Khmer Dictionary: ពេចន៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពេចន៍
( ន.នាមសព្ទ )
[ពេច ]
(វចន) ពាក្យ, សម្ដី ។ ខ្មែរប្រើជា ប. សម្រាប់និយាយផ្សំនឹង ពាក្យ ថា :
- ពាក្យពេចន៍ គឺពាក្យសម្ដីផ្សេងៗ, ពាក្យសម្ដីដែលមានបែបមានយ៉ាងឬសម្ដីថ្វីមាត់ : អ្នកចេះពាក្យពេចន៍ (ឲ្យជិតប្រភពដើមជាងជា ព័ចន៍ សម្រាប់ប្រើក្នុងកាព្យ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព័ចន៍ ទៀតផង ។
-
ព័ចន៍
( ន.នាមសព្ទ )
[ព័ច ]
(វចន) ពាក្យ, សម្ដី, (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ត្រូវប្រើពាក្យព័ចន៍ ប្រាស្រ័យនឹងសាច់ សន្ដាននានា កុំឲ្យមានឆ្គង មោះហ្មងត្រង់ណា ទើបលោកហៅថា អ្នកមានមារយាទ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពេចន៍ ទៀតផង ។
-
វោហារ
( ន.នាមសព្ទ )
(វ្យាហារ) ពាក្យ, ពាក្យពេចន៍; សំនួនសម្តី : បញ្ចេញវោហារ, បានវោហារ ។
- វោហារកោសល (--រ៉ៈកោសល់) អ្នកឈ្លាសវៃ, ប៉ិនប្រសប់ខាងវោហារ, ខាងពាក្យសម្តីថ្វីមាត់ (ប្រើជា គុ. ក៏បាន) ។
- វោហារកោសល្យ (--សល់) ការឈ្លាសវៃ, ការប៉ិនប្រសប់ស្ទាត់ជំនាញក្នុងវោហារ, ការចេះនិយាយថ្លែងសេចក្ដីយ៉ាងពីរោះ ក្បោះក្បាយ ឥតមានរអាក់រអួល : វោហារកោសល្យ ជាឧបនិស្ស័យមានប្រចាំនៅក្នុងសន្តាននៃបុគ្គលខ្លះ ។
- វោហារទេសនា (--រៈ ទេសៈន៉ា ឬ--ទេស្នា) ការសម្តែងវោហារ, ការសម្តែងធម៌អធិប្បាយបញ្ចេញវោហារ ឲ្យទូលាយងាយស្តាប់ងាយយល់ ។
-
វចនៈ
( ន.នាមសព្ទ )
[វៈចៈន៉ៈ ]
(វចន) ពាក្យ, សម្តី ។ ប្រភេទពាក្យប្រាប់ចំនួនតិចច្រើនដែលកំណត់តាមបែបវេយ្យាករណ៍, សម្រាប់ភាសាបាលីមាន ២ យ៉ាងគឺ
- ឯកវចនៈ ប្រាប់ដំណើរថា មានតែមួយ ឬប្រាប់ដំណើរដែលប្រមូលចំនួនច្រើនរួបរួមតែមួយ បើធៀបនឹងភាសាខ្មែរដូចពាក្យថា មហាជន, ប្រជុំជន, ក្រុមយោធា, ក្រុមជំនុំ, ហ្វូងសត្វ ជាដើម;
- ពហុវចនៈ ប្រាប់ចំនួនពីត្រឹមពីរឡើងទៅ, ធៀបនឹងភាសាខ្មែរដូចពាក្យថា សត្វទាំងឡាយ, អស់លោក-អ្នក, អស់ទាំងទ្រព្យរបស់, យើង, យើងខ្ញុំ ជាដើម; សម្រាប់ភាសាសំស្រ្កឹតមាន ៣ យ៉ាង, ពីរយ៉ាងមានឈ្មោះដូចខាងលើដែរ, មួយយ៉ាងថែមទៀត ហៅ ទ្វិវចនៈ ប្រើប្រាប់ចំនួនត្រឹមតែពីរគត់, ឯប៉ែកខាង ពហុវចនៈ ប្រើប្រាប់ចំនួនតាំងពីត្រឹមបីឡើងទៅ; សម្រាប់ភាសាខ្មែរក៏ប្រើអនុលោមតាមភាសាទាំងពីរខាងលើនេះដែរ ប៉ុន្តែមានរបៀបមិនទៀងទាត់ទេ ។
- វ
- ចនករ, --ការ, --ការកៈ, --ការី (វៈចៈន៉ៈ--) អ្នកធ្វើតាមពាក្យ គឺអ្នកយកពាក្យ, អ្នកស្តាប់បង្គាប់ (បើស្រ្តីជា វចនការិកា, --ការិនី) ។
- វចនក្រម (--ក្រំ) លំដាប់ពាក្យ ។
- វចនគារវៈ ឬ --គោរព (វៈចៈន៉ៈគារៈវៈ ឬ --រប់; សំ. វចន + គៅរវ) ការគោរពសម្តី គឺការជឿកាន់តាមពាក្យប្រដៅ ។
- វចនភេទ ការខ្ចាយសម្តី, ដំណើរបែកការលេចឮខ្ចរខ្ចាយ, ដំណើរផ្សេងសម្តីគ្នា។
- វចនមាលា កម្រងពាក្យ ។
- វចនមិត្ត ឬ --មិត្រ (សំ. វចនសហាយ) មិត្រដែលជាគូនិយាយសន្ទនាគ្នា, ដែលចេះនិយាយឲ្យពេញចិត្ត ។
- វចនរចនា (វៈចៈន៉ៈរៈចៈន៉ា) ការរៀបចំឬចងក្រងពាក្យពេចន៍ឲ្យចុះរបៀបត្រឹមត្រូវ ។
- វចនានុរូប (វៈចៈន៉ា--; សំ. បា. < វចន + អនុរូប “តាមសមគួរ”) តាមសមគួរដល់ពាក្យ; ការអនុលោមតាមពាក្យ ។
- វចនាលង្ការ (វៈចៈន៉ាលុ័ង-កា; បា. < វចន + អលង្ការ “គ្រឿងប្រដាប់” គ្រឿងប្រដាប់ពាក្យ គឺសម្តីសម្រាប់ប្រើកែមស៊ែមឲ្យស្រួលស្តាប់; និបាតសព្ទសម្រាប់ប្រើជាគ្រឿងប្រដាប់រំលេចពាក្យឲ្យស្រួលស្តាប់ ។
- វចនាវសាន (វៈចៈន៉ាវៈ--; បា. < វចន + អវសាន “ទីបំផុត, ទីចប់”) ទីបំផុតឬទីបញ្ចប់សម្តី, ចុងពាក្យ, ចុងសម្តី ។ល។
-
វាក្យ
( ន.នាមសព្ទ )
[--ក្យៈ ]
ពាក្យ, សម្តី; វោហារ; ប្រយោគ ។ ប្រយោគមួយៗដែលមានសេចក្ដីគ្រប់គ្រាន់, ដូចជា : គេខំប្រឹងរៀនចំណេះដើម្បីប្រយោជន៍ឲ្យកើតទ្រព្យសម្បត្តិ (ព. វ.) ។
- វាក្យបរិវត្តន៍ (--ក៉្យៈប៉ៈរ៉ិវ័ត) ការប្រែពាក្យ គឺការប្រែពីភាសាមួយទៅមួយ ។
- វាក្យសព្ទ សព្ទគឺពាក្យ, ប្រជុំពាក្យសម្រាប់ប្រើក្នុងភាសានីមួយៗ, មេពាក្យដែលប្រើក្នុងវិជ្ជានីមួយៗ : ចេះវាក្យសព្ទ, រៀនវាក្យសព្ទ ។
- វាក្យសម្ពន្ធ (--សំ-ព័ន) សម្ពន្ធនៃពាក្យ, ការចងក្រងពាក្យ; ផ្នែកវេយ្យាករណ៍និយាយពីមុខការនាទី និងរបៀបនៃពាក្យពេចន៍ក្នុងប្រយោគនីមួយៗ ។
- វាក្យាង្ស (--ក្យ៉ាង-សៈ ឬ--ក្យ៉ាង; < វាក្យ + អំស “ចំណែក”) ចំណែកប្រយោគ គឺសង្កាត់ពាក្យដែលមានសេចក្ដីមិនទាន់គ្រប់គ្រាន់, ដូចជា : ផ្ទះរបស់ខ្ញុំ; ស្រុកកើតជំងឺ (ព. វ.) ។
- វាក្យារម្ភ (--ក្យ៉ារុ័ម-ភៈ ឬ--រ៉ំ; < វាក្យ + អារម្ភ “ផ្តើម”) ការផ្តើមពាក្យ ។ និបាតសព្ទសម្រាប់ផ្តើមពាក្យ, ដូចជា : ក៏, ឯ, ក៏ឯ; ចំណែកឯ,... (ព. វ.) ។ល។
-
សាកសួរ
( កិ.កិរិយាសព្ទ )
សួរសាកមើលឲ្យជាក់, សួរសង្កេតពីមួយទៅមួយឬពីនេះទៅនោះឲ្យជាក់សេចក្ដី : សាកសួរឲ្យច្បាស់ការ (និយាយថា សួរសាក គ៏បាន) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ល្គឹកឮពាក្យពេចន៍ សាកសួររកសាច់-- សន្ដានព្រេងព្រឹទ្ធ រករិះកលអ្វី សុចរិតទុច្ចរិត ហើយហោងគួរគិត ឲ្យដឹងខ្ពស់ទាប ។ (សាស្រ្តាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
-
សុន្ទរ
( គុ.គុនសព្ទ )
[សុន-ទៈរៈ ឬ សុន-ទ]
ល្អ, ប្រពៃ; ពីរោះ, ដែលគួរចង់ឮ គួរចង់ស្ដាប់, ពីរោះចាប់ចិត្ត; ដែលគួរស្រឡាញ់; គួររីករាយ ។
- សុន្ទរកថា សម្ដីពីរោះ, សម្ដីគួរចង់ស្ដាប់ ។ ខ្មែរហៅសម្ដីសូត្រថ្លែងសេចក្ដីក្នុងទីប្រជុំជនថា សុន្ទរកថា ដែរ : សូត្រសុន្ទរកថាក្នុងមហាសន្និបាត... (ហៅ សុន្ទរពាក្យ ឬ សុន្ទរពេចន៍ ក៏បាន) ។
- សុន្ទរកម្ម អំពើល្អ; ការងារល្អ ។
- សុន្ទរភាព ភាពល្អ, សេចក្ដីល្អ ។
- សុន្ទរមតិ គំនិតត្រូវ ។
- សុន្ទរយាត្រា ដំណើរល្អ, ដំណើរមានសុខស្រួល ។
- សុន្ទរយាន យានល្អ, យានស្រួលជិះ ។
- សុន្ទរលក្ខណ៍ ឬ - --លក្សណ៍ លក្ខណៈល្អ ។
- សុន្ទរវាចា ឬ
- --វាទ ពាក្យពីរោះ ។
- សុន្ទរវាទិន ឬ - --វាទី អ្នកដែលមានសំដីពីរោះ (បើស្ត្រីជា សុន្ទរវាទិនី) ។
- សុន្ទរសម្បត្តិ សម្បត្តិល្អ; សម្បត្តិរបស់អ្នកល្អ (ការប្រព្រឹត្តល្អ) ។
- សុន្ទរសូបៈ សម្លឆ្ងាញ់ ។
- សុន្ទរោវាទ (បា. < សុន្ទរ + ឱវាទ) ឱវាទល្អ, ដំបូន្មានត្រូវ ។ល។
-
ឡិមឡុម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលចាប់ចុងព្រយុងដើមស្រមូលប្រឡិមប្រឡុំ : សម្ដីឡិមឡុម; គំនិតឡិមឡុម; និយាយឡិមឡុំ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ត្រូវហាត់និយាយ កុំធ្វើរាយមាយ ឡិបឡុបឡិមឡុម កុំប្រើឫកពា ចច្រិមចច្រុម កណ្ដាលជំនុំ ឲ្យគេធុញទ្រាន់ ។ ការចេះព្រោះហាត់ សម្ដីព្រោះមាត់ ធ្លាប់ថ្នឹកគ្រប់គ្រាន់ បើឥតបានហាត់ រែងនឹកពុំទាន់ និយាយច្រើនភ័ន្ត នែៈៗញយៗ ។ សម្ដីជាឯក ត្រូវការជជែក ពាក្យពេចន៍មិនខ្សោយ បើអន់សម្ដី និយាយច្រើនធ្លោយ បាត់មុខបាត់ក្រោយ នែៈៗច្រំដែល ។
-
អភិ
( និ.និបាតសព្ទ )
[អៈភិ]
និបាតសព្ទឬឧបសគ្គសព្ទសម្រាប់ប្រើជាបុព្វបទ រៀងភ្ជាប់ពីខាងដើមសព្ទដទៃ មានសេចក្ដីថា “ក្រៃ, ក្រៃលែង, ក្រៃពេក, ពេកក្រៃ; ណាស់; លើសលែង; ឆ្ពោះ, ចំពោះ, ឆ្ពោះត្រង់; សង្កត់; គ្របពីលើ;...”; ឬកាលបើរៀងភ្ជាប់ជាមួយនឹងសព្ទណា អាចបង្វែរសព្ទនោះឲ្យងាកសេចក្ដីប្លែកពីប្រក្រតីដើមក៏មាន ដូចជា ភូ “កើត; មាន”, អភិ-ភូ “គ្របសង្កត់” ជាដើម ។
- អភិក្កន្តព័ណ៌ ឬ
- --វណ្ណ (អៈភិក-ក័ន-តៈ--) ឬ - អភិក្កាន្តព័ណ៌ (--កាន-តៈ--) ព័ណ៌ឬសម្បុរល្អ; ដែលមានព័ណ៌ឬសម្បុរល្អ ។
- អភិក្រម (--ក្រំ) ការឈានចូល, ការចូលជិត; ការរុករានចូល, ការបុករុកចូល, ដំណើររឹតឡើងៗ : ជំងឺអភិក្រម ជំងឺរឹត, ឈឺខ្លាំង, ឈឺធ្ងន់ ។
- អភិក្រោធ ក្រោធខ្លាំង (វេវ. អភិរោធ) ។
- អភិខ្យា ឈ្មោះ; ការឲ្យឈ្មោះ ។
- អភិគម ឬ - --គមន៍ (--គំ) ការប្រសព្វចូល; ការប្រសព្វមុខគ្នា; ការចួបគ្នា; ការរួបរួមគ្នា; ការភប់ប្រសព្វ : ទន្លេអភិគម ទន្លេប្រសព្វមុខ ។
- អភិគោត្ត ឬ - --គោត្រ ឧត្ដមគោត្រ (ត្រកូលខ្ពស់) ។
- អភិឃាត ការចោមវាយ; ការរុករានចូលវាយ; ការវាយសំពង : ធ្វើអភិឃាត ។ ប្រើជា កិ. ក៏បាន : បានអភិឃាតគ្នា បានវាយសំពងគ្នាទៅវិញទៅមក ។
- អភិច្ឆា (បា. < អភិ + ឥច្ឆា “ការចង់បាន”) ការចង់បានណាស់, ការចង់បានអន្ទះសាខ្វារ-ក; ការចង់បានហួសហេតុហួសទំនង; សេចក្ដីច្រណែន ។
- អភិជន (--ជន់) មនុស្សខ្ពង់ខ្ពស់; ជាតិ; វង្ស, ត្រកូល; ជាតិភូមិ ។
- អភិជ័យ ជម្នះយ៉ាងសម្បើម ។
- អភិជាត មានត្រកូល, មានពូជ; មានប្រាជ្ញា, ឈ្លាសវៃ (បើស្ត្រីជា អភិជាតា) ។
- អភិជិត ដែលមានជម្នះយ៉ាងសម្បើម : កងទ័ពអភិជិត ។
- អភិជេជ្ឋ ដែលជាច្បងឬជាចម្បងជាងគេ (បើស្ត្រីជា អភិជេដ្ឋា) ។
- អភិញ្ញាត ដែលប្រាកដ; ដែលចេះចាំស្ទាត់ប្រាកដ; ដែលស្គាល់ជាក់ឬដឹងច្បាស់ : សាក្សីអភិញ្ញាត ឬ អភិញ្ញាតសាក្សី (--តៈ--) សាក្សីដែលបានឃើញឬដឹងឮប្រាកដ ។
- អភិញ្ញាតការណ៍ (--តៈ--) ហេតុប្រាកដ, ហេតុដែលគេដឹងជាក់ ។
- អភិញ្ញាតជន ជនដែលមានគេស្គាល់ច្រើន ។
- អភិញ្ញាតធម៌ (--តៈធ័រ) ធម៌ប្រាកដ; អ្នកដែលគេចេះធម៌ប្រាកដ ។
- អភិតរុណ (--តៈរុន) ក្មេងណាស់; ខ្ចីណាស់ (ឥត្ថី. អភិតរុណី) ។
- អភិធាវ័ន ការស្ទុះរត់; ការរត់ដេញតាម, ការរត់ដេញប្រកិត ។
- អភិធេយ្យ ឬ - --ធៃយ (--ធៃ) ឈ្មោះ; ពាក្យជាគ្រឿងសម្គាល់ (រ. ស. ប្រើជា
- នាមាភិធេយ្យ ឬ
- --ធៃយ ក៏មាន : ព្រះនាមាភិធេយ្យ ព្រះនាមក្សត្រិយ៍; ព្រះបរមនាមាភិធេយ្យ ព្រះបរមនាមក្សត្រិយ៍ទ្រង់រាជ្យឬឋានន្តរដែលទ្រង់ប្រោសព្រះរាជទាន) ។
- អភិនន្ទ (--នន់) ត្រេកអរខ្លាំង ។
- អភិនន្ទន៍ (--នន់) អំណរខ្លាំង ។
- អភិនន្ទនភាព (--នន់-ទៈនៈ ភាប) ភាពឬភាវៈនៃអំណរខ្លាំង ។
- អភិនន្ទនាការ (--នន់-ទៈ--) អាការអភិនន្ទន៍ ។
- អភិនព (--នប់) គុ. (បា. អភិនវ) ថ្មីណាស់, ថ្មីសន្លាង, ថ្មីចែស : របស់អភិនព ។
- អភិនវកម្ម (--នៈវៈក័ម) ការដែលទើបបង្កើតថ្មី ។
- អភិបូជា បូជាចំពោះ, ការថ្វាយឬជូនគ្រឿងសក្ការៈដោយគោរព ។
- អភិមរ កាប់សម្លាប់; ទ្រុស្តមិត្រ; ការកាប់សម្លាប់; ការទ្រុស្តមិត្រ; សង្រ្គាម ។
- អភិមាន សេចក្ដីប្រកាន់ហួសពេក; ការប្រកាន់ខ្លួន; សេចក្ដីព្រហើន; សេចក្ដីមើលងាយគេ ។
- អភិមុខ ប្រមុខ, ប្រធាន; អ្នកនាំមុខគេ, អ្នកដែលជាមេគេ ។ កិ. វិ. ចំមុខ, ចំពោះមុខ ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជាកម្មាភិមុខ អ្នកដែលជាប្រធាននៃកិច្ចការ (មេការ) ។
- សេនាភិមុខ ឬ - អគ្គសេនានាយក អ្នកដែលជាប្រធាននៃសេនា (មេទ័ពធំ; បារ. Maréchal) ។
- អភិយោគ ការព្យាយាមខ្លាំង, ការខំប្រឹងពេញកម្លាំង : ធ្វើការដោយអភិយោគ ។
- អភិរក្ខ ឬ
- --រក្ស (--រ័ក) រក្សាដោយប្រយ័ត្ន; ការរក្សាដោយប្រយ័ត្ន : ធ្វើអភិរក្ស (ន. ប្រើជា អភិរក្ខា ឬ--រក្សា ក៏បាន) ។
- អភិរតិ ឬ
- --រ័តិ (--រៈតិ ឬ--រ័ត) សេចក្ដីរីករាយក្រៃពេក; តម្រេកខ្លាំង ។
- អភិរូប មានរូបល្អ, មានលម្អ (បើស្ត្រីជា អភិរូបា អ. ថ. --ប៉ា) ។
- អភិរោធ (--រោត) ក្រោធខ្លាំង ។
- អភិលាប ពាក្យ, ពាក្យពេចន៍; សត្យាធិស្ឋាន ។
- អភិលាស សេចក្ដីប្រាថ្នា; អភិជ្ឈា ។
- អភិលាសក (--សក់) អ្នកដែលមានអភិលាស (បើស្ត្រីជា អភិលាសិកា) ។
- អភិសន្តាប (--សន់-ដាប) កម្ដៅខ្លាំង; សេចក្ដីក្ដៅក្រហាយខ្លាំង; សេចក្ដីនឿយពន់ពេក; ការច្បាំងគ្នា, សង្រ្គាម ។
- អភិសាប ឬ - --សាបន៍ ការស្បថបំពាន; ការដាក់សម្បថ គឺការពោលពាក្យសច្ចាប្រណិធានដាក់សម្បថឲ្យធ្លាក់ទុក្ខទោសទៅលើគេ ។
- អភិសារ ការបានចួបឬបានប្រទះ, ការពើបពះ ។
- អភិសិទ្ធិ (--សិត) សេចក្ដីសម្រេចសព្វគ្រប់ឬដាច់ខាត ។
- អភិហារ ការដណ្ដើមឬឆក់យកអីវ៉ាន់; ការតស៊ូពេញកម្លាំង ។
- អភិហារិន ឬ
- --ហារី ចោរអ្នកដណ្ដើមឬឆក់យកអីវ៉ាន់ (បើចោរស្ត្រីជា អភិហារិនី) ។ល។
-
អក្ខរ
( ន.នាមសព្ទ )
[អូក-ខៈរ៉ៈ ]
(អក្ខរ; អក្សរ) ស្នាមគំនូសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ពាក្យសម្ដីនិងសេចក្ដីទាំងពួង ប្រើមិនចេះអស់ (អក្សរ) ចែកជាពីរពួកគឺ ស្រៈ និង ព្យញ្ជនៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យញ្ជនៈ និង ស្រៈ ផង) ។
- ចំអក្ខរៈ ត្រូវតាមខ្យល់អក្សរមិនល្អៀង ។ ព. ប្រ. ត្រូវត្រង់មិនល្អៀង (ព. សា.) ។
- ពេញអក្ខរៈ ពេញទ្រពងមាត់, ពេញចំហ (ប្រើចំពោះតែសម្ដី) : និយាយពេញអក្ខរៈ ។
- អក្ខរក្រម ឬ - អក្សរក្រម (--ក្រំ) លំដាប់អក្សរ ។
- អក្ខរជននី (--ជនៈ--), --តូលិកា ឬ --លេខនី (--ខៈ --) ប៉ាកកៃឬស្លាបប៉ាកកា ។
- អក្ខរជីវក ឬ --ជីវកៈ (--វក់ ឬ --វៈកៈ) ស្មេរ, ស្មៀន (លិបិការ, លេខកៈ); អ្នកតែងសេចក្ដី (បើស្ត្រីជា អក្ខរជីវិកា) ។
- អក្ខរប័ដ ឬ --បដ្ត ដំបារប្រាក់ជាដើមដែលសរសេរឬឆ្លាក់អក្សរ ។
- អក្ខរប្បយោគ (អ័ក-ខៈរុ័ប-ប៉ៈយោក) ឬ អក្សរប្រយោគ អក្សរផ្ញើជើងឬអក្សរគ្រវាត់ ។
- អក្ខរមុខ អ្នករៀនអក្សរ ។
- អក្ខរវិទូ អ្នកចេះអក្សរហ្មត់ចត់, អ្នកចេះអក្សរសាស្រ្ត (ស្ត្រីក៏ជា អក្ខរវិទូ ដូចគ្នា) ។
- អក្ខរវិធី បែបវេយ្យាករណ៍និយាយអំពីអក្ខរៈ ។
- អក្ខរវិន្យាស (--វិន-យាស) ប្រជុំអក្ខរ; អក្ខរៈដែលរៀងតាមលំដាប់; អក្ខរានុក្រម; លិខិត, សំបុត្រ, ចុតហ្មាយ ។
- អក្ខរវិបត្តិ ការឃ្លៀងឃ្លាតតួឬសំឡេងអក្ខរៈ ។
- អក្ខរវិបល្លាស ការបំប្លែងអក្សរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិបល្លាស ផង) ។ អក្ខរសម័យ វិធីប្រើអក្សរ, ការសរសេរឬអានអក្សរ; ការសរសេរកើតឬមើលដាច់ : ចេះអក្ខរសម័យ ។
- អក្ខរសម្បត្តិ ការមិនឃ្លៀងឃ្លាតអក្ខរៈ ។
- អក្ខរានុក្រម (--រ៉ា-នុ-ក្រំ; បា. អក្ខរ + សំ. អនុក្រម; បា. អក្ខរានុក្កម; សំ. អក្សរានុក្រម) លំដាប់អក្សរ; អក្សរឬពាក្យដែលរៀបរៀងតាមលំដាប់, វចនានុក្រម ។
- អក្ខរាភិធាន ឬ
- អក្ខរាភិធានសព្ទ (បា. អក្ខរ + អភិធាន “ឈ្មោះ; ពាក្យ; មេពាក្យ” ឬ បា. អក្ខរ + សំ. អភិធាន + ឝព្ទ) មេពាក្យដែលរៀបរៀងតាមលំដាប់អក្សរ (វចនានុក្រម) ។
- អក្ខរាវិរុទ្ធ (-វិរុត; បា. < អក្ខរ “អក្សរ” + អវិរុទ្ធ “មិនខុស, ត្រឹមត្រូវ”) ការសរសេរអក្សរមិនខុស, សិល្បៈនិងរបៀបដែលសរសេរពាក្យពេចន៍ ឲ្យបានត្រឹមត្រូវក្នុងភាសាណាមួយ ។ល។
Headley's Khmer-English Dictionary Full Text Search
-
ពេចន៍
( n )
[pɨc]
- detail »
word(s), speech, language, voice