Khmer Dictionary: បាដិហារិយ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បាដិហារិយ៍
( ន.នាមសព្ទ )
[ប៉ាដិហា ]
(បាដិហារិយ; ប្រាតិហាយ៌) ការអស្ចារ្យគួរស្ញែងដែលកើតអំពីការសម្ដែងឫទ្ធិរបស់ឧត្តរិមនុស្ស មានព្រះសម្មាសម្ពុទ្ធជាដើម : ព្រះពុទ្ធទ្រង់សម្ដែងបាដិហារិយ៍ ។
-
បាដិហារ្យ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាដិហារិយ៍) ។
-
យមក
( គុ.គុនសព្ទ, ន.នាមសព្ទ )
[យៈមៈកៈ ឬ --មក់ ]
គូ; ភ្លោះ ។
- យមកបុត្ត ឬ--បុត្រ (យៈមៈកៈបុត) កូនភ្លោះ (កូនប្រុស ភ្លោះ); បើស្រីភ្លោះជា យមកធីតា ឬ យមកបុត្រី (យៈមៈកៈធីដា ឬ--បុត-ត្រី) ។
- យមកប្បាដិហារិយ៍ ឬ--ប្រាតិហារ្យ (យៈមៈក័បប៉ា-ដិហា ឬ--ប្រាតិហា) បាដិហារិយ៍ជាគូៗ គឺបាដិហារិយ៍ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឫទ្ធិជាទឹកនិងភ្លើង ព្រមទាំងបញ្ចេញរស្មីជាគូៗ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាដិហារិយ៍ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
បាដិហារិយ៍
( n )
[paadeʔhaa]
- detail »
miracle, wonder, marvel