Khmer Dictionary: យក្ស
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្ដារ
( ន.នាមសព្ទ )
[កន់-តា ឬ កន់-តារៈ]
(< កំ “ទឹក”+ តារ “ឆ្លង ឬចម្លង” ផ្លូវលំបាក ឬផ្លូវដែលច្រើនប្រកបដោយគ្រោះថ្នាក់ :
- ចោរកន្ដារ ផ្លូវលំបាកព្រោះចោរ,
- អមនុស្សកន្ដារ ផ្លូវលំបាកព្រោះអមនុស្សមានយក្សជាដើម,
- វាឡកន្ដារ ផ្លូវលំបាកព្រោះសត្វសាហាវ,
- និរុទកកន្ដារ ផ្លូវលំបាកព្រោះគ្មានទឹក,
- ទុព្ភិក្ខកន្ដារ ផ្លូវលំបាកព្រោះគ្មានបាយ ។ល។ កន្ដារទ្ធា (កន់-តា-រ័តធា) ន. (បា. កន្ដារ “លំបាក” ឬ គ្រោះថ្នាក់ + អទ្ធា “ផ្លូវ ឬ ផ្លូវឆ្ងាយ”) ផ្លូវលំបាក, ផ្លូវដែលមានគ្រោះថ្នាក់ ។
-
កាកនាសូរ
( ន.នាមសព្ទ )
[កាកៈ-ន៉ាសូ ]
ឈ្មោះក្អែក ១ មានក្បាលជាយក្ស (មានក្នុងរឿងរាមកេរ្តិ៍) ។
-
កាឡា
( កិ.កិរិយាសព្ទ )
ប្លែងខ្លួន, និម្មិតខ្លួនឲ្យប្លែកពីប្រក្រតី : យក្សកាឡាខ្លួនជាប្រើសមាស ។
-
កុម្ភណ្ឌ
( ន.នាមសព្ទ )
[កុម-ភ័ន]
អមនុស្សពួកយក្ស ។ ច្រើនហៅក្លាយថា កុម្ពណ្ឌៈ កុម្ភណ្ឌផ្តាំទេពី ថាហៃកែវកែវកល្យាណ បងទៅយូរប៉ុន្មាន ទន់ទេរតិចបងយាត្រា ... (ម. កា. សាស្រ្តាល្បែងស័ង្ខសិល្ប៍ជ័យ ។ ឥត្ថី. កុម្ភណ្ឌី ។
-
ក្រិស
( គុ.គុនសព្ទ )
(សំ. ក្ឫឝ; បា. កិស “ស្គម; តូច; តិច”) តូច, តូចច្រមិច គឺដែលរៀវក្រិន មិនធំតាមកំណត់កាលដែលត្រូវធំ : មនុស្សក្រិស ។
- ក្មេងក្រិស គឺក្មេងដែលដល់កំណត់អាយុគួរធំហើយនៅតែតូច ។ ព. ផ្ទ. ដំឡោក ។
- ស្វាក្រិស ស្វាដែលមានរូបតូចជាងពួកស្វាឯទៀត (អ្នកស្រុកខ្លះហៅ ស្វាក្រិស ថា ស្វា-ស) ។ ធ្លាប់សរសេរ ក្រិះ ឬ ក្រេះ, ក្រែះ, គួរលែងសរសេរដូច្នេះតទៅទៀត ព្រោះសរសេរក្លាយឃ្លាតពីពាក្យដើម ដែលអ្នកប្រាជ្ញខ្មែរបុរាណប្រើនោះឆ្ងាយណាស់ ខ្មែរបុរាណសរសេរ ក្រិឝ បំប្លែងមកជា ក្រិស តាំងពីឈប់ប្រើ ឝ និង ឞ ដែលសម្រាប់សរសេរឲ្យចំពាក្យសំស្ក្រឹតនោះរៀងមក ទុកឲ្យនៅតែ ស ឲ្យប្រើជួស ឝ ឞ, ឯ ឞ យកមួយចំហៀងមកប្រើជាជើង ស (្ស) នេះ ដូច បក្សី, យក្ស, អារក្ស ជាដើម ។
-
ខរ
( ន.នាមសព្ទ )
(“សត្វលា; រណារ”; គុ. កាច, រឹងរូស) ឈ្មោះយក្សមួយក្នុងរឿងរាមកេរ្តិ៍ ។
-
ដំណែង
( កិ.កិរិយាសព្ទ )
កាឡាខ្លួន, ប្រែកាឡា, ប្រែភេទឲ្យមានបែបផ្សេងទីទៃពីរូបដើម, ពីភេទដើម : យក្សដំណែងខ្លួនជាប្រើសមាស ។ វេវ.
- និម្មិត, និរ្មិត ។ កុំសរសេរ តំណែង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះផង) ។
-
ដំបងយក្ស
( ន.នាមសព្ទ )
[-យ័ក ]
ឈ្មោះប្រទាលមួយប្រភេទ មានបន្លាតូចៗ ច្រូងច្រាងគេតែងដាំធ្វើជាបង : ដើមដំបងយក្ស, របងដំបងយក្ខ ។
-
ពង្ស
( ន.នាមសព្ទ )
[ពង់ ]
(វំស; វំឝ) វង្ស, ត្រកូល, ពូជ, អម្បូរ ។
- ពង្សចរិត, ពង្សប្រព្រឹត្ត, ពង្សប្រវត្តិ (ពង់-សៈ--) ដំណើរ, លំអាន, នៃវង្សត្រកូល ។ ពាក្យសម្រាប់កំណត់សន្មតហៅឆ្នាំកំណើតរបស់មនុស្ស តម្រូវនឹងពូជពង្សរបស់ទេព្ដា, មនុស្សនិងយក្ស តាមហោរាសាស្ត្រ គឺឆ្នាំជូត, រោង, មមី, មមែ, ជា ពង្សទេព្ដា (ទាំង ៤ នេះ ចែកជាគូប្រុសនិងស្រី គឺ ជូត, រោង ពង្សទេព្ដាប្រុស; មមី មមែ ពង្សទេព្ដាស្រី); ឆ្លូវ, ថោះ, ម្សាញ់, កុរ ពង្សមនុស្ស (ទាំង ៤ នេះចែកជាគូប្រុសនិងស្រី គឺឆ្លូវ, ម្សាញ់ ពង្សមនុស្សប្រុស; ថោះ, កុរ ពង្សមនុស្សស្រី); ខាល, វក, រកា, ច, ពង្សយក្ស (ទាំង ៤ នេះចែកជាគូប្រុសនិងស្រី គឺ វក, រកា, ពង្សយក្សប្រុស; ខាល, ច ពង្សយក្សស្រី) ។
-
ពិភេក
( ន.នាមសព្ទ )
(វិភីឞណ) នាមស្ដេចយក្សមួយជាអនុជនៃក្រុងរាពណ៍, ជាហោរគន់គូរទាយផ្សេងៗ (មានតំណាលក្នុងរឿងរាមាយណៈ); សរសេរជា ពិភេក្សណ៍ ក៏មាន ។
Headley's Khmer-English Dictionary Full Text Search
-
យក្ស
- detail »
See:យក្ខ