Khmer Dictionary: បារាយណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បារាយណ៍
( ន.នាមសព្ទ )
[បារ៉ាយ]
(បារាយណ) ដំណើរទួទៅ, ពន្លឺ...; ប្រទេសដែលវាលល្ហល្ហេវធំធេង ។ ពាក្យខ្មែរយើងប្រើជាឈ្មោះទី, តំបន់, ខែត្រ, ស្រុក ដែលវាលល្ហល្ហេវ ដូចយ៉ាង ស្រុកបារាយណ៍, បឹងបារាយណ៍, វាលបារាយណ៍ ជាដើម ។
-
បារាយណ៍ទឹកថ្លា
( ន.នាមសព្ទ )
[បារ៉ាយ-- ]
ឈ្មោះបឹងធំមួយ វាលត្លេវស្រឡះស្អាតធេង ឥតមានស្មៅ ឬចកត្រឹបអ្វីឡើយ មានទឹកថ្លាឈ្វេងជាប់ជានិច្ច, ឋិតនៅខាងឯលិចនគរធំ ក្នុងខែត្រសៀមរាប; បឹងនេះ កាលពីដើមគេហៅថា បារាយណ៍ខាងលិច ព្រោះមានបារាយណ៍មួយទៀតនៅខាងកើតនគរធំ ជាទំនាបរាក់មិនដក់ទឹកទេ គេហៅថា បារាយណ៍ខាងកើត ឬហៅម្យ៉ាងទៀតថា តដាក (សំ. តដាក, តឌាក, តាដាក; បា. តឡាក “ស្រះធំ ឬ បឹងធំ”); លុះតយូរមកដល់សព្វថ្ងៃនេះ ហៅក្លាយជា ប៉ដាក ឬ ប្រដាក ។
-
អាស្រូវ
( គុ.គុនសព្ទ )
(អាឝ្រុ កិ. “ឮខ្ចរខ្ចាយ, ឮសាយសុស;...”) ដែលលេចឮខ្ចរខ្ចាយឬសាយសុសទៅថាមិនល្អ, ថាសៅហ្មង; ដែលមានកេរ្តិ៍ឈ្មោះសៅហ្មង : ពាក្យអាស្រូវ, កេរ្តិ៍ឈ្មោះអាស្រូវ; មនុស្សអាស្រូវ ។ ន. ដំណើរសៅហ្មងកេរ្តិ៍ឈ្មោះ; ដំណើរលេចឮខ្ចរខ្ចាយកេរ្តិ៍ឈ្មោះសៅហ្មង : នាំឲ្យមានអាស្រូវ ។
- អាស្រូវបារាយណ៍ (--បារ៉ាយ) ដែលលេចឮកេរ្តិ៍ឈ្មោះសៅហ្មងសាយសុសទៅឆ្ងាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បារាយណ៍ ផង) ។
- អាស្រូវភាស ដែលគេចេះតែនិយាយតៗគ្នា ឮសុសសព្វអំពីកេរ្តិ៍ឈ្មោះសៅហ្មង ។
Headley's Khmer-English Dictionary Full Text Search
-
បារាយណ៍
( n )
[baaraay]
- detail »
area of flat desert, wide open country, wide plain, open spot
-
បារាយណ៍
( n )
[baaraay]
- detail »
place, region, country
-
បារាយណ៍
( n )
[baaraay]
- detail »
light