Khmer Dictionary: មោហ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បាំង
( កិ.កិរិយាសព្ទ )
បិទ, រាំង, ខ្ទប់ឲ្យកំបាំង : បាំងវាំងនន, បាំងជញ្ជាំង ។
- បាំងគំនិត រាំងគំនិតមិនឲ្យគិតឃើញ ។
- បាំងឆត្រ បើកឆត្រគ្របពីលើមិនឲ្យត្រូវកម្ដៅថ្ងៃឬត្រូវភ្លៀង ។
- បាំងដៃ យកបាតដៃបាំងទន្ទឹមនឹងថ្ងាសមិនឲ្យពន្លឺចាំងពឹលភ្នែកដើម្បីនឹងមើលអ្វីៗ ឲ្យឃើញច្បាស់ ។
- មោហ៍បាំង សេចក្ដីងងឹតល្ងង់បិទរាំងប្រាជ្ញាមិនឲ្យយល់ការពិត ។ ពាក្យនេះខ្មែរយើងច្រើននិយាយអំពីកំហឹងខ្លាំងដែលទប់មិនទាន់ ឬអំពីការប្រព្រឹត្តកន្លងបវេណី កន្លងច្បាប់ ដោយភាន់ច្រឡំភ្លេចស្មារតីមិនយល់ការខុសត្រូវ ។ល។
-
មោហៈ
( ន.នាមសព្ទ )
[មោហៈ ]
(មោហ) អវិជ្ជា, សេចក្ដីវង្វេង, សេចក្ដីល្ងង់ ឬភ័ន្តស្មារតីមិនយល់ការណ៍ពិត, មិនស្គាល់ខុសត្រូវ ។ និយាយថា មោហ៍ ឬ មោហា ក៏មាន :
- មោហ៍គ្រប, មោហ៍បាំង, មោហោគ្រប គឺងងឹតវិងស៊ុងភ្លេចស្មារតីភ័ន្តច្រឡំ ពុំយល់ការខុសត្រូវបណ្ដាលឲ្យធ្វើអំពើអាក្រក់ឥតញញើត ។
- មោហចិត្ត (មោហៈចិត) ចិត្តដែលលាយឡំដោយមោហៈ, ចិត្តងងឹតល្ងង់ ។
- មោហប្រព័ន្ធន៍ (មោហ៍ប-ប្រព័ន) ចំណងមោហៈ, មោហៈដែលចងឆ្វាក់; អ្នកដែលមានមោហៈចងឆ្វាក់ ។
- មោហមូល (មោហៈ--) មោហៈដែលជាឫសអកុសល ។ល។
-
មោហ៍
[មោ ]
មើលក្នុងពាក្យ មោហៈ ។
-
វន្ទន្ត
( កិ.កិរិយាសព្ទ )
[វ័ន-ទ័ន]
កំពុងថ្វាយបង្គំ, សំពះ, គំនាប់; បើស្រ្តីជា វន្ទន្តី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : វន្ទន្តវន្ទន្តី បញ្ចេញវចី សរសើរគុណព្រះ- ត្រ័យរត្នទាំងបី សិរីតេជះ សូមឲ្យបានឈ្នះ មោហ៍មារទាំងឡាយ ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!