Khmer Dictionary: ពិព័រណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពិព័រណ៍
( ន.នាមសព្ទ )
[--ព័រ ]
(បា.) (វិវរណ “ការបើក, ការបើកបង្ហាញ;...”) ការដាក់តាំង, ការបញ្ចេញឲ្យឃើញនូវវត្ថុផ្សេងៗ ដើម្បីឃោសនាផ្សាយ (បារ. Exposition) : រៀបចំពិព័រណ៍នៃផលិតផលខាងកសិកម្ម ។
- ពិព័រណ៍អន្តរជាតិ ពិព័រណ៍ដែលទាក់ទងដោយជាតិបរទេស, ដោយជាតិនានា, ដោយសាសន៍ដទៃ ។
-
វិវរណៈ
( ន.នាមសព្ទ )
[វិវៈរៈណៈ]
(វិវរណ) ការបើកចំហ; ការសម្ងាចឲ្យគេឃើញច្បាស់; ពិព័រណ៍ ។ (ព. វ.) ការខៃជម្រាលពាក្យ ឬសេចក្ដីពីមួយទៅមួយឬក៏ពីមួយនោះទៅមួយទៀតបន្តគ្នា ឲ្យមានអត្ថន័យកាន់តែជាក់ច្បាស់ឡើង ដោយប្រើពាក្យ គឺ, គឺថា, ក៏គឺ, ឬក៏គឺ, គឺជា, ក៏គឺជា ជាគ្រឿងបញ្ជាក់, ដូចជា : ល្ងង់ គឺ មិនចេះ គឺថា មិនដឹង ក៏គឺ មិនដឹងមិនយល់សោះឡើយ ឬក៏គឺ ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្តង ។ល។ ល្ងង់ ជា វិវរណៈ (ទី ១) ខៃជម្រាលទៅរក មិនចេះ (ជា វិវរណីយៈ), មិនចេះ ជា វិវរណៈ (ទី ២) ខៃជម្រាលទៅរក មិនដឹង (ជា វិវរណីយៈ ទី ២) ខៃតទៅទៀតទៅរក មិនដឹងមិនយល់សោះឡើយ ... ជា វិវរណៈ និង វិវរណីយៈ ទី ១ ទី ២ ទី៣ តាមលំដាប់គ្នាតៗទៅតាមចំនួនសព្ទនិងចំនួនអត្ថន័យតិចនិងច្រើន ។ វិវរណៈ នេះសម្រាប់ប្រើចំពោះតែក្នុងវេយ្យាករណ៍ និងក្នុងវិធីដែលត្រូវការប្រើខ្លះប៉ុណ្ណោះ ទោះសរសេរក្តី ទោះនិយាយស្តីក្តី អាចប្រើបាន, ប៉ុន្តែក្នុងការសរសេរនិងការនិយាយស្តី, គួរកុំប្រើ វិវរណៈ និង វិវរណីយៈ គឺ ឬ គឺថាៗ ញឹកបន្តគ្នារដឹកច្រើនពេក នាំឲ្យមិនពីរោះ កុំឲ្យអ្នកស្តាប់គេធុញទ្រាន់ (គឺ ឬ គឺថា នេះ គួរប្រើសឹមប្រើ, បើមិនគួរទេ កុំប្រើរដឹករដែស្អេកស្កះពេកឡើយ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវរណីយៈ>វិវរណីយៈ និង សទិសសញ្ញា, សមសញ្ញា, ទ្វន្ទ្វសញ្ញា, គតសញ្ញា, អាគតសញ្ញា ទៀតផង ព្រោះជាពាក្យទាក់ទងរកគ្នា) ។
-
ឧស្សវៈ
( ន.នាមសព្ទ )
[អ៊ុស-សៈវ៉ៈ ]
(ឧស្សវ; ឧត្សវ) មហោស្រព : ទៅមើលឧស្សវៈ (ម. ប្រ.) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឧស្សវ (អ៊ុស-សៈវ៉ៈ), ដូចជា
- ឧស្សវកាល ឬ
- --សម័យ កាលឬសម័យមានមហោស្រព ។
- ឧស្សវកីឡា ការលេងមហោស្រព ។
- ឧស្សវដ្ឋាន ទីមហោស្រព; ទីដែលតាំងរបស់សម្ងាចឲ្យមហាជនមើលតាមកាលកំណត់ (ពិព័រណ៍) ។
- ឧស្សវពិធី ឬ
- --វិធី ពិធីលេងសប្បាយតាមទេសកាល; ពិធីតាំងរបស់សម្ងាចឲ្យមហាជនមើលមានកំណត់កាល (ពិព័រណ៍) ។
- ឧស្សវមន្ទីរ, --មាល, --សាលា រោងរបាំ, រោងល្ខោន; រោងតាំងរបស់សម្ងាចឲ្យមហាជនមើលមានកាលកំណត់ ។
- ឧស្សវសន្និបាត ការប្រជុំក្នុងទីមានមហោស្រព ។ល។
Headley's Khmer-English Dictionary Full Text Search
-
ពិព័រណ៍
( n )
[piʔpoa]
- detail »
exhibition, show, display, exhibit