Khmer Dictionary: ជីវ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប្រធាន
( ន.នាមសព្ទ )
(បធាន) មេ, អ្នកដែលជាមេលើគេ, ដែលជាធំជាងគេ : ប្រធានរដ្ឋសភា, ប្រធានក្រុមប្រឹក្សាព្រះរាជាណាចក្រ; អ្នកណាជាប្រធានលើអស់មនុស្សទាំងនេះ ? ។ ព. វ. ពាក្យដែលជាធំក្នុងការសម្រេចអំពើ ដូចជា ស្មៀន សរសេរ សំបុត្រ; ស្មៀន ជា ប្រធាន, សរសេរ ជា កិរិយា, សំបុត្រ ជា អំពើដែលគេត្រូវសរសេរ ។ គុ. ដែលខ្ពស់បំផុត, ឧត្តមក្រៃលែង, ចម្បង ។ ន. ព្យាយាម, ការខំប្រឹងប្រែង ។ ព្រះប្រធាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជីវ៍ “ព្រះជីវ៍”) ។
-
ព្រះប្រធាន
( ន.នាមសព្ទ )
មើលក្នុងពាក្យ ព្រះជីវ៍ ។
-
ព្រះជីវ៍
( ន.នាមសព្ទ )
[--ជី ]
ព្រះពុទ្ធរូបអង្គធំតម្កល់លើបល័្លង្កក្នុងឧបោសថាគារ (ដែលហៅតាមទម្លាប់ថា វិហារ) ។ ខ្មែរបុរាណហៅប្រតិដ្ឋប្រដូចថាព្រះពុទ្ធរូបអង្គធំនោះ ទុកដូចជាព្រះពុទ្ធគង់ព្រះធរមាននៅឡើយ : ធ្វើពិធីពុទ្ធាភិសេកព្រះជីវ៍ (ហៅ ព្រះប្រធាន ក៏បាន ដោយសន្មតិថា ព្រះពុទ្ធរូបអង្គធំនេះជាប្រធាននៃព្រះពុទ្ធរូបអង្គតូចៗឯទៀត) ។
-
ជីវ៍
( ន.នាមសព្ទ )
[ ជី ]
(ក្លាយមកពី ជីវ) ពាក្យសម្រាប់ហៅព្រះពុទ្ធរូបអង្គធំៗ ដោយសន្មតថាដូចជាព្រះអង្គមានព្រះជន្មនៅ : ព្រះជីវ៍ ។ បុរាណហៅព្រះពុទ្ធរូបអង្គធំក្នុងវិហារថា ព្រះប្រធាន ក៏មាន ។
Headley's Khmer-English Dictionary Full Text Search
-
ជីវ៍
[cii]
- detail »