Khmer Dictionary: គមនាគមន៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គមនាគមន៍
( ន.នាមសព្ទ )
[គៈ មៈ នា គំ ]
(គមន “ការទៅ, ដំណើរទៅ” + អាគមន “ការមក, ដំណើរមក”) ការទៅនិងការមក, ដំណើរទៅនិងដំណើរមក; ផ្លូវទាក់ទងសម្រាប់ធ្វើដំណើរទៅមក : ផ្លូវគមនាគមន៍ ពីស្រុកមួយទៅស្រុកមួយ ។
-
វិទ្យុ
[វិត-ទ្យុ ]
ក្លាយមកពីពាក្យ វិទ្យុត ។ ពាក្យ វិទ្យុ នេះ ខ្មែរបង្កើតតម្រូវនឹងពាក្យបារាំងថា Radio ។ ដូច្នេះពាក្យ វិទ្យុ ទៅជាបុព្វបទប្រាប់សេចក្ដីនៃការបញ្ចេញរស្មីឬកាំរស្មីអ៊ិក្ស ( X ), សម្រាប់ប្រើក្នុងពាក្យ ដែលទាក់ទងនឹងរលកអាកាសជាដើម និងសម្រាប់ប្រើជាអាទិសង្កេតនៃពាក្យថា វិទ្យុទូរទស្សន៍, វិទ្យុទូរលេខ, វិទ្យុទូរសព្ទ, វិទ្យុផ្សាយសំឡេង ។ល។ គឺហៅកាត់ខ្លីយកតែពាក្យខាងដើមថា វិទ្យុៗ តែប៉ុណ្ណេះក៏បាន ។ ពាក្យនេះសម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃតាមសមគួរដល់ការប្រកប ដូចជា :
- វិទ្យុគមនាគមន៍ (--គៈ-មៈនាគំ) ការបញ្ចូលសំឡេងជាដើមទៅតាមរលកអាកាសឬតាមវិទ្យុ, (បារ. Radiocommunication) ។
- វិទ្យុឃោសនា ការឃោសនាតាមវិទ្យុ, ការប្រកាសផ្សាយដំណឹងតាមប៉ុស្តិ៍វិទ្យុផ្សាយសំឡេង ។
- វិទ្យុឆាយាកម្ម ការបញ្ចាំងឆ្លុះស្រមោលដោយវិទ្យុ, ការថតមើលរូបដោយកាំរស្មីអ៊ិក្ស (បារ. Radiographie) ។
- វិទ្យុជាតិ វិទ្យុរបស់ជាតិ, ប៉ុស្តិ៍វិទ្យុផ្សាយសំឡេងសម្រាប់ជាតិ ។
- វិទ្យុទទួលសំឡេង ប៉ុស្តិ៍វិទ្យុឬប្រដាប់សម្រាប់ទទួលសំឡេងនៃវិទ្យុគមនាគមន៍ឬ ពីមន្ទីរវិទ្យុផ្សាយសំឡេង (បារ. Radiorécepteur) ។
- វិទ្យុទូរទស្សន៍ វិទ្យុនិងទូរទស្សន៍ គឺប្រដាប់ដែលអាចបញ្ជូនឬទទួលទាំងសំឡេងទាំងរូបភាព (បារ. Radiotélévision) ។
- វិទ្យុទូរលេខ ទូរលេខតាមវិទ្យុ, ទូរលេខឥតខ្សែ (បារ. Radiotélegramme) ។
- វិទ្យុទូរសព្ទ ទូរសព្ទតាមវិទ្យុ, ទូរសព្ទឥតខ្សែ (បារ. Radiotéléphone) ។
- វិទ្យុបាឋក (--ប៉ាឋៈកៈ ឬ--ឋក់) អ្នកនិយាយផ្សាយដំណឹងតាមប៉ុស្តិ៍វិទ្យុផ្សាយសំឡេង, អ្នកថ្លែងសេចក្ដីតាមវិទ្យុ (ស្ត្រីជា វិទ្យុបាឋិកា) ។
- វិទ្យុផ្សាយសំឡេង ការផ្សាយសំឡេងតាមមន្ទីរវិទ្យុឬមន្ទីរវិទ្យុផ្សាយសំឡេងទៅកាន់ទីដទៃ (បារ. Radiodiffusion) ។
- វិទ្យុសកម្ម (--សៈកាំ) ដែលប្រកបឬដែលទាក់ទងដោយវិទ្យុសកម្មភាព (បារ. Radio-actif, ive) ។
- វិទ្យុសកម្មភាព (--សៈកាំ-មៈ--) គុណភាពនៃធាតុគីមីអង្គខ្លះ, ដូចជា រ៉ាឌ្យោម (Radium), អ៊ុយរ៉ាន្យោម (Uranium) ជាដើម ដែលអាចប្រែក្លាយទៅជាធាតុអង្គដទៃ ដោយមានទាំងបញ្ចេញនូវរស្មីផ្សេងៗផង (Radioactivité) ។
- វិទ្យុឧគ្ឃោសនសព្ទ (--អ៊ុក-ឃោសៈន៉ៈ--) សូរសព្ទប្រកាសចេញពីមន្ទីរវិទ្យុផ្សាយសំឡេង, សព្ទកងរំពងដែលប្រកាសតាមវិទ្យុ ។ល។
-
សន្ធិ
( ន.នាមសព្ទ )
[សន់-ធិ ]
(សំធិ) ការត, តំណ, ទី-ត, ការតភ្ជាប់ ។ ព. វ. វិធីតអក្សររបស់បទមួយៗឲ្យជាប់គ្នា សម្រាប់ភាសាសំស្រ្កឹត, បាលី, ដូចជា គមន “ការទៅ, ដំណើរទៅ” + អាគមន “ការមក, ដំណើរមក” តភ្ជាប់ជា គមនាគមន “ដំណើរទៅនិងមក”; ខ្មែរយកមកប្រើជា គមនាគមន៍ (គៈមៈនាគំ) ការឬដំណើរទៅនិងមក ។ សន្ធិសម្រាប់ប្រើក្នុងតន្តិភាសាឯទៀតដូចយ៉ាងភាសាបារាំងសែស : La école) តភ្ជាប់ថា L'école) ជាដើម ។ សន្ធិកិរិយោបករណ៍ (សន់-ធិកិរ៉ិយ៉ោប៉ៈ-ក; បា. < សន្ធិ + កិរិយា + ឧបករណ) ឧបករណ៍នៃការតអក្សរ គឺបែបដែលចែកចេញទៅច្រើនយ៉ាងប្រាប់វិធីតអក្សរ (ព. វិ.) ។ សន្ធិច្ឆេទ (សន់-ធិច-ឆេទៈ ឬ --ឆែត) ការកាត់បទសន្ធិញែកឲ្យឃើញតាមរូបដើម, ដូចជា គមនាគមន៍ កាត់ញែកជា គមន-- អាគមន៍ (ព. វ.) ។ ការកាត់ទី-តមានជញ្ជាំងផ្ទះជាដើម : សន្ធិច្ឆេទកម្ម (សន់-ធិច-ឆេទៈ ក័ម) អំពើកាត់ទី-ត គឺអំពើរបស់ចោរដែលលបកាត់ជញ្ជាំងផ្ទះជាដើម ហើយចូលលួចទ្រព្យគេ : ចោរធ្វើសន្ធិច្ឆេទកម្ម ។ សន្ធិមុខ មុខតំណ, មុខដែលតភ្ជាប់គ្នា ។ សន្ធិសញ្ញា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្ធានសញ្ញា ក្នុងពាក្យ សន្ធាន) ។ល។
-
សហ
( និ.និបាតសព្ទ )
[សៈហៈ ]
មួយអន្លើ, ព្រម, ព្រមដោយ, ព្រមទាំង, ជាមួយ, ជាមួយគ្នា, ជាមួយនឹង, រួមគ្នា, រួមជាមួយ, ដំណាលគ្នា ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប :
- សហករណ៍ មានអត្ថន័យដូចគ្នានឹង សហកម្ម ដែរ ប៉ុន្តែសព្វថ្ងៃប្រើសំដៅយកក្រុមហ៊ុនឬអង្គការដែលប្រមូលផ្តុំជនអ្នកបង្កើតផលផ្សេងៗ ឬអ្នកទទួលទិញ ដើម្បីយកកម្រៃមកចែកគ្នាតាមសមគួរដល់ប្រាក់ដើម ដែលបានចូលហ៊ុន ឬតម្លៃដែលសមាជិកម្នាក់ៗបានទិញ (ពុំមែនជាជំនួញទេ) : បង្កើតសហករណ៍, ទិញអីវ៉ាន់នៅសហករណ៍ ។
- សហការី អ្នកធ្វើការជាមួយគ្នា, អ្នកព្រួតគ្នាជួយធ្វើកិច្ចការណាមួយ; ភ្នាក់ងារក្នុងមុខតំណែងរាជការជាដើម : នាយការិយាល័យ និង លេខាធិការ ជាសហការីនៃនាយកក្រសួង; លោករដ្ឋមន្រ្តីព្រមទាំងសហការីបានអញ្ជើញទៅជួបជុំជាអធិបតី ក្នុងពិធីបុណ្យនោះដែរ; ព្រះបាឡាត់គណ, ព្រះវិន័យធរគណ, ព្រះធម្មធរគណ, ព្រះសមុហ៍គណនិងលេខាធិការគណ ជាសហការីនៃព្រះមេគណ, ព្រះមេគណគ្រប់ខែត្រ អាចមានឋានានុក្រមទីព្រះគ្រូជាសហការីផងដែរក៏បាន ។ (ឥត្ថី, សហការិនី) ។
- សហកីឡា ការលេងជាមួយគ្នា, ការរួមល្បែងជាមួយ ។
- សហគមន៍ (--គំ) ការទៅជាមួយ, ដំណើរជាមួយគ្នា ។ ប្រជុំភូមិឬតំបន់អ្នកស្រុកប្រកបមុខរបរចូលគ្នា,... : បង្កើតឲ្យមានសហគមន៍ ។
- សហគមនាគមន៍ (--គៈ-មៈនាគំ) ការទៅមកជាមួយ ។
- សហគាមី អ្នកដែលទៅជាមួយ (បើស្ត្រីជា សហគាមិនី) ។
- សហគ្រាស គ្រឹះស្ថានឬអង្គការជារបស់រាជការឬរបស់ឯកជន សម្រាប់ទទួលធ្វើការធំៗ ដូចជាស្ថាបនាស្ពាន, ថ្នល់ជាដើម : សហគ្រាសទទួលធ្វើស្ពាន, ប្រគល់មុខសំណង់នោះទៅឲ្យសហគ្រាស ។
- សហគ្រិន ម្ចាស់សហគ្រាស, ជនអ្នកកាន់កាប់សហគ្រាស ។
- សហចរ អ្នកដើរជាមួយ, អ្នកដែលជាគ្នាក្នុងការដើរផ្លូវ (បើស្ត្រីជា សហចារិកា) ។
- សហចារី អ្នកប្រព្រឹត្តធម៌ឬច្បាប់ជាមួយ, អ្នកមានការប្រព្រឹត្តត្រូវគ្នា (បើស្ត្រីជា សហចារិនី) ។
- សហជៈ ដែលកើតនៅពេលជាមួយគ្នាឬដំណាលគ្នា; អ្នកកើតរួមផ្ទៃជាមួយ (បងប្អូនបង្កើត បើស្ត្រីជា សហជា) ។
- សហជាត អ្នកដែលកើតក្នុងថ្ងៃខែឆ្នាំដំណាលគ្នា (បើស្ត្រីជា សហជាតា) ។
- សហជីវិន ឬ - សហជីវី អ្នកដែលមានអាយុស្របគ្នា, គូកន; ជនអ្នកចូលសមាគមជាមួយគ្នា (បើស្ត្រីជា សហជីវិនី) ។
- សហធម្មចារី អ្នកប្រព្រឹត្តធម៌ជាមួយ, អ្នកកាន់ច្បាប់ត្រូវគ្នា (សហចារី); បើស្ត្រីជា សហធម្មចារិនី ។
- សហធម្មិក អ្នកប្រព្រឹត្តធម៌ជាមួយ, អ្នកប្រព្រឹត្តធម៌ត្រូវគ្នា ។ ភិក្ខុ, ភិក្ខុនី, សិក្ខមានា, សាមណេរ, សាមណេរី ទាំង ៥ ពួកនេះ ហៅ សហធម្មិក ឬ សហធម្មិកា, ប៉ុន្តែក្នុងសម័យឥឡូវនៅមានតែភិក្ខុនិងសាមណេរ (ព. ពុ.) ។
- សហធម៌ ធម៌ឬច្បាប់សម្រាប់កាន់ត្រូវគ្នា ។
- សហបាន ការផឹកជាមួយគ្នា ។
- សហបាលន៍ ឬ --បាលី (--បាល ឬ--ប៉ាល៉ី) ការរួមរក្សា, ការគ្រប់គ្រងរួមគ្នា ។
- សហបាលីប្រទេស ឬ --រដ្ឋ ប្រទេសឬដែនផ្សេងៗគ្នា ដែលរួបរួមការគ្រប់គ្រងរាជការជាមួយគ្នា ។
- សហបុត្ត ឬ --បុត្រ ព្រមទាំងកូន, ជាមួយនឹងកូន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បិតាសហបុត្រ ចិត្តបរិសុទ្ធទាំងពីរនាក់ កាន់សីលប្រាំជៀងជាក់ ឥតរអាក់រអួលឡើយ ។
- សហប្បវេណី ឬ--ប្រពៃណី បវេណីជាមួយគ្នា, ទំនៀមទម្លាប់ត្រូវគ្នា; ស្រុកឬប្រទេសដែលមានទំនៀមទម្លាប់ត្រូវគ្នា ។
- សហប្រតិបត្តិការ ការបំពេញកិច្ចការរួម ការពួតដៃគ្នាយ៉ាងជិតស្និទ្ធជួយធ្វើកិច្ចការណាមួយ : ធ្វើសហប្រតិបត្តិការ ។
- សហពន្ធន៍ ឬ --ព័ន្ធន៍ (--ពន់ ឬ--ពាន់) ការចងភ្ជាប់ជាមួយគ្នា ។
- សហពន្ធុ (--ព័ន-ធុ) ព្រមទាំងផៅពង្ស; ផៅពង្សជាមួយគ្នា ។ សហភាព ភាពជាមួយគ្នាឬត្រូវគ្នា, ការរួបរួមឬប្រមូលផ្តុំជាមួយគ្នា ។
- សហភោជ ការបរិភោគជាមួយគ្នា ។
- សហវាស ការនៅជាមួយ, ការនៅផ្ទះ ឬ ភូមិជាមួយ ។
- សហវាសី អ្នកដែលនៅជាមួយ, អ្នកនៅផ្ទះឬភូមិជាមួយ (បើស្ត្រីជា សហវាសិនី) ។
- សហសយ្យា ឬ --សេយ្យា (--សៃយ៉ា) ការដេកជាមួយ ។
- សហហាសនៈ (--សៈន៉ៈ) ការសើចសប្បាយជាមួយគ្នា ។
- សហាលាប (--ល៉ាប; សំ. បា. < សហ + អាលាប “ការចរចា”) ការនិយាយរកគ្នា, ការនិយាយរាក់ទាក់ទៅវិញទៅមករកគ្នា ។
- សហោទរ (សំ. បា. < សហ + ឧទរ “ផ្ទៃ”) បង-ប្អូនរួមឧទរជាមួយ, បងឬប្អូនរួមមាតាមួយ ។ល។
-
អទ្ធាន
( ន.នាមសព្ទ )
[អ័ត-ធានៈ ឬ--ធាន ]
(អធ្វាន) ផ្លូវ, ផ្លូវឆ្ងាយ ។ (សំ. អធ្វន៑) កាល, សម័យ; វេលា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ័ត-ធានៈ, ដូចជា
- អទ្ធានគមន៍ (--គំ) ការដើរផ្លូវឆ្ងាយ, ការធ្វើដំណើរទៅឆ្ងាយ ។
- អទ្ធានគមនាគមន៍ (--គៈមៈនាគំ) ការទៅមកតាមផ្លូវឆ្ងាយ; ការធ្វើដំណើរទៅមកឆ្ងាយ ។
- អទ្ធានសម័យ ឬ --គមនសម័យ (--គៈមៈ នៈ--) វេលាដើរផ្លូវឆ្ងាយ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ទៅកាន់អទ្ធាន ត្រូវតែឲ្យមាន ជនផងជាគ្នា ជាមិត្រតាមផ្លូវ កុំទៅឯកា ក្រែងជាពុំជា គ្រាន់បានគ្នាជួយ ។ល។
-
អនន្តរ
( គុ.គុនសព្ទ )
[អៈន៉ន់-ដ]
(< អន៑ “មិន, ពុំ, ឥត” + អន្តរ “ចន្លោះ, រវាង, ឱកាស;...”) ដែលមិនមានចន្លោះ, មិនមានរវាង, មិនមានឱកាស; ដែលចេះតែជាប់បន្តរឿយៗទៅ; ដែលជាលំដាប់តៗទៅ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉ន់-តៈរ៉ៈ, ដូចជា អនន្តរកថា សម្ដីដែលចេះតែបង្ហូរទៅមិនឈប់ ។
- អនន្តរគមនាគមន៍ (--គៈមៈនាគំ) ការទៅមកបន្តគ្នាមិនដាច់ ។
- អនន្តរបុស្ប (--បុស) ឈើឬវល្លិដែលមានផ្កាមិនដាច់ ។
- អនន្តរផល ឈើឬដំណាំដែលមានផ្លែមិនដាច់ ។ល។
-
អភិណ្ហ
( ន.នាមសព្ទ )
[អៈ-ភិន-ហៈ]
(< អភិណ្ហំ; អភីក្សណម៑) រឿយៗ, ញយៗ, ញឹកញយ ។ សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អភិណ្ហគមនាគមន៍ (--គៈមៈ នាគំ) ការទៅមករឿយៗ : ធ្វើអភិណ្ហគមនាគមន៍ ។
- អភិណ្ហប្បច្ចវេក្ខណៈ (អៈភិន-ហ័ប-បុ័ច-ចៈវ៉េក-ខៈណៈ) ការពិចារណាឃើញរឿយៗ, ការរំពឹងឃើញរឿយៗថា “ខ្លួនអញគេចមិនរួចពីជរា, --ពីព្យាធិ, --ពីមរណៈ, --ពីសេចក្ដីព្រាត់ប្រាសនិរាស, ខ្លួនអញមានអំពើល្អអាក្រក់ជារបស់ខ្លួនអញ” (ព. ពុ.) ។
- អភិណ្ហសន្និបាត ការប្រជុំគ្នារឿយៗឬញឹកញយ ។ល។
-
ឯកតោ
( និ.និបាតសព្ទ )
[អេកៈ-- ]
(ឯកតស៑) ខាងម្ខាង, តែម្ខាង, ខាងម្នាក់; ជាមួយ, ជាមួយគ្នា, ដំណាលគ្នា ។ ព. ផ្ទ. ឧភតោ ។
- ឯកតោគមន៍ (--គំ) ដំណើរទៅជាមួយគ្នា ។
- ឯកតោគមនាគមន៍ (--គៈមៈនាគំ) ដំណើរទៅមកជាមួយគ្នាឬដំណាលគ្នា ។
- ឯកតោធារ ដែលមានមុខតែម្ខាង : សស្រ្តាឯកតោធារ (ព. ផ្ទ. ឧភតោធារ) ។
- ឯកតោសុទ្ធិ បរិសុទ្ធិតែខាងម្ខាង, បរិសុទ្ធិតែអ្នកម្ខាង : ត្រ័យសរណគមន៍សម្រាប់គ្រហស្ថជាឯកតោសុទ្ធិ (ព. ពុ. ។ ព. ផ្ទ. ឧភតោសុទ្ធិ) ។ល។
Headley's Khmer-English Dictionary Full Text Search
-
គមនាគមន៍
( n )
[kumməniekum, keaʔmeaʔniekum]
- detail »
communication; getting to a place