Khmer Dictionary: ក្រអួន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រអួន
( គុ.គុនសព្ទ )
អំពីសំឡេងដែលណែនស្រួល : សំឡេងក្រអួន ។
-
ដម
( ន.នាមសព្ទ )
ទឹកថ្លាដែលកើតនៅក្នុងផ្កា, ឬទឹកដែលជោរក្នុងវត្ថុផ្អែមផ្សេងៗឡើងរលោង; ច្រើននិយាយថា ទឹកដម (ស. ដ្ចម អ. ថ. ដម ន. “គ្រឿងក្រអូប”; កិ. “ហិត”; “ផង, ដែរ”) ។ សូរសព្ទក្រអួនពីរោះ : សំឡេងមានទឹកដម ។
-
ប៉ី
( ន.នាមសព្ទ )
ឈ្មោះគ្រឿងភ្លេងផ្លុំពួកមួយ មានបែបផ្សេងៗ ។ ប៉ីកែវ ឈ្មោះភ្លេងខ្មែរមួយមេ : ភ្លេងប៉ីកែវ ។
- ប៉ីបបុស ឈ្មោះប៉ីមួយបែប មានបបុសជាអណ្ដាត (ស. អ. ថ. ពីអ “ប៉ីបបុស”) អ្នកភ្លេងខ្មែរច្រើនហៅ ប៉ីអ ដែរ ។
- ប៉ីពក ប៉ីធ្វើដោយដើមពក មានសូរសព្ទធំក្រអួន សម្រាប់ផ្លុំប្រគុំ ។
-
ព្រាប
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ រូបរាងស្រដៀងនឹងលលក តែសម្បុរផ្សេងគ្នា, មានច្រើនបែប, ច្រើននៅអាស្រ័យនឹងដំបូលផ្ទះ ឬដំបូលកុដិ, សាលា, វិហារ, ជាដើម; ព្រាបយំ ហៅថា ព្រាបថ្ងូរ ព្រោះវាយំឮសូរក្រអួនរនរន្ថាន់ដូចគេថ្ងូរ ។
-
សម្ភោរ
( ន.នាមសព្ទ )
(តះពោន អ. ថ. តៈផូន ឬ តៈភោន) ឈ្មោះគ្រឿងភ្លេងពិណពាទ្យមួយប្រភេទរាងមូលជ្រលម ខាងដើមធំជាងខាងចុង ដាសស្បែកទាំងពីរខាងមានចម្រៀកស្បែករឹតព័ទ្ធស្រោបតួ, ដាក់ផ្តេកភ្ជាប់លើជើងទ្រពីក្រោម, កាលណារៀបនឹងទះលេងភ្លេង ត្រូវកិនបាយលាយផេះបិទចំកណ្ដាលស្បែកដាស ដើម្បីឲ្យលាន់សូរធំតូចក្រអួន, ប្រើទះនឹងបាតដៃទាំងពីរខាង : ស្គរធំជាគូទទួលចង្វាក់សម្ភោរ ។
-
សារិកា
( ន.នាមសព្ទ )
[--រ៉ិ-- ]
(សារិក, សារិកា ឬ ឝារិកា; សាលិកា) ឈ្មោះបក្សីពួកមួយ, មាន ៣ ប្រភេទគឺ
- សារិកាកែវ ឬ
- សារិកាឪឡុង សម្បុរខ្មៅ ចំពុះលឿងទុំ ទងត្រចៀកយារ សម្បុរ-ស និងលឿងខ្ចី សំឡេងក្រអួន, បើចាប់យកពីតូចមកដាក់ទ្រុងចិញ្ចឹមបង្ហាត់ឲ្យរៀនថាតាម អាចនិយាយភាសាមនុស្សបាន ប៉ុន្តែចេះមិនគ្រប់គ្រាន់ទេ;
- សារិកាក្របី សម្បុរខ្មៅមាត្រតូចជាងសារិកាកែវ ចំពុះលឿងខ្ចី, ច្រើនពេញចិត្តទំលើខ្នងក្របីគោ ចឹកដង្កែជាអាហារ;
- សារិកាឪម៉ៃ មាត្រនិងសម្បុរស្រដៀងនិងប្រចៀច ចំពុះលឿងខាងចុង ត្រចៀកសម្បុរលឿង ។
-
សំឡេង
( ន.នាមសព្ទ )
សទ្ទជាតិដែលមកប៉ះសោតប្បសាទឲ្យឮ, សូរសព្ទឬសម្ដីដែលលាន់ឮ :
-
- សំឡេងក្រអួន សំឡេងណែនធ្ងន់រំពង ។
- សំឡេងក្រអៅ ឬ--ក្រឪ សំឡេងលាន់ឮវ៉ៅគ្រលួច ។
- សំឡេងង៉េវ សំឡេងខ្សេវស្ដួចតូចឆ្មារ ។
- សំឡេងស្អា សំឡេងគគ្រាតមិនស្អាត ។ល។
-
អ៊ូ
( ន.នាមសព្ទ )
ឈ្មោះទ្រមួយបែប សូរធំក្រអួន : ទ្រអ៊ូ ។
-
ឪឡុង
( ន.នាមសព្ទ )
[អូវ-- ]
ឈ្មោះសារិកាមួយប្រភេទ សម្បុរខ្មៅ ចំពុះនិងជើងលឿង ទងត្រចៀកយារ សំឡេងក្រអួន : សារិកាឪឡុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារិកា ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
ក្រអួន
( adj )
[krɑʔuən]
- detail »
to be strong / resonant / clear (of the voice)