និបាតសព្ទ )
(បុរាណប្រើជា បទ (បត់), ត្បទ (ត្បត់ប្រហែលជាឃ្លាតក្លាយមកពី បា. តប្បទ គឺ ត “នោះ” បទ “ផ្លូវ, គន្លង; ហេតុ, ហេតុការណ៍; ដំណើរ” ទេដឹង ? ព្រោះ, ព្រោះហេតុ, ដោយហេតុ : ស្អែក ខ្ញុំនឹងទៅប្រតិដ្ឋ ពុំកើតទេ ដ្បិតខ្ញុំពុំសូវជា ។ ពាក្យកាព្យបុរាណថា ទាហានថ្កើងដ្បិតសឹក ធ្វើស្រែដ្បិតទឹក ត្រឹកពលដ្បិតបាយ សិស្សប្រាជ្ញដ្បិតគ្រូ ជេរពោលដំវាយ ពលជាដ្បិតនាយ ហ្វឹកហ្វឺនខះខំ...។ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ)។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រឹក និង បទ ២ និ. ផង។ ដ្បិតថា...និ. ព្រោះថា..។ ដ្បិតតែ និ. ព្រោះតែ។ ដ្បិតអ្វី ?...ព្រោះអ្វី ?...។ល។
-
ដឹង
( កិ.កិរិយាសព្ទ )
បានដំណឹង, ចូលចិត្តជាក់, ជ្រាបច្បាស់ក្នុងចិត្ត, យល់ជាក់ : ដឹងការណ៍ពិត ។
-
ទម្លុះ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យធ្លុះពីម្ខាងទៅម្ខាង : ទម្លុះភ្លឺស្រែ, ខួងទម្លុះក្ដារ ។
- ទម្លុះទម្លាយ ធ្វើឲ្យធ្លុះធ្លាយ (ឲ្យឃើញតាមការណ៍ពិត) ព. ប្រ. ។
Headley's Khmer-English Dictionary Full Text Search
-
ការណ៍
( n )
[kaa]
- detail »
deed, act; case, event, happening, occasion; situation; chance; cause, motive, grounds, reason; information; story