Khmer Dictionary: ភារតៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ភារត
( ន.នាមសព្ទ )
[ភារៈតៈ ]
ឈ្មោះរឿងនិទានមួយ មានសេចក្ដីពិស្ដារវែងឆ្ងាយក្នុងប្រទេសឥណ្ឌាពីព្រេងនាយ ទាក់ទងដោយពូជវង្សមហាក្សត្រទ្រង់ព្រះនាមភារតៈ; ខ្មែរក្នុងសម័យបុរាណ រាប់អានគោរពថាជារឿងស័ក្តិសិទ្ធិ (ហៅថា មហាភារតៈ ក៏បាន) ។
-
ភារតយុទ្ធ
( ន.នាមសព្ទ )
ចម្បាំងភារតៈ, រឿងចម្បាំងភារតៈ (ហៅថា មហាភារតយុទ្ធ ក៏បាន) ។
-
មហាភារតៈ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភារតៈ) ។
-
អរជុន
( គុ.គុនសព្ទ )
[អរ-ជុន ]
(អជ៌ុន; អជ្ជុន) ស, សថ្លា; ថ្លា; ភ្លឺ, ភ្លឺថ្លា ។ ន. សម្បុរស; ព័ណ៌អរុណភ្លឺបំព្រាង គឺព័ណ៌អរុណសដែលរះបំព្រាងពីឯកើត ។ នាមនៃបាណ្ឌវៈទី ៣ ក្នុងរឿងមហាភារតៈ ។ ព្រះនាមក្សត្រិយ៍និងនាមមេទ័ពឯទៀតក្នុងរឿងសម័យបុរាណ ។ ឈ្មោះឈើមួយប្រភេទ ។ ខ្មែរយកពាក្យនេះមកប្រើជាឋានន្តរនៃពួកមន្រ្តីខាងក្រសួងចម្បាំង, ប៉ុនែ្តប្រើក្លាយជា អរជូន ឬ អជ៌ូន, ដូចជា ឲកញ៉ាអរជូន (អភិបាលស្រុកត្បូងឃ្មុំ) និងមន្រ្តីឯទៀត, ដូចជា អរជូនឫទ្ធិរង្គ, ពិភ័ក្តិអរជូន, ជំនិតអរជូន, ទេពអរជូន, ភក្តីអរជូន ជាដើម។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!