Khmer Dictionary: ពៃស្រពណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពៃស្រពណ៍
( ន.នាមសព្ទ )
[--ស្រប់ ]
(វៃឝ្រវណ; វេស្សវណ) ព្រះវេស្សវ័ណ គឺព្រះបាទកុវេរៈដែលពួកព្រាហ្មណ៍ទុកដាក់ថាជាទេវតាម្ចាស់ទ្រព្យ (ម.ព. វេស្សវ័ណ ផង) ។ មនុស្សទាំងឡាយពីក្នុងសម័យបុរាណ យល់ដោយឡែកផ្សេងទៀតថា មានភូមទេវតាពួកមួយដែលអាស្រ័យនៅនឹងទីស្រែចម្ការ ជាម្ចាស់លើស្រូវនិងដំណាំទាំងពួង, ក៏នាំគ្នាហៅពួកភូមទេវតានោះថា ព្រះពៃស្រពណ៍; អ្នកខ្លះយល់ថាស្រូវជាម្ចាស់លើទ្រព្យទាំងអស់ ព្រោះស្រូវជាដើមទ្រព្យ, ក៏ហៅស្រូវថា ព្រះពៃស្រពណ៍; អ្នកខ្លះយល់ផ្សេងទៅទៀតថា គោជាសត្វសម្រាប់ទឹមភ្ជួររាស់ នាំឲ្យបានកើតជាស្រូវ, គួរទុកដាក់គោ ថាជាម្ចាស់ទ្រព្យ ក៏ហៅគោថា ពៃស្រពណ៍ ដែរ ។
-
វេស្សវ័ណ
( ន.នាមសព្ទ )
[វេស-សៈ--]
(វេស្សវណ; វៃឝ្រវណ) ព្រះនាមលោកបាលមហារាជមួយអង្គ ជាអ្នកគ្រប់គ្រងរក្សាទិសឧត្តរ ជាអធិបតីលើពួកយក្ស : ព្រះបាទវេស្សវ័ណ; ព្រះនាមដើមហៅ កុវេរៈ, តែដោយហេតុដែលទ្រង់គង់នៅក្នុងរាជធានីឈ្មោះ វិសាណា ទើបមានព្រះនាមថា វេស្សវ័ណ ផង, គេច្រើនប្រើពាក្យថា ព្រះបាទវេស្សវ័ណកុវេររាជ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពៃស្រពណ៍>ពៃស្រពណ៍ និង ចតុលោកបាល ផង) ។
Headley's Khmer-English Dictionary Full Text Search
-
ពៃស្រពណ៍
( n )
[pey srɑp]
- detail »
Vaisravana (another name of the Brahman god Kuvera, the god of wealth); gods of the field / crops
-
ពៃស្រពណ៍
[pey srɑp]
- detail »
See:ព្រះ ពៃស្រពណ៍