Khmer Dictionary: ក្រើន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រើន
( កិ.កិរិយាសព្ទ )
រំឭករឿយៗ : ក្រើនគ្នាឲ្យខំធ្វើការរកស៊ី, ឲ្យខំរៀនសូត្រ ។ ប្រកាសកណ្ដាលជំនុំសង្ឃរកភិក្ខុដែលមានចីវរទុព្វលភាព ហើយអាចចេះចាំនូវអានិសង្ឃ ៥, មាតិកា ៨, បលិពោធ ២ និងកឋិនត្ថារកិច្ច ហើយអាចញ៉ាំងសង្ឃឲ្យត្រេកអរបាន, ដើម្បីឲ្យគ្រងកឋិន ក៏ហៅ ក្រើន ដែរ : ក្រើនកឋិន ។
-
ក្រវើន
( កិ.កិរិយាសព្ទ )
ឧស្សាហ៍, ដាស់តឿន : ខំក្រវើន, ក្រើនក្រវើនគ្នាឲ្យខំរៀនសូត្រ ។
-
ត្រឹក
( កិ.កិរិយាសព្ទ )
ទាញខ្សែញាក់បំបែរ, ទាញកន្រ្តាក់ខ្សែជាសញ្ញាឲ្យគោ, ឲ្យក្របីដឹងថាត្រូវងាកបែរទៅខាងស្ដាំឬខាងឆ្វេង ឬក៏ឲ្យដឹងថាដើរឲ្យលឿនបន្ដិចឡើង : ទាញខ្សែត្រឹកវាទៅ ! ។ ដាស់តឿនក្រើនរំលឹក : ធ្វើស្រែដ្បិតទឹក ត្រឹកពលដ្បិតបាយ... (សាស្ត្រាច្បាប់រាជនេតិ) ។ មើលក្នុងពាក្យ ដ្បិត ទៀតផង ។
-
ទារ
( កិ.កិរិយាសព្ទ )
ស្រដីក្រើនយករបស់ដែលគេជំពាក់, ក្រើនតឿនបន្តឹងយកប្រាក់តាមកំណត់ដែលត្រូវចេញ, ត្រូវបង់ : ទារប្រាក់; ទារថ្លៃផ្ទះ, ទារប្រាក់ពន្ធ ។
-
នែ !
( និ.និបាតសព្ទ )
ពាក្យជាអាលបនៈសម្រាប់អ្នកធំនិយាយទៅរកអ្នកតូច ឬក៏មនុស្សស្មើភាពនិយាយទៅមករកគ្នា ជាពាក្យក្រើនមុន : នែអ្នករាល់គ្នា !; នែវ៉ឺយ !; នែអ្នក !; នែនាង !; នែកូន !; នែក្មួយ !; នែចៅ ! ។ ជួនកាលនិយាយជាពាក្យក្រើន, រំឭកដោយសុភាពរាបសា ឬដោយសភាពកំញើញក៏មាន : នែកុំទៅ !; នែប្រយ័ត្នហ្ន៎ះ !; នែនាំគ្នាដេកទៅកុំនិយាយគ្នា !; នែកុំខ្លាំងពេកហ្ន៎ះ ! បន្តិចអត់មិនបាន !
-
នែអ្ហឺ !
( និ.និបាតសព្ទ )
ពាក្យផ្ដើមក្រើនរំឭក សម្រាប់អ្នកធំនិយាយទៅរកអ្នកតូច ឬក៏អ្នកស្មើភាពនិយាយគ្នា : នែអ្ហឺ ប្រយ័ត្នហ្ន៎ះ !; នែអ្ហឺ ភ្ញាក់ដាំបាយពីព្រឹកហ្ន៎ះ !
-
ប្រដៅ
( កិ.កិរិយាសព្ទ )
ទូន្មាន, ឲ្យឱវាទ, ស្ដីថា, ក្រើនរំលឹក, បង្វឹក : ឪពុកម្ដាយប្រដៅកូន, គ្រូប្រដៅសិស្ស ។
-
ប្រោស
( កិ.កិរិយាសព្ទ )
អនុគ្រោះ, រាប់អានដោយមេត្តាប្រណី, ស្រោចស្រង់ : ព្រះពុទ្ធទ្រង់ប្រោសសត្វ, ស្ដេចទ្រង់ប្រោសព្រះរាជទានរង្វាន់ ។
- ប្រោសប្រាណ ប្រោសឲ្យមានជីវិត; ប្រោសដោយមេត្តាប្រណី, រាប់អានខ្លាំង (ច្រើនប្រើជា រ. ស.) ។
- ប្រោសសត្វ ! ពាក្យសម្រាប់គ្រហស្ថស្រែកនិមន្តភិក្ខុសាមណេរដែលកំពុងដើរបិណ្ឌបាត ឲ្យឈប់រង់ចាំទទួលចង្ហាន់ : លោកម្ចាស់, និមន្តប្រោសសត្វសិន ! ឬថា ទានប្រោសសត្វសិន ! ។
- សូមទ្រង់ព្រះមេត្តាប្រោស ពាក្យអាលបនៈពោលក្រើនជាមុន សម្រាប់ជនទាំងពួង និយាយក្រាបបង្គំទូលផ្ទាល់ចំពោះព្រះភក្រ្តក្សត្រិយ៍ទ្រង់រាជ្យ ។
- សូមទ្រង់មេត្តាប្រោស សម្រាប់ប្រជាពលរដ្ឋ និយាយពិតទូលព្រះរាជវង្សានុវង្ស ។
- សូមទានមេត្តាប្រោស សម្រាប់មន្ត្រីស័ក្តិតូច ឬប្រជាពលរដ្ឋនិយាយជម្រាបមន្ត្រីស័ក្តិធំទីរដ្ឋមន្ត្រី ។
- ទានប្រោស សម្រាប់ប្រជាជន និយាយជម្រាបមន្រ្តីស័ក្តិធំក្រៅពីរដ្ឋមន្ត្រី ។ល។ បំបរបង់ក៏ហៅថា ប្រោស ដែរ : ប្រោសមនុស្សទោស គឺបំបរបង់មនុស្សទោសឲ្យទៅក្នុងទីណាមួយដាច់សង្វែង យ៉ាងដូចកោះក្នុងសមុទ្រជាដើម ។
- យកឆ្មាទៅប្រោស យកឆ្មាទៅលែងបំបរបង់ចោល : យកឆ្មាទៅប្រោស កុំយកឆ្កែទៅជាមួយផង...។
-
មាស
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលមានលម្អឬមានតម្លៃដូចមាស; អ្នកថ្លៃ; ពាក្យសម្រាប់ហៅដោយសេចក្ដីថ្នាក់ថ្នមទៅរកមនុស្សជាទីស្រឡាញ់ ដែលមានអានុភាពស្មើគ្នាឬតូចជាងខ្លួន : មាសឆ្អិន, មាសតន់, មាសថ្លើម, មាសថ្លើមថ្លៃ, មាសថ្លៃ, មាសធំ, មាសបង, មាសប្អូន, មាសពន្លក, មាសពូ ឬ មាសមា, មាសពៅ, មាសពុំងារ, មាសព្រលឹង ឬ ព្រលឹងមាស, មាសមិត្រ, មាសម៉ែ ឬ មាសម្ដាយ, មាសស្ងួន, មាសស្នេហ៍, មាសឪ ឬមាសឪពុក ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃកូនមាសឪ មាសកុំបិទផ្លូវ ចម្រុងចម្រើន ត្រូវមាសឪពុក ក្រវើនក្រតើន កុំបាច់ឪក្រើន រំលឹករឿយៗ ។
-
វយវឌ្ឍនាការ
( ន.នាមសព្ទ )
[វៈយៈវ័ត-ឍៈនាកា]
(វយ + វឌ្ឍន + អាការ) អាការចម្រើនតាមលំដាប់វ័យគឺតាំងពីប្រសូតមករហូតដល់ចម្រើនធំខ្លួនរៀងទៅដល់ចាស់ : លុះព្រះសិទ្ធត្ថៈ -គោតម ទ្រង់មានវយវឌ្ឍនាការបានព្រះជន្ម ១៦ ឆ្នាំ ព្រះបាទស្រីសុទ្ធោទនជាព្រះ វរបិតា ក៏ទ្រង់ផ្ទេររាជសម្បត្តិដល់ព្រះរាជបុត្រ ... (ប្រថមសម្ពោធិកថា ត្រង់សិទ្ធត្ថរាជាភិសេក) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : បុត្រមានវយវឌ្ឍនាការ គ្រូបាអាចារ្យគួរពោលក្រើន មាតាបិតាឲ្យក្រវើន រកក្តីចម្រើនឲ្យកូនខ្លួន ។ ...
Headley's Khmer-English Dictionary Full Text Search
-
ក្រើន
( v )
[kraən]
- detail »
to request that any monk who is in special need of new robes make himself known (e.g. to the chief abbot of the temple)
Reference: ក្រើនកឋិន -
ក្រើន
( v )
[kraən]
- detail »
to remind constantly; to excite; to encourage, exhort; to think hard about; to call to order