Khmer Dictionary: ពោធិ៍សាត់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្បាច់
( ន.នាមសព្ទ )
ចំនួនដែលថែមលើសពី១០, និយាយចំពោះផ្លែឈើផ្សេងៗ មានផ្លែស្វាយនិងក្រូចពោធិ៍សាត់ជាដើម ដែលត្រូវទិញឬលក់ គឺគេគិត តម្លៃតែត្រឹម ១០ តែគេថែម ២ ទៀតត្រូវជា ១២ ផ្លែ, ចំនួន ២ ដែលគេថែមនេះ ហៅថា ក្បាច់ ។
-
ក្រគរ
( ន.នាមសព្ទ )
ឈ្មោះស្រុក ១ ក្នុងខែត្រពោធិ៍សាត់ : ស្រុកក្រគរ ។
-
ក្រូច
( ន.នាមសព្ទ )
ឈ្មោះឈើមួយពួកមានផ្លែប្រកបដោយក្លែប, កំពឹសមានរសជូរ ឬ ផ្អែមសម្រាប់ប្រើជាអាហារ ឬ ជាប្រយោជន៍ក្នុងគ្រឿងញាំភ្លាជាដើម ។ ក្រូចមានច្រើនយ៉ាង : ក្រូចថ្លុង, ក្រូចសើច, ក្រូចឆ្មារ, ក្រូចចងសក់, ក្រូចឃ្វិច,
- ក្រូចពោធិ៍សាត់ ។ល។
-
ក្រវាញ
( ន.នាមសព្ទ )
[--វ៉ាញ ]
ឈ្មោះប្រទាលមួយប្រភេទ មានផ្លែប្រើជាថ្នាំកែរោគ, ច្រើនមានតែនៅទីភ្នំក្នុងស្រុកថ្ពង, ខែត្រពោធិ៍សាត់, ខែត្របាត់ដំបង ។
-
ដំរែក
( ន.នាមសព្ទ )
ឈ្មោះក្រូចមួយប្រភេទ ពួកក្រូចពោធិ៍សាត់ឬក្រូចចងសក់ : ក្រូចដំរែក ។
-
បាកាន
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយក្នុងខែត្រពោធិ៍សាត់ ។
-
បំបៅ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យបៅ, ឲ្យបៅ, ញ៉ាំងអ្នកដទៃឲ្យបៅ : ម្ដាយបំបៅកូន ។ កាត់យកមែកតូចក្ដី ខ្នែងក្ដី ភ្នែកក្ដី ចុងក្ដី នៃឈើរស់ដទៃភ្ជាប់ជាមួយនឹងគល់នៃកូនឈើរស់ដទៃ គឺឈើដែលមានសញ្ជាតិខុសគ្នា ដូចជាកាត់កូនមែកក្រូចពោធិ៍សាត់ភ្ជាប់ជាមួយនឹងគល់កូនក្រសាំង គ្រាន់តែកាត់ភ្លាមភ្ជាប់គ្នាមួយរំពេចនោះភ្លាម កុំឲ្យស្ងួតជ័រឬឱជារបស់ឈើទាំងពីរប្រភេទនោះទាន់គ្រាន់តែកាត់ភ្ជាប់គ្នាភ្លាម ក៏យកសំពត់សាច់ម៉ដ្ឋជិតរុំភ្លាម, រុំឲ្យណែនកុំឲ្យទឹកសន្សើម ឬទឹកភ្លៀងជ្រាបចូលបាន, លុះរុំរួចហើយត្រូវយកចម្រឹង ឬបង្គោលបោះអែបចងឈើនោះឲ្យនៅនឹង កុំឲ្យខ្យល់បក់រង្គើបាន, លុះឈើទាំងពីរប្រភេទនេះចាប់សាច់គ្នារស់ហើយ, បើមានពន្លកដុះបែកចេញពីគល់ត្រង់ស្នាមមុខតំណនោះជាលំពង់របស់គល់ ត្រូវកាត់ចោលចេញ, បើជាលំពង់របស់មែកបំបៅ ត្រូវទុក ព្រោះលំពង់របស់មែកនេះឯងនឹងបានជាដើមដងតទៅ, លុះដល់មានផ្លែ ជាផ្លែក្រូចពោធិ៍សាត់ ព្រោះផ្លែនោះកើតចេញពីជាតិក្រូចពោធិ៍សាត់, មែកក្រូចភ្ជាប់គល់ក្រសាំងនេះ អាចរស់នៅងាយ ដ្បិតក្រសាំងជាឈើមិនរើសដី គឺតាមតែដីប្រភេទណា ក៏ក្រសាំងអាចដុះរស់នៅបានយូរ, មែកគនិងគល់រកា, មែកស្វាយពុំសែននិងស្វាយក្បាលដំរី, មែកពុទ្រាធំ និងគល់កូនពុទ្រាផ្លែតូចជាដើម ក៏អាចបំបៅភ្ជាប់បានដូចគ្នា; ភ្ជាប់សាច់ឈើបែបនេះ ហៅថា បំបៅ (បារ. greffer) ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្សាំ និង សាក ២ កិ. ទៀតផង) ។
-
ពោធិ៍សាត់
( ន.នាមសព្ទ )
[ពោ-- ]
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, នៅជាខាងកើតខែត្របាត់ដំបង ។ តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិតូចមួយ រសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក, គេបានស្រង់យកទៅដាំនៅទីមួយ, ដោយហេតុនេះ ទើបឲ្យឈ្មោះភូមិប្រទេសនុះថា ពោធិ៍រសាត់ ព្រោះពាក្យថា រសាត់និងសាត់ នេះជាពាក្យតែមួយប្រើជួសគ្នាបាន ។ លុះចំណេរកាលយូរអង្វែងមក ក្លាយជា ពោធិ៍សាត់; សព្វថ្ងៃនេះ តាំងជាទីរួមខែត្រហៅថា ខែត្រពោធិ៍សាត់ ។ ឈ្មោះក្រូចមួយប្រភេទ : ក្រូចពោធិ៍សាត់ ព្រោះក្រូចប្រភេទនេះកើតមាននៅខែត្រពោធិ៍សាត់ជាដំបូងបង្អស់ ។ (គួរកុំហៅថា ខែត្រពោធិសត្វ, ក្រូចពោធិសត្វ ព្រោះ ពោធិ៍សាត់ និង ពោធិសត្វ ទាំងពីរនេះមានអត្ថន័យផ្សេងគ្នាឆ្ងាយណាស់) ។
-
ភ្នំក្រវាញ
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយក្នុងខែត្រពោធិ៍សាត់ ។
-
មោង
( ន.នាមសព្ទ )
ដំបងធំវែងមានគល់ទ្រមីង, ត្មោងធំវែង : ដើរកាន់មោង ។ ឈ្មោះស្រុកមួយក្នុងខែត្របាត់ដំបងប៉ែកខាងកើត ប្រទល់គ្នានឹងខែត្រពោធិ៍សាត់ : ស្រុកមោង កាលពីដើមច្រើនហៅថា មោងឫស្សី ព្រោះហៅភ្ជាប់ឈ្មោះស្រុកឫស្សីដែលនៅក្នុងអំណាចខ្លួននោះផង ។ ឈ្មោះស្ទឹងមួយក្នុងស្រុកមោងដែលហូរចុះទៅក្នុងទន្លេសាប : ស្ទឹងមោង ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!