Khmer Dictionary: ប្រវ័ញ្ចន៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប្រវ័ញ្ចន៍
( ន.នាមសព្ទ )
[ប្រវ៉ាញ់ ]
(ប្រ + វញ្ចន; ប+ វញ្ចន) អំពើបញ្ឆោត, ដំណើរបោកប្រាស់ឬឆបោក : កុំចង់បានទ្រព្យដោយប្រវញ្ចន៍គេ ។
-
វញ្ចនាការ
( ន.នាមសព្ទ )
[វ័ញ-ចៈន៉ាកា]
អាការបញ្ឆោត; អាការបោក, អាការបោកប្រាស់ : ធ្វើកលល្បិចដោយវញ្ចនាការ ។ វញ្ចនាការនៃពួកយោធា អាការនៃកលល្បិចរបស់ពួកទាហានក្នុងសង្រ្គាម, កលបញ្ឆោតនៃពួកទាហាន ។ ច្បាំងឈ្នះបច្ចាមិត្តដោយវញ្ចនាការ តយុទ្ធឈ្នះសត្រូវដោយអាការប្រើល្បិចបញ្ឆោត ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រវ័ញ្ច>ប្រវ័ញ្ច កិ. និង ប្រវ័ញ្ចន៍ ន. ទៀតផង) ។
-
អាជីព
( ន.នាមសព្ទ )
[--ជីប]
(អាជីវ, ខ្មែរប្រើផ្លាស់ វ ជា ព > អាជីព) ដំណើរនៅមានជីវិត, ការនៅរស់; ការចិញ្ចឹមជីវិត, ដំណើរធ្វើការរបរចិញ្ចឹមជីវិត : គាត់មានការលក់ដូរជាអាជីពរបស់គាត់, អ្នករកស៊ីដោយការបំបាត់ប្រវ័ញ្ចន៍ ឈ្មោះថាអ្នកមានអាជីវៈមិនបរិសុទ្ធ (មិច្ឆាជីវៈ) ។
- អាជីវកម្ម ការប្រកបមុខរបរចិញ្ចឹមជីវិត; ការចាត់ចែងធ្វើយកផលពីដំណាំ, ពីឈើព្រៃ, ពីព្រះធរណីជាដើម; ទីដីដែលគេប្រកបធ្វើការយកផលនោះៗ : ប្រកបអាជីវកម្មខាងឈើព្រៃ ។
- អាជីវករ ជនអ្នកប្រកបអាជីវកម្ម ។
- អាជីវបារិសុទ្ធិ (--ប៉ា--) សេចក្ដីបរិសុទ្ធ ព្រោះការចិញ្ចឹមជីវិតត្រឹមត្រូវ ។
- អាជីវបារិសុទ្ធិសីល (--ប៉ា--) សីលរបស់បព្វជិតអ្នកមានសេចក្ដីបរិសុទ្ធព្រោះការចិញ្ចឹមជីវិតត្រឹមត្រូវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បារិសុទ្ធិសីល ផង)។
- អាជីវប្បវុត្តិ (--វ័ប-ប៉ៈ--) ឬ អាជីវប្រព្រឹត្តិ (សំ. --ប្រវ្ឫត្តិ) ដំណើរប្រព្រឹត្តទៅនៃជីវិត ឬមុខការរបរសម្រាប់ចិញ្ចឹមជីវិត ។ល។
-
ឧបធិ
( ន.នាមសព្ទ )
[អ៊ុប៉ៈធិ]
កិលេស, កិលេសជាគ្រឿងទាក់ទិន; ដំណើរឆបោក, ប្រវ័ញ្ចន៍, ការបញ្ឆោត; កិរិយាកោងកាច ។
- ឧបធិក្ខ័យ,
- --ក្ស័យ ឬ - --សង្ខ័យ ដំណើរអស់ឧបធិ; ព្រះនិញ្វន ។
- ឧបធិព័ន្ធន៍ ចំណងកិលេស ។ អ្នកដែលជាប់ចំណងកិលេស, បុថុជ្ជន ។
- ឧបធិវិវេក ការស្ងាត់ចាកកិលេស ។ (ព. ពុ.) ។ល។
-
ឧបធិក
( ន.នាមសព្ទ )
[អ៊ុប៉ៈ-- ]
អ្នកឆបោក, អ្នកបោកប្រាស់, អ្នកប្រវ័ញ្ចន៍, អ្នកបំបាត់គេ (ប្រើស្ត្រីជា ឧបធិកា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឧបធិកនឹកតែពីបោកប្រាស់ ទោះបីចាស់ហើយក៏មិនចាល ថែមទាំងបានស្រីខូចត្រកាល ឧបធិកាជាប្រពន្ធ ។ រឹតតែត្រូវគ្នាជាធ្លុងមួយ មិនព្រួយរកស៊ីយល់ថាធ្ងន់ ដូចគ្នាទាំងទ្វីប្តីប្រពន្ធ ទុជ៌នទាំងនេះឥតក្រែងច្បាប់។ ជាប់គុកច្រើនដងក៏មិនខ្មាស ច្រឡាសត្រូវតែតម្រួតចាប់ ចាប់ចុះកុំឲ្យតែសម្លាប់ ចាប់ញយបោកញយជាប់គុកញយ ។
Headley's Khmer-English Dictionary Full Text Search
-
ប្រវ័ញ្ចន៍
( n )
[prɑvaɲ]
- detail »
swindle; trap; fraud, trickery, cheating