Khmer Dictionary: នារាយណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នារាយណ៍
( ន.នាមសព្ទ )
(នារាយណ) នាមម្យ៉ាងរបស់វិស្ណុ; នាមនេះហៅដោយអានុភាពដែលវិស្ណុចេះបែងភាគឲ្យកើតជារូបផ្សេងៗ មានរូបមនុស្សជាដើម : ព្រះនារាយណ៍បែងភាគ (មាននិយាយក្នុងរឿងរាមាយណៈ) ។ ច្រើនប្រើឃ្លាតក្លាយជា ន្រាយ ឬ ន្រាយណ៍ ត្រូវលែងប្រើ ។
-
ន្រាយ
( ន.នាមសព្ទ )
ពាក្យប្រើក្លាយឃ្លាតពី នារាយណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ; គួរលែងប្រើ) ។
-
គ្រុឌ
( ន.នាមសព្ទ )
(គរុឌ ឬ គរូឌ; គរុឡ “គ្រុឌ; សត្វសសេះ”) ឈ្មោះសត្វបក្សីមានក្នុងរឿងបុរាណ ថាជាជំនិះនៃព្រះវិស្ណុ (ព្រះនារាយណ៍), ជាគូសត្រូវនឹងនាគ : គ្រានោះមានគ្រុឌ ១ ធំ ឆាបឆក់យកនាគទៅ ។ ក្នុងកម្ពុជរដ្ឋតាំងពីក្នុងសម័យមហានគរ, នគរវត្ត រៀងមកដល់សព្វថ្ងៃនេះ, ពួកជាងច្រើនធ្វើរូបគ្រុឌ ប្រើជាគ្រឿងរចនាមួយយ៉ាងរបស់ប្រាសាទ, វិហារ ឬ គេហដ្ឋានរបស់ឥស្សរជនខ្លះ ។
-
បែង
( កិ.កិរិយាសព្ទ )
ចែក, រំលែក ឬចែករលែក : ក្នុង ១ ភាគបែងជា ៤ ។
- បែងភាគ រំលែកជាចំណែក ។ នារាយណ៍បែងភាគ ព្រះនារាយណ៍ដែលបែងសរីរាវយវៈឲ្យកើតជារូបផ្សេងៗ មានបែងភាគមកកើតជាព្រះរាមជាដើម (ពោលតាមលទ្ធិព្រាហ្មណ៍) ។
-
ពិន
( ន.នាមសព្ទ )
ស្នៀតសក់ជុក : ក្មេងទុកជុកសៀតពិន ។ កំពូល, អ្នកដែលជាកំពូល, ជាឆ្នើម, ចម្បងលើគេ : ពិនពិភព (ស្ដេចចក្រព័ត្តិឬរាជាធិរាជ ។ សម្រាប់ប្រើតែក្នុងកាព្យ) : រីព្រះនរិន្ទ នារាយណ៍ចមពិន ទ្រង់ព្រះចិន្តា ប្រារព្ធដល់ទាន ទើបទ្រង់ត្រាស់ថា ឲ្យអស់អមច្ចា ចូលមកជួបជុំ ។
-
ពិស្ណុ
( ន.នាមសព្ទ )
[ពិស-ស្ណុ]
(វិឞ្ណុ) ព្រះនារាយណ៍ ។
-
រាហុ
( ន.នាមសព្ទ )
[--ហ៊ុ ឬ --ហ៊ូ ]
(រាហុ) នាមរបស់អសុរម្នាក់ ជាបុត្រនៃវេបចិត្តិអសុរិន្ទនិងនាងសិង្ហិកា, មានខ្លួនដាច់ពាក់អណ្ដាល ដោយត្រូវចក្ររបស់វិស្ណុ (នារាយណ៍) ក្នុងកាលដែល (រាហូ) កាឡាខ្លួនជាទេវតាចូលទៅលួចទឹកអម្រឹតផឹក, តែមិនស្លាប់ (ក្នុងរឿងរាមាយណៈ); ក្នុងហោរាសាស្រ្តរាប់ថាជាទេវតាព្រះគ្រោះទី ៨ ក្នុងពួកទេពតានព្វគ្រោះ មានអម្ពរ និងពាហនៈសុទ្ធតែខ្មៅ; ខ្មែរច្រើនហៅថា រាហុ៍, រាហូ ឬ រាហុអសុរិន្ទ ដែលជាសត្រូវតែងគ្របឬបាំង, ចាប់, លេបព្រះអាទិត្យព្រះចន្រ្ទ : រាហុ៍ចាប់ចន្រ្ទ, ថ្ងៃមានរាហុ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬគ្រាះ និង ចន្រ្ទគ្រាស, សូរ្យគ្រាស ផង) ។
- រាហុគ្រ័ស្ត (--គ្រ័ស) ដែលត្រូវរាហូចាប់ ។
- រាហុមុខ មុខឬមាត់នៃរាហូ ។ ព. ប្រ. មានសណ្ឋានស្រដៀងនឹងមុខរាហូដែលជាងគូរឬឆ្លាក់ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុខរាហុ៍ ក្នុងពាក្យ មុខ ផង) ។
- រាហុសត្រូវ (សំ. រាហុឝត្រុ) សត្រូវនៃរាហូ គឺព្រះចន្ទ; វិស្ណុ ។
- រាហុអសុរិន្ទ (បា. < រាហុ “រាហូ” + អសុរ “អសុរ” + ឥន្ទ “ដែលជាធំ”) រាហូជាធំលើពួកអសុរ ។
-
លោក
( ន.នាមសព្ទ )
សភាវធម៌ដែលតែងកើតតែងវិនាសរឿយៗ ឬដែលបាត់ៗឃើញៗ គឺដែលកើតមានហើយបាត់ៗ ហើយមានឡើងវិញតាមកាលសម័យ; បើនិយាយដោយការរៀបរាប់ គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្សសត្វទួទៅទាំងអស់; ឋានមនុស្ស; ឋានសួគ៌; ឋានព្រហ្ម; ឋាននរក, ប្រេត ។ល។ ប្រើភ្ជាប់ជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប; បើរៀងខាងដើម អ. ថ. លោកៈ; ដូចជា : លោកធម៌, លោកបាល, លោកសន្និវាស ជាដើម; បើរៀងពីខាងចុង អ. ថ. លោក, ដូចជា : ទេវលោក, ព្រហ្មលោក, មនុស្សលោក ជាដើម ។
- លោកថា រឿងរ៉ាវសម្រាប់លោក, រឿងព្រេង ។
- លោកកោលាហល (--កោល៉ាហល់) ការភ្ញាក់ផ្អើល, ជ្រួលជ្រើម ក្នុងពិភពលោក ។
- លោកខាណុ ឬ --ស្ថាណុ (ព. ប្រ.) មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ក្រៃពេកទុកដូចជាដង្កត់ឬដូចជាចម្រូងក្នុងលោក ។
- លោកគតិ ដំណើររបស់លោក គឺអំពើឬកិច្ចការរបស់មនុស្សឬសត្វ ។
- លោកគរុ ឬ --គុរុ អ្នកធ្ងន់ក្នុងលោកឬដែលជាគ្រូរបស់សត្វលោកគឺព្រះសព្វញ្ញុពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ។
- លោកចក្ខុ ឬ --ចក្សុ ភ្នែករបស់លោក គឺព្រះអាទិត្យ ។
- លោកចលាចល (--ចៈល៉ា ចល់) ការកម្រើករំពើកក្នុងលោក ។
- លោកចិន្តា (--ចិន-ដា) សេចក្ដីរិះគិតអំពីលោក គឺការរិះគិតរកហេតុរកដំណើរក្នុងលោក ។
- លោកជនក (--ជៈនក់) ឬ លោកបិតា បិតារបស់លោក គឺព្រះសិវៈឬវិស្ណុ (តាមលទ្ធិព្រាហ្មណ៍) ។
- លោកជននី (--ជៈនៈ--) ឬ លោកមាតា មាតារបស់លោក គឺនាងឧមាឬលក្សី្ម (តាមលទ្ធិព្រាហ្មណ៍ ។
- លោកជេដ្ឋ, --ជេស្ឋ ឬ--សេដ្ឋ អ្នកប្រសើរឬចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ។
- លោកត្ថចរិយា (លោក័ត-ថៈចៈរ៉ិយ៉ា) ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់លោក (ចរិយារបស់ពុទ្ធាទិបណ្ឌិត) ។
- លោកត្រ័យ លោកបី គឺមនុស្សលោក, ទេវលោក, ព្រហ្មលោក; មានន័យដទៃផ្សេងថា មេឃឬឋានសួគ៌, ផែនដី, ឱកាសកណ្ដាល (ចន្លោះមេឃនិងដី) ឬបាតាល ។
- លោកធម្មតា (--ធ័ម-មៈដា) ធម្មតារបស់លោក គឺការមិនទៀងរបស់លោក ។
- លោកធម៌ ធម៌សម្រាប់លោក គឺអាការ, សណ្តាប់ធ្នាប់ឬធម្មតារបស់សត្វលោក; តាមពុទ្ធសាសនាថាមាន ៨ យ៉ាងគឺ ១-លាភៈ ការបាន; ២-អលាភៈ ការខានបានឬខាតបង់; ៣-យសៈ ការមានយសស័ក្តិ; ៤-អយសៈ ការមិនមានយសស័ក្តិ ឬការថ្លោះធ្លាក់យសស័ក្តិ; ៥-និន្ទា ការតិះដៀល; ៦-បសំសា ការសរសើរ; ៧-សុខៈ ការបានសុខ; ៨-ទុក្ខៈ ការបានទុក្ខ ។
- លោកធាតា ឬ--ធាត្ឫ អ្នកបង្កើតលោក គឺព្រះព្រហ្ម ឬព្រះសិវៈ (តាមលទ្ធិព្រាហ្មណ៍) ។
- លោកធាតុ (--ធាត) ចក្រវាល, ទំហំលោកក្នុងមណ្ឌលចក្រវាលមួយៗ ។
- លោកនាថ អ្នកដែលជាពំនាក់របស់សត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ព្រះសិវៈ, ព្រះនារាយណ៍ ។
- លោកនាយក (--យក់) អ្នកដឹកនាំសត្វលោក (ព្រះសព្វញ្ញុពុទ្ធ) ។
- លោកនិន្នាទ (--និន-នាត) សូរសព្ទគឹកកងក្នុងលោក; ដំណើរល្បីលេចឮសាយសុសក្នុងលោក ។
- លោកនិយម (--យំ) ធម្មតារបស់លោក ។
- លោកនិស្សរណធម៌ (--និស-សៈរ៉ៈ-ណៈធ័រ) ធម៌ជាគ្រឿងរលាស់ខ្លួនចេញចាកលោក (លោកុត្តរធម៌) ។
- លោកនិស្សិត ដែលអាស្រ័យនៅក្នុងលោក, មនុស្សឬអ្វីៗទាំងអស់ដែលមាននៅក្នុងលោក ។
- លោកន្តគូ (លោក័ន-តៈគូ; បា. < លោក + អន្ត “ទីបំផុត” + គូ “អ្នកដល់”) អ្នកដល់នូវទីបំផុតលោក (ព្រះខីណាស្រព) ។
- លោកន្តទស្សី (លោក័ន-តៈទ័ស-សី; បា. < លោក + អន្ត “ទីបំផុត” + ទស្សី “អ្នកឃើញ”) អ្នកឃើញទីបំផុតលោក គឺអ្នកឃើញព្រះនិញ្វន (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត) ។
- លោកន្តរ (លោក័ន-តៈរ៉ៈ ឬលោកន់-ដ; បា. < លោក + អន្តរ “ចន្លោះ”) ទីឬប្រទេសជាចន្លោះលោក; ឈ្មោះនរកនៅត្រង់ចន្លោះលោក (ហៅ លោកន្តរនរក ក៏បាន) ។
- លោកន្តរិកសត្វ (លោក័ន-តៈ រ៉ិកៈស័ត) សត្វដែលកើតក្នុងលោកន្តរនរក ។
- លោកបថ ឬ--បទ (--បត់) ផ្លូវលោក គឺសណ្ដាប់ធ្នាប់, បែបបទ, ទំនៀមរបស់សត្វលោក; ទំនៀមស្រុកទេស ។
- លោកបាល អ្នករក្សាលោក គឺមហារាជ ៤ អង្គជាអ្នកគ្រប់គ្រងរក្សាលោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុលោកបាល ផង) ។
- លោកបិតាមហា (សំ. បា. --បិតាមហ) ជីតារបស់សត្វលោក គឺមហាព្រហ្ម (តាមលទ្ធិព្រាហ្មណ៍) ។
- លោកប្បត្តិ ឬ--ប្រវត្តិ (--ប៉ៈវ័ត ឬ --ប្រវ័ត) ពង្សាវតារលោក ។
- លោកប្រទីប ប្រទីប (ពន្លឺ) របស់លោក (ព្រះសព្វញ្ញុពុទ្ធ) ។
- លោកប្រសិទ្ធ ដែលប្រាកដ, ជាក់ច្បាស់ដល់ពួកមនុស្សទួទៅ, ដែលមានគេដឹងឬស្គាល់ពេញពាស ។
- លោកយាត្រា ដំណើរ, ការប្រព្រឹត្តទៅរបស់លោក; កិច្ចការរបស់មនុស្ស; ការរស់នៅរបស់សត្វលោក ។
- លោកវឌ្ឍនៈ ឬ--វុឌ្ឍិ សេចក្ដីចម្រើនរបស់លោក ។
- លោកវាទ ឬ --វោហារ សម្ដីឬវោហាររបស់លោក ។
- លោកវិជ្ជា ឬ--វិទ្យា វិជ្ជាសម្រាប់លោក (តាមសម័យនិយម) ។
- លោកវិទ អ្នកចេះវិជ្ជាសម្រាប់លោក ។
- លោកវិទូ អ្នកដឹងច្បាស់នូវលោក (ព្រះសម្មាសម្ពុទ្ធ) ។
- លោកវិនាស សេចក្ដីវិនាសលោក, ការប្រល័យលោក។
- លោកសក្ខី ឬ--សាក្សី (សំ. --សាក្សិន៑) បន្ទាល់របស់លោក គឺភ្លើង; ព្រះព្រហ្ម ។
- លោកសង្រ្គោះ (សំ. --សំគ្រហ) ការសង្រ្គោះមនុស្សមិនរើសមុខ, ការជួយទំនុកបម្រុងមនុស្សផងគ្នាឲ្យបានសុខ, ឲ្យកើតសន្តិភាព ។
- លោកសណ្ឋាន ទ្រង់ទ្រាយ ឬបែបភាពពិភពលោក, ភូគោល ។
- លោកសន្តិភាព សេចក្ដីស្ងប់របស់លោក ។
- លោកសន្តិសុខ ដំណើរសុខសាន្តរបស់លោក ។
- លោកសន្និវាស ពពួកសត្វដែលនៅអាស្រ័យក្នុងលោក, ពួកមនុស្ស; លោកទាំងអស់ ។
- លោកសព្ទ (--ស័ប) សូរសព្ទរបស់លោក; ភាសាសម្ដីរបស់សត្វលោក ។
- លោកស្ថិតិ ដំណើរស្ថិតនៅរបស់លោក, ដំណើរដែលលោកតាំងនៅតាមកាលកំណត់; អាយុផែនដី ។
- លោកហាស ឬ--ហាសៈ សេចក្ដីរីករាយសប្បាយរបស់ពួកមនុស្ស ។ល។
- លោកាធិបតី (--ធិប៉ៈដី; សំ. បា. --តិ < លោក + អធិបតិ) អធិបតីរបស់លោក (មហាព្រហ្ម); ម្ចាស់របស់លោក, ម្ចាស់ទ្វីប (ស្តេចចក្រពត្តិ) ។
- លោកាធិបតេយ្យ (--ធិប៉ៈតៃ) ការប្រកាន់យកលោកជាធំ គឺការខ្លាចចិត្តពួកមនុស្សផងគ្នា; ការប្រុងប្រយ័ត្នមិនហ៊ានធ្វើអំពើអាក្រក់ ព្រោះខ្លាចគេដឹង នឹកខ្មាសគេទុកជាមុន ។
- លោកាធិប្បាយ ឬ - លោកាភិប្រាយ (បា. < លោក + អធិប្បាយ ឬ សំ. < លោក + អភិប្រាយ) សេចក្ដីអធិប្បាយអំពីលោកសណ្ឋាន ។
- លោកានុវត្តន៍ ឬ - លោកានុវត្តិ (--វ័ត; បា. < លោក + អនុវត្តន ឬ អនុវត្តិ) ការប្រព្រឹត្តតាមលោក គឺការអនុលោមតាមបែបបទរបស់មនុស្ស ផងគ្នា, ការយកតម្រាប់គ្នា ។
- លោកាមិស ឬ --សៈ (បា. --ស; សំ. --ឞ , < លោក + អាមិស ឬ --ឞ) នុយរបស់សត្វលោក គឺបញ្ចកាមគុណ (រូប, សំឡេង, ក្លិន, រស, សម្ផស្ស) ។
- លោកាយតៈ ឬ លោកាយតសាស្រ្ត (--យ៉ៈតៈ ឬ--សាស) គម្ពីរសម្តែងគតិលោកដែលមានដំណើរសេចក្ដីរយីករយាកមិនគួរជឿ ឬគម្ពីរដែលមានសេចក្ដីបដិសេធថាឋានសួគ៌ឋាននរកមិនមាន ។
- លោកាយតិកៈ (--យ៉ៈតិ-កៈ) អ្នកដែលស្ទាត់ជំនាញខាងលោកាយតសាស្រ្ត; បើស្ត្រីជា លោកាយតិកា ។
- លោកុត្តរ (--កុត-តៈរ៉ៈ ឬ--កុត-ដ; បា. < លោក + ឧត្តរ “ឆ្លង; ប្រសើរ, ក្រៃលែង, លើសលែង”) ឬ - លោកុត្តរធម៌ ធម៌ចម្លងសត្វឲ្យចេញផុតចាកលោកគឺ មគ្គ ៤, ផល៤, និញ្វន ១; ហៅថា នព្វលោកុត្តរធម៌ ក៏បាន (ព. ពុ.) ។
- លោកុត្តរចិត្ត (--កុត-តៈរ៉ៈចិត) ចិត្តដែលឆ្លងផុតចាកលោក គឺចិត្តរបស់អរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ (ព. ពុ.) ។
- លោកុត្តរសម្បត្តិ (--កុត-តៈរ៉ៈសំប័ត) មគ្គផលនិញ្វន (ព. ពុ.) ។
- លោកុត្តរាភិសម័យ (--កុត-តៈរ៉ាភិសៈម៉ៃ; បា. <លោក + ឧត្តរ + អភិសមយ) ការបានសម្រេចមគ្គផល (ព. ពុ.) ។
- លោកុត្តរារិយមគ្គ (-កុត-តៈរ៉ារ៉ិយៈម័ក; បា. < លោក + ឧត្តរ + អរិយ + មគ្គ) ផ្លូវរបស់អរិយបុគ្គលសម្រាប់ឆ្លងចាកលោក (ព. ពុ.) ។
- លោកេស (បា. < លោក + ឦស ឬ សំ. --ឦឝ “ដែលជាធំ”) អ្នកដែលជាធំ ឬជាចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ (តាមលទ្ធិព្រាហ្មណ៍ថាមហាព្រហ្ម) ។
- លោកេស្វរៈ (--កេស-ស្វៈរ៉ៈ; សំ. < លោក + ឦឝ្វរ “ដែលជាធំ”; បា. លោកិស្សរ < លោក + ឥស្សរ) អ្នកដែលជាធំក្នុងលោកឬជាងសត្វលោក ។ នាមរបស់ពោធិសត្វដែលពួកពុទ្ធសាសនិកខាងឧត្តរនិកាយឬមហាយានសន្មតដោយផ្សែផ្សំតាមមតិរបស់ខ្លួន, ប្រកាសជំនឿថាជាធំខាងការបីបាច់រក្សាសត្វលោក ក្នុងសាសនារបស់ព្រះសក្យមុនីគោតម, ផ្គូធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍ (ហៅ អវលោកេស្វរៈ ក៏បាន) ។ល។
- ភាជនលោក ( ភាជៈនៈលោក) ប្រទេសសម្រាប់សត្វលោកនៅអាស្រ័យ, កន្លែងកើតស្លាប់របស់ពពួកសត្វ ។
- ទេវលោក ឋានសួគ៌ ។
- បរលោក (ប៉ៈរៈ-- ឬ ប-ល៉ោក) លោកខាងមុខ ។
- បេតលោក ឬ ប្រេត-- (ប៉េតៈ-- ឬ ប្រេតៈ--) ឋានប្រេត, លំនៅរបស់ពួកប្រេត ។
- ព្រហ្មលោក ឋានព្រហ្ម ។
- មនុស្សលោក ឋានមនុស្ស; មនុស្សប្រុសស្ត្រី ។
- យមលោក ឬ អបាយលោក អបាយភូមិ ។
- សត្តលោក ឬ សត្វ-- ពពួកសត្វ ។
- ឥធលោក (អិធៈ--) លោកនេះ, ជាតិនេះ ។
- ឱកាសលោក (ឱកាសៈ--) ភាគអាកាស ។ល។
-
វាសុទេព
( ន.នាមសព្ទ )
(វាសុទេវ) ព្រះនារាយណ៍ ។
-
ហរិ
( ន.នាមសព្ទ )
[ហៈ-- ]
ព្រះនារាយណ៍; ព្រះឥន្រ្ទ; ព្រះអាទិត្យ; សីហៈ; មាស; សម្បុរបៃតង; ព័ណ៌លឿង ។ល។ គុ. បៃតង; លឿង ។
- ហរិចន្ទន៍ ចន្ទន៍លឿង ។
- ហរិរក្ខ ឬ --រក្ស ព្រះនារាយណ៍; អ្នករក្សាព្រះនារាយណ៍ ។ ព្រះបរមនាមនៃក្សត្រិយ៍កម្ពុជរដ្ឋមួយព្រះអង្គ សោយរាជ្យគង់នៅក្នុងក្រុងឧត្តុង្គមានជ័យ : ព្រះបាទសម្តេចព្រះហរិរក្ស ឬ ព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គដូង) ។
- ហរិរាជ (ព. ប្រ.) ព្រះរាជាមានតេជះដូចជាព្រះនារាយណ៍ឬដូចជាព្រះអាទិត្យ, ដូចជាសីហៈ ។ ស្តេចសីហៈ (រាជសីហ៍) ។ល។
Headley's Khmer-English Dictionary Full Text Search
-
នរាយន៍
- detail »
See:នារាយណ៍ -
នារាយណ៍
( n )
[nieriey]
- detail »
Nārāyana (epithet of Vishnu)
-
នារាយណ៍
( n )
[nieriey]
- detail »
the power to change one's shape
Reference: នារាយណ៍កាឡា -
នារាយណ៍
( n )
[nieriey]
- detail »
the power to multiply oneself
Reference: នារាយណ៍បែងភាគ