Khmer Dictionary: ភោគៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ភោគសម្ប័ទ
( ន.នាមសព្ទ )
[ភោគៈសំប័ត ]
(ភោគ + សំបទ៑; --សម្បទា) ការបរិបូណ៌ដោយភោគៈ (ជាគូគ្នានឹង បរិវារសម្ប័ទ) ។
-
ភោគ
( ន.នាមសព្ទ )
(ភោគ) សម្បត្តិ, ទ្រព្យ; សេចក្ដីសុខ, ការបរិភោគ; សួយ; ភ្នេន, របត់, ផ្នត់...។
- ភោគបតី (ភោគៈប៉ៈដី) ម្ចាស់ទ្រព្យ; អ្នកមានទ្រព្យ; អ្នកត្រួតត្រាស្រុកសួយ (ចៅហ្វាយស្រុក) ។
- ភោគព័ស្តុ ឬ - ភោគភ័ស្តុ (ភោក--ព័ស ឬ-ភ័ស) ទ្រព្យសម្បត្តិផ្សេងៗ ។
- ភោគលាប (ភោគៈលាប) ការបានទ្រព្យ; ការប្រាក់ ឬ ប្រាក់ការ; ចំណេញ ។
- ភោគវ័ត, ភោគវ័ន្ត ឬ - ភោគី អ្នកមានទ្រព្យ; បើស្រ្តីជា
- ភោគវតី, ភោគវន្តី, ភោគិនី ។
-
វុឌ្ឍិ
( ន.នាមសព្ទ )
[វុត-ឍិ ]
(វ្ឫទ្ធិ) សេចក្ដីចម្រើន; ការលូតលាស់, ដុះដាល, បរិបូណ៌; ការកើតកាលវាលគុម្ព : មានវុឌ្ឍិ ។
- វុឌ្ឍិកម្ម អំពើដែលនាំឲ្យមានសេចក្ដីចម្រើន ។
- វុឌ្ឍិការណ៍ ហេតុដែលនាំឲ្យមានសេចក្ដីចម្រើន, ហេតុនៃសេចក្ដីចម្រើន ។
- វុឌ្ឍិកាល ឬ--សម័យ កាលឬសម័យដែលមានសេចក្ដីចម្រើន ។
- វុឌ្ឍិជន្ម (--ជន់) ឬ ជន្មវុឌ្ឍិ (ជន់-ន្មៈ--) អាយុដែលចម្រើនឬសេចក្ដីចម្រើនអាយុ ។
- វុឌ្ឍិធម៌ ធម៌ឬសភាវៈដែលនាំឲ្យមានសេចក្ដីចម្រើន ។
- វុឌ្ឍិពរ ឬ វរវុឌ្ឍិ (វៈរៈ--) ពរដ៏ចម្រើន ឬសេចក្ដីចម្រើនដោយពរ ។
- វុឌ្ឍិភាព ភាព, បែបបទ, ដំណើរដែលនាំឲ្យមានសេចក្ដីចម្រើន ។ល។ ប្រើជាបទសមាសរៀងពីខាងចុងនាមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា
- គុណវុឌ្ឍិ (គុណៈ --) សេចក្ដីចម្រើនដោយគុណ ។
- ធនវុឌ្ឍិ (ធៈនៈ--) សេចក្ដីចម្រើនដោយទ្រព្យ ។
- បុញ្ញវុឌ្ឍិ (ប៉ុញ-ញ៉ៈ--) សេចក្ដីចម្រើនដោយបុណ្យ ។
- ពលវុឌ្ឍិ (ពៈលៈ--) សេចក្ដីចម្រើនកម្លាំង ។
- ភោគវុឌ្ឍិ (--គៈ--) សេចក្ដីចម្រើនភោគៈ ។
- យសវុឌ្ឍិ (យៈសៈ--) សេចក្ដីចម្រើនដោយយស, ដោយបរិវារ ។
- លាភវុឌ្ឍិ (--ភៈ--) ការចម្រើនលាភ ។
- សិរីវុឌ្ឍិ សេចក្ដីចម្រើនសិរី ។
- សីលវុឌ្ឍិ (--ល៉ៈ--) សេចក្ដីចម្រើនឬការបរិបូណ៌ដោយសីល ។
- សុខវុឌ្ឍិ (សុ-ខៈ--) សេចក្ដីចម្រើនដោយសុខ ។ល។
-
សិរី
( ន.នាមសព្ទ )
[--រ៉ី ]
(ឝ្រី) លម្អដែលគួរឲ្យស្រឡាញ់; សួស្ដី, ស្រីសួស្ដី, មង្គល; ជោគ; សេចក្ដីសុខ, សេចក្ដីចម្រើន; បុណ្យ, បុណភ័ព្យ, ភ័ព្យព្រេង, សំណាងល្អ; ព្រេងសំណាងល្អ; ទ្រព្យ; ការមានបាន, លាភ; ឥស្សរភាព, តេជះ , អំណាច; រាជស័ក្ដិ; ទិព្យស័ក្ដិ; ភគវតី; លក្ស្មី ។ល។ : មានសិរី, ឡើងសិរី; សិរីជាលំនៅនៃភោគៈ ។
- សីរីភទ្រ (សិរ៉ីភ័ត) សេចក្ដីចម្រើនដោយសិរី ឬសិរីដ៏ចម្រើន : មានសិរីភទ្រ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូមមានសួស្ដីសិរីភទ្រ ចុះបែបចុះបទប្រាកដស្ដែង មានជោគតេជះដ៏លើសលែង មានគេកោតក្រែងរាល់វេលា ។
- សិរីមន្ត (--ម៉ន់) ដែលមានសិរី; អ្នកមានសិរី (បើស្ត្រីជា សិរីមតី ឬ សិរីមន្តី) ។
- សិរីវិលាស វិលាសដ៏មានសិរី ។
- សិរីវុឌ្ឍិ សេចក្ដីចម្រើនដោយសិរី ។
- សិរីសក្យមុនី ព្រះសក្យមុនីមានសិរី, ព្រះមានបុណ្យ ។
- សិរីសម្បត្តិ សម្បត្តិមានសិរី ។
- សិរីសយនា (--សៈយ៉ៈន៉ា) ដំណេកដ៏មានសិរី; ក្រឡាបន្ទំ ។
- សិរីសោភា លំអនៃសិរី ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រី ២ ន. ផង) ។
-
អប្ប
( គុ.គុនសព្ទ )
[អ័ប-ប៉ៈ ]
(អល្ប) តិច; តូច; ស្តួចស្តើងឬស្តើងស្តួច ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អប្បគ្ឃព័ស្តុ, --ភណ្ឌ ឬ --វត្ថុ អ័ប-បុ័ក-ឃៈ--) របស់ដែលមានតម្លៃតិច ។ អប្បទ្រព្យ ឬ --ធន ទ្រព្យតិច; អ្នកដែលមានទ្រព្យតិច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អបទ្រព្យ ឬ អបធន ក្នុងពាក្យ អប និ. ផង) ។ អប្បបញ្ញា ឬ--ប្រាជ្ញា ប្រាជ្ញាតិច, ប្រាជ្ញាអន់ ។ អប្បបរមា (អ័ប-ប៉ៈប៉ៈរ៉ៈម៉ា) ន. ឬ គុ. (បា. សំ. < អប្ប + បរម គុ.) កម្រិតយ៉ាងតិចឬយ៉ាងតូចបំផុត; ដែលតិចបំផុត, ដែលមានកំណត់យ៉ាងតូចបំផុត : អប្បបរមានៃសីតុណ្ហភាពនៅប្រទេសកម្ពុជា គឺ ១៤ អង្សា (បារ. Minimum) ។ ព. ផ្ទ. អតិបរមា ។ អប្បបរិមាណ (--ប៉ៈរ៉ិម៉ាន) បរិមាណតិច, ចំនួនយ៉ាងតិច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បរិមាណ ផង) ។ អប្បពុទ្ធិ (--ពុត-ធិ) ដែលមានសេចក្ដីចេះដឹងតិច; ដែលមិនឈ្លាស; ល្ងង់ ។ អប្បភោគ ភោគៈតិច; អ្នកដែលមានភោគៈតិច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អបភោគ ក្នុងពាក្យ អប និ. ផង) ។ អប្បលាភ លាភតិច; អ្នកដែលមានលាភតិច ។ អប្បមូល ថ្លៃតិច; ដែលមានតម្លៃតិច : របស់អប្បមូល ។ អប្បវ័យ ដែលនៅក្មេង ។ អប្បវិជ្ជ ឬ អល្បវិទ្យា (--វិច ឬ អ័ល-ប៉ៈវិត) អ្នកដែលមានវិជ្ជាតិច, ដែលចេះដឹងតិច ។ អប្បសក្តិ ឬ --ស័ក្តិ ស័ក្តិតូច, អ្នកដែលមានស័ក្តិតូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អបសក្តិ ឬ --ស័ក្តិ ក្នុងពាក្យ អប និ. ផង) ។ អប្បសុខ សុខតិច; អ្នកដែលមានសុខតិច ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!