Khmer Dictionary: ភ័ន្ត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តក់ប្រមា
( កិ.កិរិយាសព្ទ )
[តក់ប្រម៉ា ]
(តកប្រះហ្មា់ អ. ថ. តុកប្រះហ្មា “តក់ស្លុត, ស្លុតស្លន់”)
- តក់ប្រាជ្ញា គឺតក់ស្លុតស្លន់ញ័រទទ្រាក់ទទ្រើកស្ទើរភ័ន្តបាត់ប្រាជ្ញាស្មារតី; ច្រើនប្រើជាមួយនឹងពាក្យ ភ័យ ថែមទៀតផង : ភ័យតក់ក្រមា (និយាយក្លាយមកជា តក្កមា) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រមា ១ ផង) ។
-
ទិនានុលេខន៍
( ន.នាមសព្ទ )
[ទិ-នា-នុ-លេក]
(កំណត់តូច ឬកូនសៀវភៅសម្រាប់កត់ត្រាកិច្ចការ ដែលត្រូវធ្វើរៀងរាល់ថ្ងៃ : ទិនានុលេខន៍ជាវត្ថុមានប្រយោជន៍សំខាន់មួយក្នុងការកត់ត្រាចំណាំនូវកិច្ចការផ្សេងៗរៀងរាល់ថ្ងៃដើម្បីកុំឲ្យភ្លេច ឬភ័ន្តច្រឡំ ។
-
បន្លែ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ បន្លប់ ឬ បន្លំ : បន្លែបន្លប់ គឺបន្លប់ដោយសម្ដីអធិប្បាយផ្សែផ្សំ; បន្លែបន្លំ គឺបន្លំដោយពោលពាក្យអធិប្បាយផ្សែផ្សំនាយអាយឲ្យអ្នកស្ដាប់ភ័ន្តស្មារតី ។
-
បូល
( កិ.កិរិយាសព្ទ )
ផ្សងឲ្យដឹងហេតុ ដោយមានវត្ថុអ្វីមួយជាគ្រឿងសម្គាល់ឬស្ទង់ដោយពស្តុតាងតាមចំណាំនិងជំនឿ :
- បូលប្រណាក គឺយកប្រណាកមកចងនឹងខ្សែតូចហើយកាន់ខ្សែយួរប្រណាកយោលបន្តិចឲ្យប្រណាកយោងឯងបន្តិចៗ តទៅទៀត, គេផ្សងបណ្ដើរ, លុះប្រណាកឈប់យោលទើបគេទាយថាដូច្នេះដូច្នោះ (តាមការណ៍ពិត គឺអ្នកកាន់ខ្សែនុះឯងប្រើល្បិចឲ្យមនុស្សជឿថាប្រណាកយោលឯង គេហៅថា ប្រណាកដើរ, ប្រណាកឈប់ ជាជំនឿភ័ន្តច្រឡំរបស់មនុស្សឆោត) ។
-
ប្រតិភាណ
( ន.នាមសព្ទ )
(បដិភាណ ឬ--ភាន) ប្រាជ្ញា, ការឈ្លាសវៃ, ការដឹងទាន់ភ្លាមៗ, ការមិនវង្វេងវង្វាន់ភ័ន្តច្រឡំ; ដំណើរក្លៀវក្លា, អង់អាចដោយការដឹង : មនុស្សមានប្រតិភាណ កម្ររកបានណាស់ ។
- ប្រកបដោយប្រតិភាណ ប្រកបដោយប្រាជ្ញាឈ្លាសវាងវៃ ។
-
ពន្លឹក
( គុ.គុនសព្ទ )
ដែលគួរភ្លឹក, គួរស្បើម : កាចពន្លឹក, ភ័យពន្លឹក ឬភ័យដ៏ពន្លឹក, ភ្លើងឆេះផ្ទះពេញទាំងភូមិជាអគ្គិភ័យដ៏ពន្លឹក ។ កុំច្រឡំប្រើពាក្យនេះថា អរពន្លឹក, សប្បាយពន្លឹក ព្រោះពុំមែនជាហេតុគួរឲ្យភ្លឹកឲ្យភ្លេចឲ្យស្លន់ភ័ន្តគំនិតទេ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សប្បដិភ័យ ទៀតផង ។
-
ពភ្លាក់ពភ្លើ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលរលាក់រលើដោយភ័ន្តស្មារតី, ដោយវង្វេង : មនុស្សពភ្លាក់ពភ្លើ; ដើរពភ្លាក់ពភ្លើជាន់លើរងើកភ្លើង ។
-
ពភ្លាក់ពភ្លើក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានដំណើរភ្លើកៗ រលាក់រលើដោយភ័ន្តច្រឡំផ្លូវ : ដើរពភ្លាក់ពភ្លើក ។
-
ប្រិយប្រាយ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ប្រិយ៉ៈ--ឬប្រី--]
ពាក្យ, សម្ដី, ដែលគួរឲ្យស្រឡាញ់, គួរឲ្យចង់ស្ដាប់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សម្ដីប្រិយប្រាយ ស្ដាប់ពីចម្ងាយ ដូចសូររគាំង ពីរោះចាប់ចិត្ត ស្អិតជាប់ភ័ន្តភាំង ពុំអាចនឹងតាំង ចិត្តឲ្យនឹងបាន ។
-
ផាប៉ា
( ន.នាមសព្ទ )
សំពត់ដែលទាយកយកទៅពាក់នៅព្រៃ ដោយមានសំបុត្រប្រាប់សេចក្ដីបិទនៅនោះ ឬដោយមានសញ្ញាណាមួយ ឲ្យភិក្ខុសង្ឃដឹងថា សំពត់នោះទុកដូចជាសំពត់បង្សុកូលឲ្យភិក្ខុសង្ឃអង្គណាដែលប្រទះឃើញ និមន្តទស់យកចុះ (របៀបដើមគេចំពោះសង្ឃ ជាសង្ឃគតាទក្ខិណាទាន ពុំមែនបាដិបុគ្គលិកទានទេ, លុះចំណេរកាលតៗមក ក៏ក្លាយជាបាដិបុគ្គលិកទានទៅខ្លះព្រោះមកពីទាយកភ័ន្តច្រឡំ) ។
Headley's Khmer-English Dictionary Full Text Search
-
ភ័ន្ត
- detail »
See:ភាន់