Khmer Dictionary: ភាវៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តំណុះ
( ន.នាមសព្ទ )
ការតុះ, ភាវៈតុះទញ់គំនិត : គាត់អស់ផ្លូវត្រឹមតំណុះរបស់គាត់ត្រឹមប៉ុណ្ណឹងទៅហើយ ។
-
ឋិតិភាព
( ន.នាមសព្ទ )
[--ភាប]
(ឋិតិភាវ; ស្ថិតិភាវ) ភាវៈនៃការឋិតនៅ, ដំណើរដែលឋិតនៅ...។
-
ទមភាព
( ន.នាមសព្ទ )
[ទៈមៈភាប ]
(ទមភាវ) ភាវៈនៃការទូន្មាន, ដំណើរទូន្មាន : ចិត្តប្រកបដោយទមភាព ។
-
ទម្រម
( ន.នាមសព្ទ )
ភាវៈទ្រម, ភាពថយខ្សោយកម្លាំងមិនរឹងប៉ឹង : គាត់ធ្វើតាមទម្រមរបស់មនុស្សចាស់ ។
-
ទំហេង
( ន.នាមសព្ទ )
[--ហ៊េង ]
ភាវៈធេង, សភាពអស់ធេង, នត្ថិភាព : ទំហេងនៃប្រាក់ក្នុងហិប, ទំហេងនៃទ្រព្យក្នុងផ្ទះ ។
-
ទំហែង
( ន.នាមសព្ទ )
[--ហ៊ែង]
ភាវៈ ឬភាពច្បាស់ទែង, ការបញ្ចេញទែង គឺការបញ្ចេញអាការ ឬហេតុឲ្យឃើញច្បាស់ទែង : បញ្ចេញទំហែងច្បាស់ក្រឡែត (មើលក្នុងពាក្យ ទែង ១ គុ. ទៀតផង) ។
-
ទំហំ
( ន.នាមសព្ទ )
[ទំហ៊ំ ]
ភាវៈធំ; សភាពធំ; រាងរៅឬមាឌដែលធំ : ទំហំប៉ុណ្ណឹង ពុំសមបើហ៊ានចូលប្រឡូកជាមួយនឹងគេសោះ ។ ដើមឈើទាលមានទំហំជាង ៤ ឱប ។ ព. ប្រ. ចំនួនច្រើន ឬតិច ឬក៏បុណ្យស័ក្តិ, អានុភាព, សមត្ថភាព : យើងមានទ្រព្យតិច គេមានទំហំទ្រព្យនិងបុណ្យស័ក្ដិស្ដុកស្ដម្ភមាំមួនណាស់ ពុំគួរយើងហ៊ានប្រណាំងប្រជែងជាមួយនឹងគេទេ ។
-
ទម្ងន់
( ន.នាមសព្ទ )
ភាវៈធ្ងន់, សភាពធ្ងន់; ចំនួនដែលធ្ងន់ : អង្ករមួយបាវនេះ មានទម្ងន់ប៉ុន្មានគីឡូក្រាម ?; ការណ៍ហ្នឹង ពុំមែនមានទម្ងន់ប៉ុន្មានទេ; កុំលើកទម្ងន់ដាក់ទៅលើគេ ។ ការមានគ័ភ៌ : វាមានទម្ងន់៥ខែហើយ គឺវាមានគ័ភ៌ឬមានផ្ទៃពោះ៥ខែហើយ ។
-
ទារុណភាព
( ន.នាមសព្ទ )
[--ណៈភាប ]
(ទារុណភាវ; ទារុណ ឬ ទារូណភាវ) ភាវៈកាច, ភាពជាអ្នកកាច; ភាវៈឬដំណើរអាក្រក់, ការឃោរឃៅ ។
-
ទំនញ់
( ន.នាមសព្ទ )
ភាវៈទញ់; ទឹកដែលគេទប់ឲ្យទញ់ : ទំនញ់គំនិត; ទំនញ់ទឹក ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!