Khmer Dictionary: ក្រិន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កម្រិន
( ន.នាមសព្ទ )
ការក្រិន, ភាពក្រិន; គុ. ដែលក្រិន : ដូងកម្រិន, ដើមឈើ កម្រិន ។
-
ក្រិន
( គុ.គុនសព្ទ )
ដែលចម្រើនឡើងមិនរួច, ដែលលូតលាស់ឡើងមិនរួច : ផ្លែឈើក្រិន ។
-
ក្រិស
( គុ.គុនសព្ទ )
(សំ. ក្ឫឝ; បា. កិស “ស្គម; តូច; តិច”) តូច, តូចច្រមិច គឺដែលរៀវក្រិន មិនធំតាមកំណត់កាលដែលត្រូវធំ : មនុស្សក្រិស ។
- ក្មេងក្រិស គឺក្មេងដែលដល់កំណត់អាយុគួរធំហើយនៅតែតូច ។ ព. ផ្ទ. ដំឡោក ។
- ស្វាក្រិស ស្វាដែលមានរូបតូចជាងពួកស្វាឯទៀត (អ្នកស្រុកខ្លះហៅ ស្វាក្រិស ថា ស្វា-ស) ។ ធ្លាប់សរសេរ ក្រិះ ឬ ក្រេះ, ក្រែះ, គួរលែងសរសេរដូច្នេះតទៅទៀត ព្រោះសរសេរក្លាយឃ្លាតពីពាក្យដើម ដែលអ្នកប្រាជ្ញខ្មែរបុរាណប្រើនោះឆ្ងាយណាស់ ខ្មែរបុរាណសរសេរ ក្រិឝ បំប្លែងមកជា ក្រិស តាំងពីឈប់ប្រើ ឝ និង ឞ ដែលសម្រាប់សរសេរឲ្យចំពាក្យសំស្ក្រឹតនោះរៀងមក ទុកឲ្យនៅតែ ស ឲ្យប្រើជួស ឝ ឞ, ឯ ឞ យកមួយចំហៀងមកប្រើជាជើង ស (្ស) នេះ ដូច បក្សី, យក្ស, អារក្ស ជាដើម ។
Headley's Khmer-English Dictionary Full Text Search
-
ក្រិន
( adj )
[krən]
- detail »
to be stunted, atrophied, incompletely developed
-
ក្រិន
( adj )
[krən]
- detail »
to be numb, paralyzed
-
ក្រិន
( adj )
[krən]
- detail »
(of the skin) to be calloused, horny.
-
ក្រិន
( n )
[krən]
- detail »
callus, corn