Khmer Dictionary: ព្រឹត្តិការណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាលៈទេសៈ
( ន.នាមសព្ទ )
(កាល “គ្រា, ពេល, សម័យ” + ទេស “ស្រុក, ប្រទេស”) កាលសម័យរបស់ស្រុកទេស; កាលនិងប្រទេស : មុននឹងប្រកបមុខរបរផ្សេងៗ គប្បីពិចារណាលៃលកមើលឲ្យសមរម្យទៅតាមកាលៈ-ទេសៈ ។ ពាក្យនេះ សម័យសព្វថ្ងៃ គេច្រើនប្រើសំដៅន័យថា “ហេតុការណ៍ចម្លែក, ប្រវត្តិហេតុ, ព្រឹត្តិការណ៍ផ្សេងៗ, ការវិបរិតប្រែប្រួល” ។
-
ព្រឹត្តិការណ៍
( ន.នាមសព្ទ )
[ព្រឹត-តិកា ]
(វ្ឫត្តិ; វុត្តិ + ការណ) ហេតុឬដំណើរប្រព្រឹត្តទៅតាមប្រក្រតី, ហេតុឬដំណើរដែលប្រព្រឹត្តិទៅតាមប្រក្រតី, ហេតុដែលតែងមានជាធម្មតា : មានព្រឹត្តិការណ៍ប្លែក គួរឲ្យចាប់អារម្មណ៍ ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!