Khmer Dictionary: ខ្ទើយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខ្ទើយ
( ន.នាមសព្ទ )
មនុស្សមានភេទ ស្ទើរប្រុស ស្ទើរស្រី : មនុស្សខ្ទើយ ។
-
នបុំសកៈ
( ន.នាមសព្ទ )
[នៈប៉ុង-សៈ កៈ]
ខ្ទើយ ។
-
បណ្ឌក
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ តាមអក្សរថា ប័ន-ឌៈកៈ ឬ បន់-ឌក់, តែ ត. ទ. ថា ប័ន-ដក់ ឬ បន់-ដក់ ]
ខ្ទើយ ។ វេវ. នបុំសក. ។
-
លិង្គ
( ន.នាមសព្ទ )
[លិង ឬ ត.ទ. លឹង ]
ភេទ; គ្រឿងសម្គាល់; លក្ខណៈ; អង្គជាតរបស់បុរស ។ លិង្គព្រះឥសូរ ឬ សិវលិង្គ ដុំថ្មដែលគេឆ្លាក់ជារូបអង្គជាតបុរស សន្មតថាជារបស់ព្រះឥសូរ សម្រាប់គោរពបូជា តាមលទ្ធិរាមាយណៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ ២ ន. ផង) ។ ភេទឬលក្ខណៈជាគ្រឿងសម្គាល់ក្នុងភាសាបាលីឬសំស្រ្កឹត កំណត់តាមការន្ត, មាន ៣ យ៉ាងគឺ បុំលិង្គឬ បុល្លិង្គ ភេទប្រុស; ឥត្ថីលិង្គ ឬស្ត្រីលិង្គ ភេទស្រី; នបុំសកលិង្គ ភេទខ្ទើយ គឺមិនមែនភេទប្រុសស្រី; ឬរាប់យក អលិង្គ ដែលមិនប្រាកដជាភេទអ្វីមកផ្សំផងជា ៤ យ៉ាង (ព. វ.) ។ ឯខាងភាសាខ្មែរមានត្រឹមតែ ជាតិលិង្គ គឺលិង្គដែលកំណត់តាមភេទរបស់ជាតិស្រេចស្រាប់ហើយប៉ុណ្ណោះដូច ប្រុស, ស្រី, ញី, ឈ្មោល ពុំមាន សម្មតិលិង្គ គឺលិង្គដែលសន្មតហៅដូចសំស្រ្កឹតនិងបាលីឡើយ ។
-
ស្រី
( ន.នាមសព្ទ )
ពាក្យសម្រាប់ប្រើជាសាធារណៈ ឃ្លាតមកពីពាក្យសំស្រ្កឹតថា ស្ត្រី គឺមនុស្សជាតិដែលមានភេទទីទៃពី ប្រុស (បុរិសៈ ឬ បុរស), ទីទៃពី ខ្ទើយ (បណ្ឌក); ត្រូវប្រើឲ្យស្របគូគ្នាថា ស្រី-ប្រុស ឬ ប្រុស-ស្រី; កុំប្រើថា ស្ត្រី-ប្រុស ឬ បុរស-ស្រី ឡើង, ត្រូវប្រើថា បុរសស្ត្រី ឬ ស្ត្រី-បុរស ទើបស្របគ្នា : ប្រុសស្រីជាប្តីប្រពន្ធ, បុរសស្ត្រីជាស្វាមីភរិយា (ប្រើពាក្យស្របគ្នាយ៉ាងនេះទើបសម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ស្រីប្រុសទាំងទ្វី ជាគូមានពី- បុរាណព្រេងនាយ ស្រីជាប្រពន្ធ ប្រុសទោះសម្ទាយ បណ្ឌិតទាំងឡាយ ឲ្យឈ្មោះថាប្តី ។ ស្ត្រីនិងបុរស ក្នុងលោកទាំងអស់ ភរិយាស្វាមី គឺប្តីប្រពន្ធ ហ្នឹងឯងលោកស្ដី ជនក្នុងលោកីយ៍ ហៅបានតាមថ្នាក់ ។ ប្តីជាអ្នករក ទ្រព្យធនបានមក ប្រពន្ធទុកដាក់ ចាស់ទុំបុរាណ បានពោលបញ្ជាក់ ឲ្យនាងឲ្យអ្នក ចងចាំគ្រប់ប្រាណ ។ សំណាបយោងដី រីឯស្រីៗ យោងប្រុសសាមាន្យ ទោះមារយាទខ្សោយ- ក៏ដោយបើបាន ស្រីមានសន្ដាន ខ្ជាប់ខ្ជួនមួនមាំ ។ តែងបានចម្រើន ទ្រព្យាកើតកើនព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំ សង្វាតខិតខំ រក្សាឲ្យគង់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ត្រី ទៀតផង) ។ មានកាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ថ្លែងអំពីសុចរិត ៨ ប្រការជាមង្គលរបស់ស្រី, យើងយល់ឃើញថា គួរស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះ ដើម្បីរក្សាព្រះកេរ្តិ៍ទុកឲ្យបានឋិតថេរចិរកាលតវែងឆ្ងាយទៅ; ព្រះរាជនិពន្ធនោះដូចតទៅនេះថា ៖ នេះនឹងសម្ដែង បរិយាយចារចែង ដើមបទអដ្ឋា- ហិ ឋានេហិ សុចរិតា ឥត្ថីលក្ខណា មង្គលច្នេះពិត ។ ប្រែថាស្រីជា កើតកបលក្ខណា ដោយនូវសុចរិត មង្គលប្រាំបី ឲ្យស្រីពិនិត្យ ចាំយកជាក្រឹត្យ គ្រប់រូបស្រីៗ ។ ដើមបទព័ណ៌នា លោកថាស្រីជា សុចរិតភក្តី ឫករាបស្រគត់ ផ្គង់ផ្តត់សម្ដី ការកេរ្តិ៍ខ្មាសស្រី បរិសុទ្ធមែនមួន ។ លោកថាស្រីត្រង់ កាន់សុចរិតផ្គង់ គំនិតចេះស្ងួន អស់ទ្រព្យសម្បត្តិ ប្រយ័ត្នថែធួន ទុកដាក់ខ្ជាប់ខ្ជួន មិនមានប្រមាទ ។ លោកថាស្រីគាប់ កាន់សុចរិតខ្ជាប់ ឧស្សាហ៍សង្វាត ធ្វើការសន្សំ តឿនខ្ញុំឲ្យឃ្មាត ឲ្យខ្មីសង្វាត មិនមានស្ងៀមដៃ ។ លោកថាស្រីប្រាជ្ញ សុចរិតអង់អាច ចេះអធ្យាស្រ័យ ញាតិព្រៀងទៅមក រាប់រករួសវៃ ទោះជនដទៃ ក៏រាប់តាមពិត ។ លោកថាស្រីស្អាត សុចរិតគ្មានឃ្លាត មែនមានគំនិត ចេះរៀបអាហារ ភ្នាក់ងារស្រីពិត រណ្តាប់ផ្គាប់ចិត្ត ប្តីគ្រប់វេលា ។ លោកថាស្រីស្មោះ កាន់សុចរិតឆ្ពោះ ចាំចិត្តស្នេហា តែនឹងអង្គប្តី ឥតបីរេរា ស្ម័គ្រស្មោះស្មើជា និត្យនៅរៀបរៀង ។ លោកថាស្រីស្លូត សុចរិតរហូត អបអត់ឥតល្អៀង តាមពាក្យប្តីផ្តាំ ចងចាំទុកទៀង ពោលពាក្យមិនឃ្លៀង មិនឃ្លាតសត្យា ។ លោកថាស្រីស្មើ សុចរិតស័រពើ អាចរងធានា ទម្ងន់ចិត្តប្តី ទោះបីទុក្ខា ខ្សត់ក្រម្ដេចម្តា អាចទទួលប្រាណ ។ សុចរិតប្រាំបី ជាមង្គលស្រី ប្រសើរក្រមាន អ្វីមកផ្ទឹមផ្ទាល់ ឲ្យដល់នេះបាន ស្រីណាអាចធ្យាន ចិត្តចាំរៀនយក៍ ។ ទាំងប្រាំបីច្បាប់ ហៅស្រីមហាគាប់ លោកីយ៍កម្រ ស្រីកាន់សុចរិត ប្រព្រឹត្តល្អិតល្អ ស្រីណាថាក្រ ធ្វើតាមពុំបាន ។ លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្ដាន បង្ហិនធនធាន ចើកអាសមាយា ។ ក្តីជួច្រើនកល ក្រដឹងចេះដល់ លែបខាយពុតវា បើចិត្តចង់ស្រាប់ ចង់ស្ដាប់ហាក់ជា ងាយដាយសោះសា ចេះឯងដឹងឯង ។ ឯត្រង់ច្បាប់ល្អ តិចទេយល់ក្រ កម្រក្រៃលែង ក្រព្រោះមិនចង់ ប្រុងអង្គឲ្យស្ដែង ក្រដោយចិត្តល្បែង ចំណង់តណ្ហា ។ អំពើសុចរិត អធ្យាស្រ័យចិត្ត សម្អាតឧស្សាហ៍ ស្មើស្មោះស្លូតត្រង់ ផ្គត់ផ្គង់ក្រឹត្យា ប្រាំបីនេះណា សុចរិតប្រាកដ ។ ឯសុចរិតស្រី ផ្គត់ផ្គង់ស្វាមី លោកឲ្យអបអត់ ឱនអៀនចិត្តទន់ ចេះគន់បែបបទ តាមតែចិត្តពត់ ម្ដេចៗ តាមបាន ។ មិនមានប្រកែក មិនមានជជែក ថាធ្វើមិនបាន ទោះអៀនអន់អត់ សង្កត់ចិត្តប្រាណ តាមចិត្តប្តីធ្យាន ម្ដេចៗមិនថា ។ ច្បាប់នេះគួរស្រី នៅនាលោកីយ៍ ផ្ចង់ចិត្តឧស្សាហ៍ កាន់ក្តីសុចរិត ជាក្រឹត្យថ្លៃថ្លា ឲ្យខ្ជាប់ជាក់ជា ចរិតសព្វថ្ងៃ ។ កាន់បានដូច្នោះ នឹងឮកេរ្តិ៍ឈ្មោះ ប្រសើរពេកក្រៃ នឹងបានសាន្តសុខ ចៀសទុក្ខចង្រៃ ដល់បរលោកថ្លៃ សោយសុខសួគ៌សិទ្ធ ។ សំដែងសេចក្ដី ពីមង្គលស្រី ប្រសើរពេកពិត គ្រប់ទាំងប្រាំបី ក្រឹត្យស្រីសុចរិត ចែងចប់ភាសិត តាមព្រះបាលី ។ ៚ មើលក្នុងពាក្យ ប្រុស, ប្តី, ប្រពន្ធ ទៀតផង ។ (បើពេញចិត្ត, គួរទន្ទេញឲ្យចាំរត់មាត់, ជាការប្រពៃពេក) ។
-
អលិង្គ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អៈលិង ឬ--លឹង]
ដែលមិនប្រាកដជាលិង្គអ្វី; ដែលមិនមានគ្រឿងសម្គាល់ ។ សព្ទដែលឥតភេទ គឺសព្ទដែលមិនមែនជាភេទប្រុស, ភេទស្រីឬភេទខ្ទើយឡើយ : និបាតសព្ទទាំងអស់ ដូចពាក្យថា ផង, ក្តី, ក៏ដោយ, ដែរ, ទោះ, ទោះបី, បើ ជាដើម ជា អលិង្គ (ព. វ. សំ. បា.) ។ សម្រាប់ភាសាខ្មែរ, ពាក្យថា បង, ប្អូន, កូន, ចៅ, សេះ, ដំរី ជាដើមជា អលិង្គ ព្រោះពុំទាន់ប្រាកដជាភេទអ្វីនៅឡើយ, លុះតែមានពាក្យថា ប្រុស, ស្រី, ឈ្មោល, ញី មកផ្សំផង ទើបប្រាកដថាជា បុំលិង្គ ឬ ឥត្ថីលិង្គ សម្រាប់ជាតិលិង្គ (ព. វ.) ។
-
អាស
( គុ.គុនសព្ទ )
ដែលឥតបើគិតពីកេរ្តិ៍ខ្មាស, ដែលមានចិត្តនិងឫកពា-រហើ-រហាយឥតអៀនខ្មាស, ចើក (ប្រើចំពោះតែស្ត្រី) : ស្រីអាស ។
- បញ្ចោរលើកអាស ឬ
- ជេរលើកអាស ជេរបញ្ចោរចំអាសចំអូងរំលើកបើកកកាយតាមតែរួចពីមាត់ ។
- អាសតាងខ្ទើយ (ព. ប្រ.) ទទួលរ៉ាប់រងជួយឈ្លោះប្រកែកឬជជែកវែកដៃ ដោយខុសមុខខុសទំនង (ដូចជាស្រីអាសទទួលភារៈជាជំនួសខ្ទើយ); និយាយថា ចើកតាងខ្ទើយ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចើក) ។
-
ជាតិលិង្គ
( ន.នាមសព្ទ )
[ជាតិលឹង]
លិង្គតាមជាតិ គឺប្រុស, ស្រី, ញី, ឈ្មោល, ខ្ទើយដែលមានភេទស្រេចស្រាប់ពីកំណើតមកហើយ ។ ម. ផ្ទ. សម្មតិលិង្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ និងពាក្យ លិង្គ ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
ខ្ទើយ
( adj )
[ktəəy]
- detail »
to be a hermaphrodite, neither male nor female; to be gay, homosexual