Khmer Dictionary: ភានុ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ភានុ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាណុ និង ភាណុមា) ។
-
ភាណុ
( ន.នាមសព្ទ )
(ភានុ) ព្រះអាទិត្យ ។
- ភាណុពង្ស ឬ - ភាណុពន្ធុ ពង្ស ឬផៅពង្សនៃព្រះអាទិត្យ; អ្នកដែលមានពូជពង្ស ឬមានផៅពង្សព្រះអាទិត្យ (ព្រះសក្យមុនីគោតម) ។
- ភាណុរង្សី រស្មីព្រះអាទិត្យ ។
-
ភាណុមា
( ន.នាមសព្ទ )
(< ភាណុ ឬ ភានុ + មន្តុ ) អ្នកមានរស្មី គឺព្រះអាទិត្យ ។
-
សីត
( គុ.គុនសព្ទ )
[--តៈ ]
(ឝីត ឬ ឝីតល) ត្រជាក់, រងា ។
- សីតករ ឬ
- សីតភានុ,
- សីតរង្សី ឬ --រស្មី ព្រះចន្រ្ទ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សីតករ ដ៏បវរ ដោយរង្សី, បូណ៌មី ខែកត្តិក ត្រជាក់ស្រេង; ពួកនរៈ និងនារី នាំគ្នាលេង, លោតកញ្ឆេង សើចសប្បាយ រីករាយច្រើន ។
- សីតកាល ឬ--សម័យ វេលាត្រជាក់; រដូវរងា ។
- សីតភ័យ ការខ្លាចរងា ។
- សីតភិត (បា. --ភីត; សំ. ឝីតភីត) អ្នកដែលចាញ់រងា ។
- សីតរស (--រស់) ទឹកត្រជាក់; (រ. ស.) : ព្រះសីតរស ។
- សីតវាត ខ្យល់ត្រជាក់ ។
- សីតាលុ ដែលមានត្រជាក់ច្រើន; ប្រទេសរងាខ្លាំង; មនុស្សចាញ់រងា (ព. ផ្ទ. ឧណ្ហាលុ) ។
- សីតុណ្ហភាព (សីតុន-ហៈ--) ភាពត្រជាក់និងក្ដៅ, ភាពនៃបរិយាកាសត្រជាក់និងក្ដៅដែលផ្សព្វផ្សាយមកប៉ះលើខ្លួនយើង ។
- សីតោទក (--ទៈកៈ ឬ--ទក់; បា. < សីត + ឧទក “ទឹក”) ទឹកត្រជាក់ (ព. ផ្ទ. ឧណ្ហោទក) ។
- សីតលចិត្ត ឬ--ហទ័យ, --ហ្ឫទ័យ ចិត្តត្រជាក់, ចិត្តជា ។ល។
-
ហិមៈ
( ន.នាមសព្ទ )
(ហិម) ទឹកសន្សើម ។ គុ. ត្រជាក់; រងា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហិម អ. ថ. ហិ-មៈ ដូចជា ហិមករ អ្នកធ្វើឲ្យត្រជាក់ (ព្រះចន្រ្ទ) ។
- ហិមគិរី ឬ
- --បព៌ត, --សេល ភ្នំហិមពាន្តឬភ្នំហិមាល័យ ។
- ហិមទ្យោតិ (ទ្យោត) ឬ - --ភានុ, --រង្សី, --រស្មី អ្នកមានពន្លឺឬរស្មីត្រជាក់ (ព្រះចន្រ្ទ) ។
- ហិមបាត ការធ្លាក់ចុះនៃទឹកសន្សើម ។
- ហិមបាតកាល ឬ - --រដូវ, --សម័យ (--ប៉ា-តៈ--) រដូវរងា ។
- ហិមវ័ន្ត ឬ - --វា, --វាន្ត (--វាន) ទីឬប្រទេសមានទឹកសន្សើម : ព្រៃហិមវ័ន្ត, ភ្នំហិមវ័ន្ត (ភ្នំហិមាល័យ) ។
- ហិមវន្តប្បទេស ឬ - --ប្រទេស ប្រទេសហិមពាន្តឬព្រៃហិមពាន្ត, ភ្នំហិមពាន្ត ។
- ហិមវាស ឬ - --វេស លំនៅនៃទឹកសន្សើម គឺព្រៃហិមពាន្តឬព្រៃស្រោងធំៗទាំងពួង ។ល។
- ហិមាគម (--គំ; សំ. បា. < ហិម + អាគម “ជាទីមក”) កាលឬសម័យជាទីមកនៃទឹកសន្សើម (រដូវរងា) ។
- ហិមាទ្រិ (សំ. < ហិម + អទ្រិ “ភ្នំ”) ភ្នំដែលស្រោប ដោយទឹកសន្សើម (ភ្នំហិមពាន្ត) ។
- ហិមានី ទឹកសន្សើមដែលធ្លាក់មកកក, ទឹកកក ។ល។
Headley's Khmer-English Dictionary Full Text Search
-
ភានុ
- detail »
See:ភាណុ