Khmer Dictionary: ចន្ទន៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រស្នា
( ន.នាមសព្ទ )
ឈ្មោះរុក្ខជាតិមួយយ៉ាងពួកក្លាំពាក់, ចន្ទន៍ខ្លឹមមានក្លិនក្រអូប គេច្រើននិយមប្រើធ្វើជាថ្នាំកែរោគ ។
-
ខ្ចាស់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ស្លឹកប្រហែលនឹងចន្ទន៍ ផ្លែប្រហែលនឹងមក្លឿមានរសចត់ ប្រើស៊ីជាជំនួសស្លាបាន : ខ្ចាស់ជាឈើមានម្លប់ជិតល្អណាស់ ។
-
កន្ទ្រែត
( គុ.គុនសព្ទ )
ទាបទ្រមែ : រាងទាបកន្ទ្រែត, ដើមចន្ទន៍ទាបកន្ទ្រែត ។
-
ដកចន្ទន៍
( ន.នាមសព្ទ )
[--ច័ន]
(ផ្កាចន្ទន៍) ឈ្មោះក្បាច់មានសណ្ឋានមូលឆែកៗ : ក្បាច់ដកចន្ទន៍ ។
-
ផ្កាចន្ទន៍
( ន.នាមសព្ទ )
[--ច័ន ]
រូបភាពមានសណ្ឋានដូចផ្កាចន្ទន៍ ។ ឈ្មោះបន្លែក្រៀមមួយប្រភេទមកពីប្រទេសចិន; ប្រើធ្វើជាថ្នាំក្ដៅក៏បាន ។ ឈ្មោះគ្រឿងប្រដាប់ត្រចៀកធ្វើដោយមាសឬប្រាក់ មានសណ្ឋានស្រដៀងនឹងផ្កាចន្ទន៍ សម្រាប់ស្ត្រីពាក់ត្រចៀកក្នុងសម័យពីដើម ។
-
ផ្កាចេក
( ន.នាមសព្ទ )
ឈ្មោះបន្លែក្រៀមមួយប្រភេទ មានសណ្ឋានស្រដៀងនឹងផ្កាចេក ជារបស់នាំមកពីប្រទេសចិន; ប្រើធ្វើជាថ្នាំក្ដៅក៏បាន : ផ្កាចេកផ្កាចន្ទន៍ជាបន្លែក្រៀម (មើលក្នុងពាក្យ ផ្កាចន្ទន៍ ទៀតផង) ។
-
ព្រីង
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានផ្លែប្រើជាអាហារ; មានច្រើនយ៉ាងគឺ ព្រីងចន្ទន៍, ព្រីងចន្លុះ, ព្រីងដោះក្របី, ព្រីងបាយ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជម្ពូ, ជម្ពូផល, ជម្ពូព្រឹក្ស ផង) ។
-
រត្ត
( គុ.គុនសព្ទ )
[រ័ត-តៈ ]
(រក្ត) ដែលជ្រលក់ហើយ; ដែលផាត់ព័ណ៌ហើយ; ក្រហម ។ ដែលប្រែថា ក្រហម ច្រើនប្រើភ្ជាប់ពីខាងដើមនាមនាមជាបទសមាស, ដូចជា :
- រត្តកម្ពល (រ័ត-តៈក័ម-ពល់) សំពត់កម្ពលក្រហម ។
- រត្តគាវី មេគោក្រហម ។
- រត្តចន្ទន៍ (រ័ត-តៈច័ន) ចន្ទន៍ក្រហម ។
- រត្តបឋវី ដីក្រហម ។
- រត្តរឿងរង្សី (រ័ត-តៈ--ឬ រ័ត--) រស្មីក្រហមរុងរឿង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- រត្តសុវណ្ណ មាសក្រហម (មាសឆ្អិន; មាសឲ្យដី) ។
- រត្តុប្បល (រ័ត-តុប-បល់ ឬ ត. ទ. ស្រ. --បុល; <រត្ត+ឧប្បល) ព្រលឹតក្រហម; លំចង់ក្រហម ។ល។ រត្ត ន. ឈាម; រាត្រី; (<រត្តិ“យប់”) :
- ទីឃរត្ត (ទីឃៈរ័ត) រាត្រីវែង, កាលមានរាត្រីវែង (កាលវែង, កាលអង្វែង) : បានសុខក្សេមក្សាន្ត អស់ទីឃរត្ត ព្រោះផលបុណ្យគាត់បានកសាងមក ។
- អឌ្ឍរត្ត (អ័ត-ឍៈរ័ត) កន្លះរាត្រី, ពាក់អណ្ដាលយប់ (អធ្រាត្រ) : លុះដល់ពេលយាមអឌ្ឍរត្ត ក្នុងក្រុងស្ងាត់មាត់ឈឹងជ្រងំ ស្ដេចទ្រង់យាងចូលទីបន្ទំ អប់រំព្រះទ័យដោយមេត្តា ។
-
លម្អិត
( ន.នាមសព្ទ )
កម្ទេចឬផង់ល្អិត, ម្សៅផង់ : លម្អិតខ្លឹមចន្ទន៍ ផង់ខ្លឹមចន្ទន៍ ។ ប្រើជា លំឥត ក៏បាន ។
-
វៀង
( ន.នាមសព្ទ )
(វ្យង, វ្យើង អ. ថ. វៀង ដូចគ្នា) រាជធានី, ក្រុង; វាំង; កំពែងក្រុង :
- វៀងចន្ទន៍ ក្រុងចន្ទន៍ (ក្នុងប្រទេសលាវប៉ែកខាងកើត) ។
Headley's Khmer-English Dictionary Full Text Search
-
ចន្ទន៍
( n )
[can]
- detail »
sandalwood tree (Cirium myrtifolium)