Khmer Dictionary: ក្លាហាន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្លាហាន
( គុ.គុនសព្ទ )
ហ៊ាន, លុះ, មោះមុត, អង់អាច : ចិត្តក្លាហាន, មនុស្សក្លាហាន ។
-
ក្លងឆ្នៈ
( ន.នាមសព្ទ )
(ក្ល្ចងជនះ អ.ថ. ក្លងឆៈន៉ៈ ឬ ក្លងឆ្នៈ “ស្គរឈ្នះ”) ស្គរមួយប្រភេទមានទ្រង់ទ្រាយមិនខុសពីស្គរជ្វាទេ, ខ្មែរក្នុងសម័យបុរាណប្រើជាស្គរទ័ព សម្រាប់ទះបញ្ជើចលើខ្នងដំរី ឲ្យកងទ័ពដើរស្រុះគ្នា ព្រមទាំងឲ្យអង់អាចក្លាហានផង, លុះចំណេរកាលតមក, ក៏បែរជាប្រើការផ្សេងទៅវិញ (គួរហៅ ស្គរជ័យ ឬ ស្គរឈ្នះ តាមខ្មែរបុរាណវិញ) ។
-
ក្លៀវក្លា
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលអង់អាច, ក្លាហាន, មោះមុត, មិនរួញរា ដែលសម្ដែងកិរិយាដាច់ខាតពេញចិត្តជាមួយនឹង ឧបសគ្គដោយឥតខ្លាចរអា ។
-
នារីក្លាហាន
( ន.នាមសព្ទ )
ស្ត្រីក្លាហាន គឺស្រ្តីជាពលរដ្ឋធម្មតា ដែលស្លៀកពាក់ឯកសណ្ឋានជាទាហាន ក្នុងគ្រាស្រុកទេសមានភ័យអាសន្ន ជាជំនួយដល់ក្រុមទាហានក្នុងក្របខ័ណ្ឌ (ជាគូដៃនឹងជីវពល) ។
-
នាមាភិធេយ្យ
( ន.នាមសព្ទ )
ឈ្មោះឬនាមដែលតែងតាំងដាក់ឲ្យហៅវីរជនណាម្នាក់ អំពីសំណាក់មន្ត្រីមានយសស័ក្ដិ ឬអំពីប្រជានុរាស្ត្រ ។ វីរបុរសជានាមាភិធេយ្យ តែងតាំងដាក់ឲ្យហៅនរជនណា ដែលមានចិត្តក្លាហានមោះមុត, ចេះការពារស្រុកទេស មិនឲ្យធ្លាក់ក្នុងកណ្ដាប់ដៃបរទេសគ្រប់គ្រាន់ នឹងចេះគោរពស្រឡាញ់ជនជាតិរួមជាតិដោយមិនលំអៀង ។
-
បើ
( និ.និបាតសព្ទ )
ប្រសិន, ប្រសិនណាបើ, ប្រសិនណា, (ពាក្យស្មាន) : បើមិនចេះទេ កុំធ្វើចេះ; បើមិនចង់ទេ កុំទៅ; ចោរនុ៎ះក្លាហានណាស់ បើឈ្មោះណាចាប់បាន រាជការនឹងឲ្យរង្វាន់ ។
-
មហាក្សត្រានុភាព
( ន.នាមសព្ទ )
អានុភាពរបស់ព្រះមហាក្សត្រ, អំណាចតេជះ, សេចក្ដីអង់អាច, សេចក្ដីក្លាហានរបស់ព្រះមហាក្សត្រ ។
-
មោះមុត
( គុ.គុនសព្ទ )
ដែលក្លាហាន, អង់អាច, ដែលមានចិត្តមុត ឥតញញើត : ចិត្តមោះមុត, មនុស្សមោះមុត ។ ប្រើជា កិ. វិ. ក៏មាន : ធ្វើការមោះមុត (កុំសរសេរ មុះមុត) ។
-
វិក្រាន្ត
( គុ.គុនសព្ទ )
[វិក-ក្រាន-តៈ ឬ--ក្រាន]
(វិក្កន្ត) ដែលក្លាហាន, ក្លាខ្លាំង, អង់អាច, ឥតញញើត ។
- វិក្រាន្តយុទ្ធ ឬ
- --សង្គ្រាម (វិក-ក្រាន-តៈ--) ចម្បាំងយ៉ាងខ្លាំង, យ៉ាងសម្បើម ។
-
វិក្រម
( ន.នាមសព្ទ )
[វិក-ក្រៈម៉ៈ ឬ--ក្រំ ]
(វិក្កម) ការឈានទៅ, ជំហាន, ដំណើរបោះជំហានទៅ, ការដើរ, ការទៅ; ការកម្រើកឃ្លាតចាកទី; ផ្លូវ; បែបយ៉ាង; កម្លាំងក្លាហាន; សេចក្ដីរឹងប៉ឹង; អំណាច; ជម្នះ ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!