Khmer Dictionary: ព្យូហ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បន្លាច
( កិ.កិរិយាសព្ទ )
[បន់-ល៉ាច ]
ធ្វើឲ្យខ្លាចដោយព្យូហ៍, ដោយកលឧបាយ ឬដោយសំដែងអាការគួរស្បើម គួរស្ញើប ។
-
ព្យូហ៍
( ន.នាមសព្ទ )
[ព្យូ ]
(វ្យូហ “ការត្រិះរិះ, រំពឹង, គ្នេរគ្នាន់”) ឧបាយបញ្ឆោត, ការបញ្ឆោតដោយឧបាយកលឲ្យលង់គំនិត : ឈ្នះដោយព្យូហ៍ ។ ខ្មែរច្រើនប្រើជា : កិ. បញ្ឆោតដោយឧបាយកល, បញ្ឆោតដោយជន្លឲ្យលង់គំនិត : ព្យូហ៍សឹក, និយាយព្យូហ៍ ។ ប្រើជា គុ. ក៏មាន : ពាក្យព្យូហ៍, គំនិតព្យូហ៍ ។
-
រន្ទឺ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលលេចឮសាយសុសដោយបញ្ចេញសម្ដីកំញើញ, កម្ទរ, ព្យូហ៍ ឲ្យភ័យ ឲ្យញញើត : ឮរន្ទឺ; សម្ដីរន្ទឺ, វាស្ដីថារន្ទឺបញ្ឈឺចិត្ត ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : វាឲ្យសំឡេងរន្ទឺ ខ្ញុំធ្វើមិនឮ រន្ទឺកាន់តែខ្លាំងឡើង ។ ឫកពាវាបែបចើងម៉ើង សក់ក្បាលកន្រ្ទើង ទើងមើងឡើងដៃឥតក្រែង ។
-
រម្អា
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរអា, ពោលពាក្យកម្ទរឲ្យរអា, ឲ្យភ័យ : រម្អាឲ្យខ្លាច ។ ព. ទ. បុ. លើកស្នារម្អាក្អែក ប្រើកលឧបាយព្យូហ៍ឲ្យខ្លាចរអា ប៉ុន្តែមិនបម្រុងនឹងបៀតបៀនទេ ប្រហែលដូចជាគេគ្រាន់តែលើកស្នាផ្គងឡើង ឲ្យក្អែកខ្លាចប៉ុណ្ណោះ ។
-
យុទ្ធ
( ន.នាមសព្ទ )
[យុត ឬ យុត-ធៈ]
ចម្បាំង; សង្រ្គាម; ការចូលប្រឡូកគ្នា : តយុទ្ធ ។
- យុទ្ធពិធី ឬ
- --វិធី (យុត-ធៈ--) ពិធីចម្បាំង, កលឧបាយសង្រ្គាម ។
- យុទ្ធភណ្ឌ ឬ - យុទ្ធោបករណ៍ (យុត-ធៈភ័ន ឬ យុត-ធោប៉ៈក) ប្រដាប់សម្រាប់ សង្រ្គាម, គ្រឿងចម្បាំង ។
- យុទ្ធភូមិ ឬ - យុទ្ធរង្គ (យុត-ធៈភូម ឬ--រង់) សមរភូមិ, ទីចម្បាំង, ទីប្រទល់ទ័ព ។
- យុទ្ធវិន័យ (យុត-ធៈវិនៃ) ច្បាប់សម្រាប់ទូន្មានពួកទាហាន ។
- យុទ្ធវិនាស (យុត-ធៈ--) សេចក្តីវិនាសព្រោះចម្បាំង; ដំណើរបាក់ទ័ព ។
- យុទ្ធសន្តិភាព (យុត-ធៈសន់តិភាប) ដំណើរ ស្ងប់សឹក, ការសះជាលើកលែងច្បាំងគ្នា ។
- យុទ្ធសាស្រ្ត (យុត-ធៈសាស) ក្បួនចម្បាំង, ក្បួនសម្រាប់ច្បាំង (ដូចយ៉ាងក្បួនព្យូហ៍សឹកជាដើម) ។
- យុទ្ធស្ម័គ្រ (យុត-ធៈស្មាក់) ដំណើរស្ម័គ្រចិត្តនឹងច្បាំង; ដំណើរភ្ជុំពលត្រៀម ប្រចាំការ (សំ. យុទ្ធសាមគ្រី) ។ល។
-
រណោបាយ
( ន.នាមសព្ទ )
(រណ “សង្រ្គាម” + ឧបាយ “ល្បិច, កល,”; ឧ > ឱ = រណោបាយ) ឧបាយកលក្នុងសង្រ្គាម, ក្នុងចម្បាំង, ល្បិចព្យូហ៍សឹក : ច្បាំងឈ្នះដោយរណោបាយរបស់មេទ័ព ... ។
-
សឹក
( ន.នាមសព្ទ )
ទ័ព, ចម្បាំង : ស្រុកកើតសឹក ស្រុកកើតចម្បាំង ។
- សឹកសង្រ្គាម ចម្បាំង ។
- សឹកសត្រូវ បច្ចាមិត្ត ។
- សឹកសាម ទ័ពរាយរង, ទ័ពរាត់រាយ ។
- ព្យូហ៍សឹក បញ្ឆោតកងទ័ពខាងបច្ចាមិត្តដោយឧបាយកល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យូហ៍ ផង) ។
- ស្ងប់សឹក ឈប់លែងច្បាំងគ្នា, អស់ចម្បាំង ។ល។
-
សេនា
( ន.នាមសព្ទ )
[--ន៉ា]
ពួកទាហាន, ពួកពល, រេហ៍ពល, កងទ័ព ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “មេកងទ័ព, មេកងសឹក, អ្នកត្រួតពល” ក៏មាន : សេនាទ័ពស្រួច, សេនាឆ្វេង, សេនាស្ដាំ, សេនាដៃឯក ។
- សេនាកម្ម (បា.; សំ. --កម៌ន៑) កិច្ចការឬបែបបទរបស់កងទ័ព ។
- សេនាង្គ (សំ. បា. < សេនា + អង្គ) អង្គ, ចំណែក នៃកងទ័ពជើងគោក ។ តាមរបៀបក្នុងបុរាណសម័យចាត់ជា ៤ ពួកគឺ ១-កងទ័ពដំរី (ហៅ ហត្ថានីក); ២-កងទ័ពសេះ (ហៅ អស្សានីក); ៣-កងទ័ពរថ ឬ រទេះ (ហៅ រថានីក); ៤-កងទ័ពថ្មើរជើង (ហៅ បត្តានីក); រួមទាំង ៤ ពួកនេះហៅ សេនាង្គ ឬ ចតុរង្គសេនា ឬ ក៏ហៅថា កងទ័ពមួយវាហិនី ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនីកលក្ខណៈ និង វាហិនី ផង) ។
- សេនាចរ ទាហានល្បាត ។
- សេនាធិការ (សំ. បា. < សេនា + អធិការ) អ្នកចាត់ការខាងកងទ័ព; អ្នកចាត់កងទ័ព (អង្គសេនានី ឬអង្គការធំរបស់យោធា ឋិតនៅក្រោមបង្គាប់នៃឧត្តមសេនីយ៍ ជាមេបញ្ជាការ សម្រាប់ទទួលភារៈចាត់ការឲ្យបានសម្រេចតាមសេចក្ដីបញ្ជា) ។
- សេនានិករ ពួកទ័ព, ប្រជុំកងទ័ព ។
- សេនានី មេទ័ពធំ, នាយទាហានជាន់ខ្ពស់ ។
- សេនានុព័ន្ធ សេនានីដែលចាត់ឲ្យទៅបំពេញកិច្ចការអមរាជការនានា ក្រៅពីរាជការសឹក ដូចជានាយទាហានជាន់ខ្ពស់ដែលនៅអមស្ថានទូតជាដើម ។
- សេនាបតី (--ប៉ៈដី; សំ. បា.--បតិ) ចៅហ្វាយសេនាគឺមហាមាត្យ; មន្រ្តីស័ក្ដិធំទីចតុស្ដម្ភ (ខ្មែរសម័យបុរាណហៅ ព្រះបាទអស់ជំនុំ)។
- សេនាបតីសភា មន្ទីរជាទីប្រជុំប្រឹក្សាការផែនដីសម្រាប់ពួកសេនាបតី។
- សេនាប្រណេត្រិ (--ណេត; សំ. --ប្រណេត្ឫ) មេទ័ពរង ។
- សេនាប្រមុខ មេទ័ពធំបំផុត, ស្ដេចសឹក ។
- សេនាព្យុហៈ ឬ - --ព្យូហ៍ ក្បួនទ័ព, របៀបកងទ័ព ។
- សេនាមុខ ទ័ពស្រួច ។
- សេនាយាត្រា ការចេញដើរនៃពួកទាហាន ។
- សេនាសន្និបាត ការភ្ជុំកងទ័ព ។ល។
-
ឧបាយ
( ន.នាមសព្ទ )
[អ៊ុ-- ]
ល្បិច, ល្បិចល្បង, កិច្ចកល; ផ្លូវគំនិត; កលមាយា : មានឧបាយល្អ, ប្រើឧបាយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបាយកម្ចាយប្រាប់ការណ៍ពិត ប៉ុន្តែគំនិតស្រួចស្រាល់ជាង បើមានប្រាជ្ញាក្លាវៃវាង ច្រើនតែមិនឃ្វាងចាកប្រយោជន៍ ។
- ឧបាយកល ឬ - កលឧបាយ ល្បិចល្បងយ៉ាងល្អិត; ឧបាយបញ្ឆោត ។
- ឧបាយកល ឧបលក្ខិត ឧបាយកលក្រឡិចក្រលៀត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបលក្ខិត ទៀតផង) ។
- ឧបាយកោសល្ល (អ៊ុប៉ា យ៉ៈកោសល់) សេចក្ដីឈ្លាសវៃក្នុងការប្រើឧបាយ : ឈ្នះសឹកដោយឧបាយកោសល្លរបស់សេនាប្រមុខ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបាយកោសល្ល រមែងតែផ្តល់ នូវជ័យជម្នះ គួរពួកយោធា មានស្រីតេជះ សម្ភីកុំលះ ឧបាយកោសល្ល ។
- ឧបាយបញ្ឆោត ការបញ្ឆោតដោយឧបាយ ។
- ឧបាយព្យូហ៍សឹក ព្យូហ៍សឹកដោយឧបាយ ។ល។
Headley's Khmer-English Dictionary Full Text Search
-
ព្យូហ៍
( n )
[pyuu]
- detail »
ruse, trick, stratagem; strategy.
-
ព្យូហ៍
( v )
[pyuu]
- detail »
to trick, trap; to lure into a trap; to scheme; to be sly