Khmer Dictionary: ប្រៃសណីយ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទូរគមនាគមន៍
( ន.នាមសព្ទ )
[ទូរៈគៈមៈនា គំ ]
ដំណើរទៅនិងដំណើរមកក្នុងទីឆ្ងាយ, ផ្លូវទាក់ទងទៅវិញទៅមកឆ្ងាយ ។ សព្វថ្ងៃពាក្យនេះប្រើសំដៅយកដំណើរទាក់ទង ឬប្រស្រ័យរកគ្នាដោយទូរស័ព្ទ ទាំងប្រើជាឈ្មោះក្រសួងមួយទទួលបន្ទុកខាងទូរលេខ-ទូរស័ព្ទផង រួមជាមួយក្រសួងប្រៃសណីយ៍ : ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
-
បដិគ្គាហក
( ន.នាមសព្ទ )
[ប៉ៈដិក-គា ហៈកៈ ឬ --ហក់]
(ប្រតិគ្រាហក) អ្នកទទួលយកទាន (ស្មូម); បើស្ត្រីជា បដិគ្គាហិកា ។ ព. ផ្ទ. ទាយក, ទាយិកា ។ សព្វថ្ងៃប្រើពាក្យនេះសំដៅយកភ្នាក់ងាររាជការដែលមានភារៈខាងទទួលប្រាក់ចំណូលផ្សេងៗ (ចំពោះក្រសួងខ្លះ) : បដិគ្គាហកនៃពន្ធទួទៅ, បដិគ្គាហកនៃប្រៃសណីយ៍ ។ (បារ. Receveur) ។
-
ប៉ុស្តិ៍
( ន.នាមសព្ទ )
[ប៉ុស]
(Poste) ប្រៃសណីយ៍ គឺមុខក្រសួងរាជការមួយផ្នែកទទួលភារៈ ខាងការបញ្ជូនសំបុត្រស្នាមផ្សេងៗ... យកសំបុត្រទៅដាក់បុស្តិ៍, ផ្ញើរសំបុត្រតាមបុស្តិ៍ ។ ទីកន្លែងទាហានចាំយាម : ប៉ុស្តិ៍ទាហាន, ទាហានចាំបុស្តិ៍ ។ កន្លែងធ្វើការរាជការផ្សេងៗ : ប៉ុស្តិ៍ប៉ូលិស, ប៉ុស្តិ៍រាជការតំបន់រដ្ឋបាល ។ល។
-
ប្រៃសណីយ៍
( ន.នាមសព្ទ )
[អានជាអញ្ញត្រសព្ទថាប្រៃ សៈនី ]
(បេសនីយ) ក្រុមរាជការទទួលបន្ទុកខាងការបញ្ជូននិងការដឹកនាំសំបុត្រស្នាមផ្សេងៗជាដើម ។ ផ្ញើរសំបុត្រតាមប្រៃសណីយ៍, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
-
ពុំនោះ
( និ.និបាតសព្ទ )
មួយទៀត, មួយវិញទៀត, មួយវិញសោត, បើមិនដូច្នោះ ។ ពាក្យនិបាតជាសន្ធានសម្រាប់ប្រើតសង្កត់សេចក្ដីបន្ទាប់អំពីពាក្យ ឬ, ឬក៏, ឬថា; ប្រើរៀងបន្តគ្នាតាមលំដាប់មុនក្រោយគឺពាក្យ ឬ ត្រូវរៀងមុន, ឬក៏ រៀងត្រង់ទី ២, ពុំនោះ ត្រង់ទី ៣, ពុំនោះសោតត្រង់ទី ៤ : ត្រូវចាត់បម្រើឲ្យទៅប្រាប់, ឬផ្ដាំផ្ញើនឹងមនុស្សអ្នកទៅមក, ឬក៏សរសេរសំបុត្រឲ្យបម្រើយកទៅ, ពុំនោះផ្ញើនឹងគេអ្នកទៅមក, ពុំនោះសោតបិទតែមប្រិ៍ផ្ញើតាមប្រៃសណីយ៍ក៏បាន ។
-
លេខ
( ន.នាមសព្ទ )
[ល៉េខៈ ]
ការសរសេរ; ការគូស, គូរ, វាស; គំនូរ; ស្នាម, គំនូស; អក្សរ; សំបុត្រ, ចុតហ្មាយ; គ្រឿងសម្គាល់; ទេវតា;... ។
- លេខចុណ្ណិកា ដី-ស; ជក់សម្រាប់គូរ, សម្រាប់លាបថ្នាំ ។
- លេខបត្រ ឬ លេខ្យ- (ស៉េខៈប័ត ឬ ល៉េខ្យៈ--) ក្រដាសសរសេរ; សៀវភៅសម្រាប់សរសេរ ។
- លេខភណ្ឌ (លេខៈភ័ន) ប្រដាប់សម្រាប់ប្រើការសរសេរ មានប៉ាកកានិងខ្មៅដៃជាដើម : អ្នករៀនត្រូវមានលេខភណ្ឌឲ្យសព្វគ្រប់ កុំឲ្យខ្វះនេះខ្វះនោះ ។
- លេខហារិន ឬ--ហារី បុរសអ្នកនាំសំបុត្រ, អ្នករត់សំបុត្រ, បុរសប្រៃសណីយ៍; បើស្ត្រីជា លេខហារិនី ។ល។
Headley's Khmer-English Dictionary Full Text Search
-
ប្រៃសណីយ៍
( n )
[praysaʔnii]
- detail »
post office