Khmer Dictionary: ភេសជ្ជៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទឹក
( ន.នាមសព្ទ )
(ទក) ធាតុរាវ, តាមកំណើតដើមឥតព័ណ៌ ឥតក្លិន, ជារបស់មានប្រយោជន៍ដ៏សំខាន់ សម្រាប់ពួកមនុស្សសត្វ, មានត្រូវផឹក, ងូតជាដើម ។
- ទឹកកក ន. ដុំទឹកដែលកកដោយអាកាសត្រជាក់ខ្លាំង ឬដោយគ្រឿងម៉ាស៊ីនធ្វើឲ្យកក ។
- ទឹកកាម ទឹកខាប់អន្លាយស្អិតដែលឃ្លាតចេញចាកកាយតាមបស្សាវមគ្គ ... (ព. ព. ។ ព. គ. ទឹកអសុចិ ឬ ទឹកសុក្កៈ; ព. ខ្ព. អសុចិ ឬ សុក្កៈ ) ។
- ទឹកក្រុត ថ្នាំរាវសម្រាប់បង្កាត់លោហជាតិ ។
- ទឹកក្លស់ទឹកស័ង្ខ ទឹកមង្គលដែលស្រោចលើព្រះសិរព្រះរាជា ក្នុងកាលដែលអភិសេកឲ្យពេញទីស៊ប់ជាព្រះមហាក្សត្រទ្រង់រាជ្យ (ហៅមុទ្ធាភិសិត្តរាជ្យ) ។
- ទឹកខ្មេះ ទឹកជូរដែលកើតអំពីបាយស្រាជាដើម ។
- ទឹកខ្មៅ ទឹកមានព័ណ៌ខ្មៅ ឬមានព័ណ៌ដោយយ៉ាងៗសម្រាប់សរសេរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទឹកសរសេរ) ។
- ទឹកគ្រឿង ទឹកជ្រលក់អន្លក់ធ្វើដោយត្រីសាប ឬត្រីឆ្អើរលាយនឹងព្រហក់ ឬកាពិនិងគ្រឿងច្រើនមុខមានម្ជូរនិងស្លឹកជីរខ្ទឹមជាដើម ។
- ទឹកឃ្មុំ ទឹកផ្អែមដែលឃ្មុំបង្កើតក្នុងសំបុក ។
- ទឹកច័ណ្ឌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចណ្ឌ ឬ ច័ណ្ឌ) ។
- ទឹកចត់ ឬ - ទឹកអម្ចត់ ទឹកមានរសចត់ គឺទឹកជ្រលក់ចីវររបស់ពួកបព្វជិតក្នុងព្រះពុទ្ធសាសនា ។
- ទឹកចិត្ត (--ចិត) ទឹករក្សាចិត្ត គឺទឹកដែលនៅក្នុងបេះដូង, ចិត្ត ។
- ទឹកឆា ឈ្មោះកន្លែងទឹកជ្រោះជាទីកំសាន្តមួយ មានទឹកថ្លាស្អាតហូរជានិច្ច នៅក្នុងស្រុកព្រៃឈរខេត្តកំពង់ចាម ។
- ទឹកឈូ ឈ្មោះកន្លែងទឹកជ្រោះជាទីកំសាន្តមួយមានទឹកថ្លាស្អាតហូរជានិច្ចនៅក្នុងខេត្តកំពត ។
- ទឹកដប់ ឈ្មោះមាសមួយប្រភេទ ដែលល្អវិសេសជាងមាសទាំងពួង : មាសទឹកដប់ ។
- ទឹកដម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដម) ។
- ទឹកដូង ទឹកដែលកើតនៅក្នុងផ្លែដូង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចាក់ទឹកដូង) ។
- ទឹកដោះ ទឹកដែលចេញពីដោះ មានពណ៌សមានរសផ្អែម : ទឹកដោះមនុស្ស, ទឹកដោះគោ, ទឹកដោះពពែ...។
- ទឹកដោះខាប់ ទឹកដោះគោដែលគេរំងាស់ឲ្យខាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។ ទឹកដោះខ្លា ឈ្មោះស្មៅមួយប្រភេទ ។ ទឹកដោះជូរ ទឹកដោះគោដែលគេទុកឲ្យជូរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
- ទឹកដោះជូរឡើងពពុះ ទឹកដោះគោដែលគេទុកឲ្យឡើងពពុះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
- ទឹកដោះថ្លា ទឹកដោះគោដែលគេរំងាស់ទាល់តែឡើងថ្លា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង)។
- ទឹកដោះរាជសីហ៍ (--រាជៈសី) ឈ្មោះស្មៅមួយប្រភេទ ។ ឈ្មោះចេកមួយប្រភេទ ។ ទឹកដោះស្រស់ ទឹកដោះដែលនៅស្រស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
- ទឹកត្នោត ទឹកដែលស្រក់អំពីមុខផ្កាត្នោតគាប ។
- ទឹកត្រី ទឹកប្រៃមានពណ៌លឿងឬក្រហម ធ្វើពីមច្ឆជាតិស្អុយប្រឡាក់អំបិល ។
- ទឹកនោម ទឹកមានក្លិនឆ្អេះ ដែលមនុស្សឬសត្វបញ្ចេញពីក្នុងកាយតាមបស្សាវមគ្គ (ព. រ. ហៅទឹកមូត្រ; ព. ខ្ព. ហៅ បស្សាវៈ ឬ ទឹកបស្សាវៈ ។
- ទឹកបន្សារ គ្រឿងលាយសម្រាប់ផ្សារលោហជាតិឲ្យជាប់គ្នា ។
- ទឹកបស្សាវៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បស្សាវៈ) ។
- ទឹកបាន (សំ. បា. បាន “ទឹកដែលគួរផឹកបាន, ទឹកសម្រាប់ផឹក”) ទឹកដែលមានពុទ្ធានុញ្ញាតឲ្យពួកបព្វជិតក្នុងពុទ្ធសាសនាប្រើជាភេសជ្ជៈបាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អដ្ឋបាន) ។
- ទឹកបាយ ទឹកដែលផាត់សម្រេងចេញពីអង្ករស្ងោរ ដើម្បីនឹងផ្ងំអង្ករនោះឲ្យងំកើតបានជាបាយ ។
- ទឹកផុស ឈ្មោះស្រុកមួយក្នុងខេត្តកំពង់ឆ្នាំង ។
- ទឹកពិភទ្ទសច្ចា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិពឌ្ឍនសច្ចា) ។
- ទឹកភ្នែក ទឹកដែលចេញពីភ្នែកដោយមានអ្វីចូល, ដោយប៉ះទង្គិច ឬដោយយំជាដើម ។
- ទឹកភ្លៀង ទឹកដែលធ្លាក់ចុះពីអាកាស មិនទាន់ប្រែឈ្មោះដើមនៅឡើយ : ងូតទឹកភ្លៀង, ត្រូវទឹកភ្លៀង ។
- ទឹកភ្លោះ ទឹកដែលហៀរចេញពីទ្វារមាសមាតា ក្នុងពេលមុនដែលទារកនឹងសម្រាលចេញមក; កាលដែលទឹកនេះចេញមកគេហៅថា បែកទឹកភ្លោះ ។
- ទឹកមន្ត (--មន់) ទឹកមង្គលដែលព្រះសង្ឃសូត្រចម្រើនពុទ្ធមន្ត ឬទឹកដែលអ្នកចេះមន្តអាគមសូត្រកូរផ្លុំ សម្រាប់ស្រោច, ងូត បង្ការខ្លួន ឬជម្រះចង្រៃ (តាមទម្លាប់អ្នកជឿ) ។
- ទឹកមាត់ ធាតុទឹកខាប់បន្តិចដែលកើតក្នុងមាត់ជាធាតុផ្សើមមាត់ឲ្យសើមជានិច្ច ។
- ទឹកមាស ប្រេងរាវស្អិតលាយកម្ទេចផង់មាសឬស្ពាន់ សម្រាប់លាបគ្រឿងរចនាផ្សេងៗ ។
- ទឹកមូត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូត្រ) ។
- ទឹករងៃ ន. ទឹកដែលហូរចេញអំពីសាច់ត្រូវរបួសជិតនឹងពងខ្ទុះ ។
- ទឹកសរសេរ ទឹកមានព័ណ៌ផ្សេងៗ សម្រាប់ប្រើសរសេរ : ទឹកសរសេរខ្មៅ, ទឹកសរសេរក្រហម, ទឹកសរសេរស្វាយ, ទឹកសរសេរខៀវ...; ខ្មែរយើងហៅតាមទម្លាប់ថា ទឹកខ្មៅ ទាំងអស់ : ទឹកខ្មៅខ្មៅ, ទឹកខ្មៅក្រហម, ទឹកខ្មៅស្វាយ, ទឹកខ្មៅខៀវ... (ហៅទឹកសរសេរ ទើបសម) ។
- ទឹកស៊ីអ៊ីវ (ចិន) ទឹកសម្បុរក្រមៅធ្វើពីគ្រាប់សណ្ដែកសៀង សម្រាប់ប្រើការផ្សំនឹងម្ហូបអាហារណាមួយ ដែលគួរប្រកប ។
- ទឹកសំបថ (--បត់) ទឹកដែលពួកមនុស្សតាំងសច្ចាប្រណិធានស្បថ ទៅវិញទៅមក ហើយផឹកដោយសេចក្ដីប្ដេជ្ញាគ្នាយ៉ាងតឹង ក្នុងកិច្ចការណាមួយ ដែលជាអំពើទាស់ខុសនឹងច្បាប់សម្រាប់ប្រទេសដែលខ្លួននៅ ។
- ទឹកសំបួរ ទឹកដែលគេអប់ដោយផ្សែងទៀនក្រមួនឃ្មុំ ហើយដាក់ផ្លែសំបួរទុំ ឬដាក់ចំណិតផ្លែក្រូចសើចលាយខ្លះផងក៏មាន សន្មតថាជាទឹកមង្គលក្នុងការនិមន្តភិក្ខុសង្ឃសូត្រព្រះបរិត្តឲ្យកើតស្រីសួស្ដី...។
- ទឹកសំឡេង សូរស័ព្ទសំឡេងពីរោះឬមិនសូវពីរោះក៏ហៅ ទឹកសំឡេង បាន ។
- ទឹកអប់ ទឹកក្រអូបកើតដោយអប់, ដោយចំហុយជាមួយនឹងគ្រឿងក្រអូបផ្សេងៗ មានផ្កាជាដើម ។
- ទឹកអម្ចត់ (--អំម្ចត់) (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទឹកចត់) ។
- ទឹកអម្រឹត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អម្រឹត) ។
- ទឹកអំពៅ ទឹកផ្អែមដែលគាបយកពីដើមអំពៅ ។ល។
-
នវនីត
( ន.នាមសព្ទ )
[នៈវៈ-- ]
ទឹកដោះសាប, ទឹកដោះខាប់ : នវនីតជាភេសជ្ជៈ (ព. វិ. ពុ.) ។
-
ភេសជ្ជ
( ន.នាមសព្ទ )
[ភេស័ច ]
(ភេសជ្ជ; ភេឞជ្ជ ឬ ភៃឞជ្យ) ឱសថ, ថ្នាំបំបាត់រោគ, ថ្នាំរម្ងាប់រោគ (បារ. Médicament) ។
- ភេសជ្ជទាន ការឲ្យថ្នាំរម្ងាប់រោគ ។
- ភេសជ្ជបរិក្ខារ គ្រឿងថ្នាំ, ថ្នាំគ្រប់យ៉ាង សម្រាប់រម្ងាប់រោគ ។
- ភេសជ្ជពាណិជ អ្នកលក់ថ្នាំរម្ងាប់រោគ ។
- ភេសជ្ជពាណិជ្ជ ជំនួញលក់ថ្នាំរម្ងាប់រោគ ។
- ភេសជ្ជាគារ ឬ - ឱសថាគារ ផ្ទះលក់ថ្នាំរម្ងាប់រោគ ។
- សប្បិ ទឹកដោះថ្លា,
- នវនីត ទឹកដោះខាប់,
- តេល ប្រេង,
- មធុ ទឹកឃ្មុំ,
- ផាណិត ទឹកអំពៅ ឬស្ករជាដើម ក៏ហៅថា ភេសជ្ជ ដែរ (ព. វិ. ពុ.) ។ សព្វថ្ងៃខ្មែរប្រើពាក្យ ភេសជ្ជ នេះសំដៅយកគ្រឿងទឹកផ្សេងៗទៀតក្រៅពីសុរានិងមេរ័យ ដូចជាទឹកក្រូច, កាហ្វេជាដើម : ជប់លៀងភេសជ្ជៈ; ប្រគេនភេសជ្ជៈចំពោះព្រះសង្ឃ ។ គ្រឿងផឹកទាំងនោះតាមភាសាបាលីគប្បីហៅថា ទឹកបាន ឬ បានីយ៍ ឬក៏ បានីយៈ (ប៉ានី ឬ ប៉ានីយៈ) ។
-
រេចកភេសជ្ជៈ
( ន.នាមសព្ទ )
[រេចៈកៈ ភេស័ចជៈ ]
(រេចក) ថ្នាំបញ្ចុះឲ្យបាត់ទល់អាចម (ហៅថា វិរេចកភេសជ្ជៈ ឬ--ភៃសជ្យ ក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភេសជ្ជៈ ផង) ។
-
សត្ត
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ស័ត-តៈ ]
(សប្ត, សប្តន៑) ប្រាំពីរ (៧) ។
- សត្តខណ្ឌ (--ខ័ន) ៧ សង្កាត់, ៧ផ្ទាំង; ចីវរសត្តខណ្ឌ ចីវរមានផ្ទាំង៧ ។
- សត្តទិន ឬ - សត្តវារៈ, --ពារ ៧ថ្ងៃ: នៅអស់សត្តទិន គឺរវាង៧ថ្ងៃ (មួយសប្តាហ៍): ក្នុងមួយសត្តវារៈ ។
- សត្តពិធ ៧យ៉ាង, ៧បែប; ៧មុខ ។
- សត្តបរិភណ្ឌ ភ្នំ៧ សង្កាត់ដែលព័ទ្ធភ្នំព្រះសុមេរុ ។
- សត្តភូមិក ដែលមានជាន់ឬថ្នាក់៧ : ផ្ទះសត្តភូមិក (ផ្ទះ៧ជាន់) ។
- សត្តមាស ៧ខែ ។
- សត្តាហៈ ឬ សប្តាហៈ, សប្តាហ័ន, សប្តាហ៍ (បា. សត្តាហ < សត្ត + អហ “ថ្ងៃ”; សំ. សប្តាហន < សប្ត “៧” + អហន “ថ្ងៃ”) ៧ថ្ងៃ; រវាង ៧ ថ្ងៃ, មួយខួប ៧ ថ្ងៃ : មួយសត្តាហៈ; សប្តាហៈ ទី ១ ។
- សត្តាហកាលិក ភេសជ្ជៈដែលភិក្ខុទទួលប្រគេនហើយត្រូវទុកខ្លួនឯង ឆាន់បានយ៉ាងយូរត្រឹម ៧ ថ្ងៃ (ព. វិ. ពុ.) ។
- សត្តាហកិច្ច,
- សប្តាហក្រឹត្យ ឬ - សត្តាហករណីយកិច្ច កិច្ចធុរៈដែលភិក្ខុ-សាមណេរ អ្នកកំពុងនៅចាំវស្សា ត្រូវអធិដ្ឋានចិត្តកំណត់ថ្ងៃហើយចេញទៅនៅក្រៅអាវាសបានយ៉ាងយូរត្រឹម៦យប់ (ព. វិ. ពុ.) ។ល។
-
ស៊ីរ៉ូប៍
( ន.នាមសព្ទ )
[--រ៉ូ ]
(Sirop) ទឹកស្អិតមានរសផ្អែម លាយដោយមានគ្រឿងផ្សំមានស្ករ-សឬស្ករក្រាមនិងរសជាតិផ្លែឈើជាដើម ប្រើជាគ្រឿងផឹក (ភេសជ្ជៈ) : ស៊ីរ៉ូប៍ខាប់, ស៊ីរ៉ូប៍រាវ, ស៊ីរ៉ូប៍ក្រូចឆ្មារ ។
-
អក
( កិ.កិរិយាសព្ទ )
ចាប់ចំណីអាហារក្រៀម, ផង់ ឬភេសជ្ជៈស្ងួតផង់ជាដើម ពេញទូកដៃ ហាមាត់ធំងើយពម : អកប្រអួល, អកអំបុក, អកថ្នាំផង់ ។
-
ចតុប្បារិសុទ្ធិសីល
( ន.នាមសព្ទ )
[ចៈ តុប-ប៉ារ៉ិ សុទ្ធិសិល ]
សីលគឺសេចក្ដីបរិសុទ្ធិ ៤ យ៉ាង (សម្រាប់ភិក្ខុក្នុងព្រះពុទ្ធសាសនា) គឺ ១-បាតិមោក្ខសំវរៈ សង្រួមតាមសិក្ខាបទក្នុងបាតិមោក្ខ គឺមិនប្រព្រឹត្តល្មើសកន្លងពុទ្ធប្បញ្ញត្តិ, ប្រព្រឹត្តត្រឹមត្រង់តាមពុទ្ធានុញ្ញាត; ២-ឥន្ទ្រិយសំវរៈ សង្រួមឥន្រ្ទិយទាំង ៦ គឺភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត; ៣-អាជីវបារិសុទ្ធិ ចិញ្ចឹមជីវិតតាមគន្លងនៃសេចក្ដីបរិសុទ្ធិ មានវៀរចាកការប្រចុបប្រចែងគ្រហស្ថជាដើម; ៤-បច្ចយសន្និស្សិត ពិចារណាសិនហើយទើបបរិភោគបច្ច័យ ៤ គឺ ចីវរ, បិណ្ឌបាត, សេនាសនៈ, គិលានភេសជ្ជៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!