Khmer Dictionary: តែនតិ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តែនតិ៍
( ន.នាមសព្ទ )
[តែន ]
(តេនតិ៍ Tent, តង់តិ៍ Tente) ជំរំសំពត់ខ្ចោប គឺជំរំឬបារាំដែលធ្វើដោយសំពត់ក្រាស់ក្របួចខាងលើខ្ពស់ឡើង ខាងក្រោមរីកគាយ, សម្រាប់បាំងកម្ដៅថ្ងៃនិងភ្លៀង (ប្រដាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល) : ពួកកម្មករលើកតែនតិ៍ពេញទាំងវាល ។
-
មណ្ឌប
( ន.នាមសព្ទ )
[ម័ន-ដប់ ]
បារាំ, តែនតិ៍, រោងលាត (សម្រាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល) ។ ខ្មែរច្រើនហៅចំពោះប្រាសាទតូចៗ ដែលមានដំបូលជាកំពូលរាងច្រឡោ សណ្ឋានមកុដ វិចិត្រដោយក្បាច់រចនាផ្សេងៗ : សង់មណ្ឌប, ប្រាសាទមណ្ឌប ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!