Khmer Dictionary: ក្បូន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្បូន
( ន.នាមសព្ទ )
របស់ដែលចងជាដុំឲ្យអណ្ដែតទឹក : ក្បូនឫស្សី, ក្បូនឈើ ជាដើម ។
-
ត្របែង
( កិ.កិរិយាសព្ទ )
ចងហើយរឹតដោយមេកំព្រាឬកូនកំព្រា : ត្របែងនឹម, ត្របែងក្បូន ។
-
គ្រោះជា
( និ.និបាតសព្ទ )
ចួនជា, លោជាប្រទះទៅលើស្រួល : យប់មិញ ខ្ញុំអុំទូកទៅប៉ះនឹងក្បូន, គ្រោះជា កុំអី លិចទូកទៅហើយ ។
-
ប្រទីប
( ន.នាមសព្ទ )
(បទីប) គោម, ចង្កៀង ។ ខ្មែរយើងហៅតែចង្កៀងតូចៗដែលឥតកែវលំផូង : អុជប្រទីប, ពន្លឺប្រទីបប្លុងៗ ។ ប្រដាប់ធ្វើជាគ្រោង ឬជារូបផ្សេងៗ ដាក់លើទូកលាតឬលើក្បូន អុជបំភ្លឺព្រោងព្រាតបណ្ដែតលើទឹក : បណ្ដែតប្រទីប ។
- ប្រទីបជ្វាលា ប្រទីបច្រើនដែលដាក់រាយជាជួរជាសង្កាត់នៅស៊ុមឬនៅប្រទាសបញ្ឈរ អុជភ្លឺរុងរឿងក្នុងការធ្វើបុណ្យជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជ្វាលា>ជ្វាលា ផង) ។
-
ផ្លូវ
( ន.នាមសព្ទ )
គន្លងសម្រាប់ដើរ, សម្រាប់ទៅមក; ចន្លោះ; លំអាន, តម្រាយ; លំនាំ; ហេតុ; វិធី ។ល។ ពាក្យនេះមានឈ្មោះនិងន័យច្រើនយ៉ាងណាស់, ដូចជា : ផ្លូវគោក ផ្លូវលើគោក ។
- ផ្លូវឆ្ការ ផ្លូវដែលគេគ្រាន់តែឆ្ការព្រៃចេញឲ្យទៅមកបានដោយស្រួល ។
- ផ្លូវជើង ផ្លូវតូចដែលដើរទន្ទឹមគ្នាមិនកើត ។
- ផ្លូវត្រឡែងកែង ផ្លូវដែលបែកខ្វែងជាបីឬជាបួន ។
- ផ្លូវទឹក ផ្លូវនាវា ឬក្បូន ។
- ផ្លូវធ្លា ផ្លូវសម្រាប់រទេះគោឬរទេះក្របី ។
- ផ្លូវបត់ ផ្លូវតែមួយដែលបត់កេលកុង ។
- ផ្លូវបែក ឬ - ផ្លូវបំបែក ផ្លូវដែលបែកចេញជាបីឬជាបួន ។
- ផ្លូវហ្លួង ផ្លូវសម្រាប់ព្រះរាជាស្ដេចចេញចូល ឬផ្លូវធំសម្រាប់ហ្លួងស្ដេចចេញពីក្នុងព្រះបរមរាជវាំងទៅកាន់ទីក្រៅក្រុង (ច្រើនប្រើតែពីក្នុងបុរាណសម័យ) ។ល។
- ផ្លូវខុស, ផ្លូវត្រូវ ដំណើរ ឬអំពើខុស, ត្រូវ ។
- ផ្លូវឆ្វេង, ផ្លូវស្ដាំ ផ្លូវខាងឆ្វេង, ខាងស្ដាំ; ព. ប្រ. ផ្លូវខុស, ផ្លូវត្រូវ ។
- ផ្លូវជំនួញ ផ្លូវដែលនាំជំនួញទៅមក ឬមុខការរបរខាងជួញ ។
- ផ្លូវសួគ៌, ផ្លូវនរក កុសល, អកុសល ដែលនាំសត្វឲ្យទៅកើតក្នុងឋានសួគ៌, ក្នុងនរក ។
- ផ្លូវបុណ្យ, ផ្លូវបាប បុណ្យ, បាប ដែលទុកដូចផ្លូវនៃសេចក្ដីសុខ, ទុក្ខ, ឬល្អ, អាក្រក់ ។
- ផ្លូវស្លាប់, ផ្លូវរស់ ហេតុ ឬដំណើរដែលនាំឲ្យស្លាប់, ឲ្យរស់ ។
- ផ្លូវសេចក្ដី ដំណើរសេចក្ដី ។ល។
-
ពោងពាយ
( ន.នាមសព្ទ )
ក្បូនសម្រាប់ដាក់សំណែនបណ្ដែតតាមទឹកបញ្ជូនឲ្យពួកបិសាច ក្នុងកាលដែលស្រុកកើតជំងឺខ្លាំង : ជូនពោងពាយ; បើក្បូននោះមានរាងស្រដៀងនឹងសំពៅ គេហៅថា ជូនសំពៅ ។ ក្បូនធំសម្រាប់និរទេសមនុស្សដែលមានទោសខុសគួរដល់ការបំបរបង់ : ត្រូវទោសបណ្ដែតពោងពាយ (មានប្រើតែពីក្នុងសម័យបុរាណយូរអង្វែងហើយ) ។
-
ផែ
( ន.នាមសព្ទ )
រាន ឬក្បូនអណ្ដែតទឹកចតចងនៅនឹងក្នុងកន្លែងមួយ សម្រាប់អែបនាវាឲ្យងាកចុះឡើង : ផែកប៉ាល់ ។ ផ្ទះអណ្ដែតទឹក : ផ្ទះផែ ។
- ព្រះដំណាក់ផែ ឬ - ដំណាក់ផែ ដំណាក់អណ្ដែតទឹក សម្រាប់ព្រះរាជាទ្រង់ចុះគង់ក្រសាល តាមកាលរដូវ ។
-
រា
( កិ.កិរិយាសព្ទ )
ហាម, ឃាត់; ថយក្រោយ, ធ្វើឲ្យថយក្រោយ; បែរចេញ, ទាសចេញ; រួញថយ; ជំទាស់; ដោះដៃ; ប្រកែក; ... ។
- រាក្រញាង លើកដៃក្រញាងថយក្រោយ ។
- រាគន្លង បែរចេញឬទាសចេញពីគន្លង ។ ព. ប្រ. ប្រកែកឬដោះដៃមិនហ៊ានតស៊ូឬមិនហ៊ានទទួលភារៈ ។
- រាដៃ លើកដៃបញ្ឈរម្រាមទាំង៥ឡើងឲ្យបាតដៃបែរទៅខាងមុខ ដោយការប្រកែកឬហាមឃាត់ : រាដៃឃាត់ ។
- រាដំណើរ ឬ - រាផ្លូវរាដំណើរ ប្រកែក, កែដោះដៃ មិនព្រមឬលែងទទួលតាមផ្លូវតាមដំណើរ ។
- រាទឹក វាតគាស់ទឹកទប់ឲ្យនៅនឹង ឬឲ្យថយក្រោយ ។
- រារាំង ឬ - រាំងរា ខារខាំង, ហាមឃាត់, ការពារ ។ល។
- យកជើងរាទឹក សំយុងជើងវាតគាស់ទឹក (ឲ្យទូកឬក្បូននៅនឹង ឬថយក្រោយ)។ ព. ទ. បុ. បើមិនជួយចូកជួយកែវ កុំយកជើងរាទឹក បើមិនជួយទំនុកបម្រុងផ្ចុងផ្ដើម ឬមិនជួយប្រឹងប្រែងខ្នះខ្នែងឲ្យកើតការទេ កុំជំទាស់ឲ្យខូចការខូចដំណើរ (និយាយខ្លីត្រឹមតែ កុំយកជើងរាទឹក ក៏បាន) ។
Headley's Khmer-English Dictionary Full Text Search
-
ក្បូន
( n )
[kboon]
- detail »
raft; miniature raft used in religious rituals where they are filled with food offerings to the ancestors and placed in a stream or left in a forest