Khmer Dictionary: យៅវ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
យៅវ៍
( គុ.គុនសព្ទ, ន.នាមសព្ទ )
[យៅ ឬ យ៉ៅ ]
(យុវ; យុវន៑, យៅវន) កំលោះ; ក្រមុំ; វ័យកំលោះឬក្រមុំ : នៅយោវ៍, កំពុងយោវ៍, ពួកយៅវ៍, ។
- យៅវជន (យៅវៈជន់) ជនកំលោះឬក្រមុំ ។
- យៅវភាគ (យៅវៈភាក) ចំណែកនៃវ័យកំលោះឬក្រមុំ, អ្នកដែលមានចំណែកវ័យកំពុងកំលោះឬក្រមុំ ។
- យៅវភាព (យៅវៈភាប) ភាពឬភាវៈកំលោះឬក្រមុំ ។
- យៅវមាល្យ (យៅវៈមាល) កម្រងផ្កានោប, កម្រងផ្កាក្រពុំ; (ព. ប្រ) ស្រ្តីក្រមុំក្មេង, នាងក្រមុំតូច ។
- យៅវយោគ (យៅវៈយោក) ដែលប្រកប ដោយវ័យកំលោះឬក្រមុំ (ដែលកំពុងពេញកំលោះឬពេញក្រមុំ) ។
- យៅវរាជ (យៅវៈរាច) ស្តេចកំលោះ; ព្រះរាជបុត្រកំលោះជារាជ ទាយាទ ។
- យៅវរេស (យៅវៈ--) ដែលជាឥស្សរៈលើអស់ពួកកំលោះឬពួកក្រមុំ; ស្តេចកំលោះឬស្តេចក្រមុំ ។ យៅវលក្ខណ៍ (យៅវៈល័ក) លក្ខណៈរបស់កំលោះឬក្រមុំ; នាងក្រមុំមានលក្ខណ៍ (ពាក្យទាំងអស់នេះ សម្រាប់ប្រើក្នុងកាព្យ កាលបើកវីត្រូវការ) ។
-
ឧបយុវរាជ
( ន.នាមសព្ទ )
[អ៊ុប៉ៈយុវៈរាច ]
ក្សត្រិយ៍ដែលកំពុងទ្រង់ព្រះយៅវ៍ (ក្សត្រិយ៍ កំលោះ) ដែលមានឋានៈជាឧបរាជទី ១ ឬឧបរាជស្តាំ : ព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន ជាព្រះមហាក្សត្រិយ៍ប្រទេសកម្ពុជាទ្រង់ប្រកបដោយព្រះទសពិធរាជធម៌, ដោយហេតុឋិតនៅក្នុងរាជសម្បត្តិ ព្រះអង្គពុំអាចញ៉ាំប្រទេសជាតិដែលកំពុងច្របូកច្របល់ ព្រោះតែ មានគណៈបក្សច្រើនហួសប្រមាណ ឲ្យមានដំណើរប្រកបដោយវឌ្ឍនភាពបាន, ទ្រង់ក៏បានសម្រេចព្រះរាជហ្ឫទ័យប្រកាសដាក់រាជ្យនៅថ្ងៃទី២ មីនា ព. ស. ២៤៩៩ គ. ស. ១៩៥៥ ស្តេចចុះមកទទួលព្រះតំណែងជា សម្តេចព្រះឧបយុវរាជវិញ ដោយបានបង្កើតអង្គការចលនាបង្រួបបង្រួមជាតិមួយ ឲ្យឈ្មោះថា “សង្គមរាស្រ្តនិយម” ជាលទ្ធិសង្គមនិយមពុទ្ធសាសនា ដែលមានព្រះអង្គជាព្រះអគ្គមហាប្រធាន ហើយដែលមានលក្ខន្តិកៈ ចុះថ្ងៃទី២២ មីនា ព. ស. ២៤៩៩ គ. ស. ១៩៥៥ បើកឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ឋានៈ ចូលជាសមាជិក ។ តាំងពីអង្គការនេះបានកើតប្រាកដឡើង ក្រោមការដឹកនាំដ៏វាងវៃបំផុតរបស់ព្រះអង្គ, សមិទ្ធិគ្រប់វិស័យក៏បានរីកចម្រើនកើនឡើងជាលំដាប់, ប្រជាពលរដ្ឋទាំងបព្វជិតទាំងគ្រហស្ថ ក៏មានស្វាមីភ័ក្តិទទួលគោរពយ៉ាងក្រៃលែង បានប្រកបដោយសុខសន្តិភាពជានិច្ចនិរន្តរ៍; ប្រជាពលរដ្ឋដែលមានរដ្ឋសភាជាតំណាង ព្រមទាំងព្រះរាជរដ្ឋាភិបាលបានថ្វាយព្រះឋានៈព្រះអង្គជាសម្តេចព្រះប្រមុខរដ្ឋតរៀងមក ។ល។
Headley's Khmer-English Dictionary Full Text Search
-
យៅវ៍
( adj )
[yɨv]
- detail »
to be youthful, young; unmarried.
-
យៅវ៍
( n )
[yɨv]
- detail »
youth, young (unmarried) person,adolescent