Khmer Dictionary: ប៉ុស្តិ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តែម
( ន.នាមសព្ទ )
(ត័ងប្រិ៍-ប៉ុស្តិ៍ Timbre-poste) បំណែកក្រដាសមានរូបភាព ជាគ្រឿងសម្គាល់តាមបញ្ញត្តិរបស់រាជការគ្រប់ប្រទេស សម្រាប់ប្រើបិទលើសំបុត្រស្នាម ។ល។ សម្គាល់ថាបានចេញថ្លៃពន្ធរួចហើយ : សំបុត្របិទតែម, ក្រដាសបិទតែម, (ហៅឲ្យពេញតាមភាសាបារាំងសែសថា តែមប៉ុស្តិ៍ ឬ តែមប្រិ៍ប៉ុស្តិ៍ ក៏បាន, អ. ថ. តែមប៉ុស) ។
-
ប៉ុស្តិ៍
( ន.នាមសព្ទ )
[ប៉ុស]
(Poste) ប្រៃសណីយ៍ គឺមុខក្រសួងរាជការមួយផ្នែកទទួលភារៈ ខាងការបញ្ជូនសំបុត្រស្នាមផ្សេងៗ... យកសំបុត្រទៅដាក់បុស្តិ៍, ផ្ញើរសំបុត្រតាមបុស្តិ៍ ។ ទីកន្លែងទាហានចាំយាម : ប៉ុស្តិ៍ទាហាន, ទាហានចាំបុស្តិ៍ ។ កន្លែងធ្វើការរាជការផ្សេងៗ : ប៉ុស្តិ៍ប៉ូលិស, ប៉ុស្តិ៍រាជការតំបន់រដ្ឋបាល ។ល។
-
វិទ្យុ
[វិត-ទ្យុ ]
ក្លាយមកពីពាក្យ វិទ្យុត ។ ពាក្យ វិទ្យុ នេះ ខ្មែរបង្កើតតម្រូវនឹងពាក្យបារាំងថា Radio ។ ដូច្នេះពាក្យ វិទ្យុ ទៅជាបុព្វបទប្រាប់សេចក្ដីនៃការបញ្ចេញរស្មីឬកាំរស្មីអ៊ិក្ស ( X ), សម្រាប់ប្រើក្នុងពាក្យ ដែលទាក់ទងនឹងរលកអាកាសជាដើម និងសម្រាប់ប្រើជាអាទិសង្កេតនៃពាក្យថា វិទ្យុទូរទស្សន៍, វិទ្យុទូរលេខ, វិទ្យុទូរសព្ទ, វិទ្យុផ្សាយសំឡេង ។ល។ គឺហៅកាត់ខ្លីយកតែពាក្យខាងដើមថា វិទ្យុៗ តែប៉ុណ្ណេះក៏បាន ។ ពាក្យនេះសម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃតាមសមគួរដល់ការប្រកប ដូចជា :
- វិទ្យុគមនាគមន៍ (--គៈ-មៈនាគំ) ការបញ្ចូលសំឡេងជាដើមទៅតាមរលកអាកាសឬតាមវិទ្យុ, (បារ. Radiocommunication) ។
- វិទ្យុឃោសនា ការឃោសនាតាមវិទ្យុ, ការប្រកាសផ្សាយដំណឹងតាមប៉ុស្តិ៍វិទ្យុផ្សាយសំឡេង ។
- វិទ្យុឆាយាកម្ម ការបញ្ចាំងឆ្លុះស្រមោលដោយវិទ្យុ, ការថតមើលរូបដោយកាំរស្មីអ៊ិក្ស (បារ. Radiographie) ។
- វិទ្យុជាតិ វិទ្យុរបស់ជាតិ, ប៉ុស្តិ៍វិទ្យុផ្សាយសំឡេងសម្រាប់ជាតិ ។
- វិទ្យុទទួលសំឡេង ប៉ុស្តិ៍វិទ្យុឬប្រដាប់សម្រាប់ទទួលសំឡេងនៃវិទ្យុគមនាគមន៍ឬ ពីមន្ទីរវិទ្យុផ្សាយសំឡេង (បារ. Radiorécepteur) ។
- វិទ្យុទូរទស្សន៍ វិទ្យុនិងទូរទស្សន៍ គឺប្រដាប់ដែលអាចបញ្ជូនឬទទួលទាំងសំឡេងទាំងរូបភាព (បារ. Radiotélévision) ។
- វិទ្យុទូរលេខ ទូរលេខតាមវិទ្យុ, ទូរលេខឥតខ្សែ (បារ. Radiotélegramme) ។
- វិទ្យុទូរសព្ទ ទូរសព្ទតាមវិទ្យុ, ទូរសព្ទឥតខ្សែ (បារ. Radiotéléphone) ។
- វិទ្យុបាឋក (--ប៉ាឋៈកៈ ឬ--ឋក់) អ្នកនិយាយផ្សាយដំណឹងតាមប៉ុស្តិ៍វិទ្យុផ្សាយសំឡេង, អ្នកថ្លែងសេចក្ដីតាមវិទ្យុ (ស្ត្រីជា វិទ្យុបាឋិកា) ។
- វិទ្យុផ្សាយសំឡេង ការផ្សាយសំឡេងតាមមន្ទីរវិទ្យុឬមន្ទីរវិទ្យុផ្សាយសំឡេងទៅកាន់ទីដទៃ (បារ. Radiodiffusion) ។
- វិទ្យុសកម្ម (--សៈកាំ) ដែលប្រកបឬដែលទាក់ទងដោយវិទ្យុសកម្មភាព (បារ. Radio-actif, ive) ។
- វិទ្យុសកម្មភាព (--សៈកាំ-មៈ--) គុណភាពនៃធាតុគីមីអង្គខ្លះ, ដូចជា រ៉ាឌ្យោម (Radium), អ៊ុយរ៉ាន្យោម (Uranium) ជាដើម ដែលអាចប្រែក្លាយទៅជាធាតុអង្គដទៃ ដោយមានទាំងបញ្ចេញនូវរស្មីផ្សេងៗផង (Radioactivité) ។
- វិទ្យុឧគ្ឃោសនសព្ទ (--អ៊ុក-ឃោសៈន៉ៈ--) សូរសព្ទប្រកាសចេញពីមន្ទីរវិទ្យុផ្សាយសំឡេង, សព្ទកងរំពងដែលប្រកាសតាមវិទ្យុ ។ល។
Headley's Khmer-English Dictionary Full Text Search
-
ប៉ុស្តិ៍
( n )
[poh]
- detail »
post office; (military) post; position / post (esp. as a teacher); station, channel (T.V., radio, police, etc.); administration, directorate
Eg. គាត់ធ្វើការខាងប៉ុស្តិ៍ : He works for the postal service.