Khmer Dictionary: រាពណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទស
( បូ. សំ.បូរាណសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ទស់]
ដប់ (១០) : យើងខ្ញុំបង្គំព្រះទ្រង់យស ដោយម្រាមទាំងទសផ្ចង់គោរព ព្រមដោយសក្ការៈទាំងគ្រប់ សូមឲ្យឧបទ្រពចៀសចេញឆ្ងាយ ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អ. ថ. ទៈសៈ ដូចជា ទសក័ណ្ឋ (--ក័ន) ន. (បា. ទសកណ្ឋ; សំ. ទឝកណ្ឋ) អ្នកដែលមាន-ក ១០ គឺរាពណ៍ : ព្រះបាទទសក័ណ្ឋ (ក្នុងរឿងរាមកេរ្តិ៍) ។
- ទសធម្ម (--ធ័ម ឬ--ធ័ម-មៈ) ន. (បា.) ធម៌ ១០ ។ ឈ្មោះសូត្រមួយក្នុងព្រះសុត្តន្តបិដក សំដែងពីធម៌ ១០ ប្រភេទ ។
- ទសបារមី (ទៈសៈបារ៉ៈម៉ី) ន. (បា.) បារមី ១០ គឺចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញមាន ១០ យ៉ាងគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការរក្សាកាយវាចាឲ្យបរិសុទ្ធប្រពៃ; ៣- នេក្ខម្មៈ ការចេញចាកកាម គឺចេញបួស; ៤-បញ្ញា ការដឹងច្បាស់នូវសេចក្ដីពិត; ៥-វីរិយៈ ព្យាយាម; ៦-ខន្តិ សេចក្ដីអត់ធន; ៧- សច្ចៈ ការកាន់សំដីពិតមិនរើរុះ; ៨-អធិដ្ឋានៈ ការអធិដ្ឋានឲ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩-មេត្តា ការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០-ឧបេក្ខា ដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ ។ បារមីទាំង ១០ នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឲ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ ។
- ទសពល (--ពល់) គុ. ឬ ន. (បា.) ដែលមានកម្លាំង ១០ គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០ (ព្រះសម្មាសម្ពុទ្ធ) : ព្រះទសពល ។
- ទសពិធ (--ពិត) គុ. (បា. ទសវិធ, វ > ព = ទសពិធ) ដែលមាន ១០ យ៉ាង, មាន ១០ ប្រការ ។
- ទសពិធរាជធម៌ (ទៈ សៈពិធៈរាជៈ ធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត--) ន. (បា. ទសវិធ + រាជធម្ម) រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រប្រជាឲ្យប្រព្រឹត្តផង ។ ទសពិធរាជធម៌នោះគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការរក្សាសីល ៥ ជានិច្ច ឬរក្សាសីល ១០ មួយដងមួយកាល; ៣-បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤-អាជ្ជវៈ មានសេចក្ដីត្រង់; ៥-មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦-តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តបៈ ឬ តបះ ផង); ៧-អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ; ៨-អវិហឹសា មិនបៀតបៀនអ្នកដទៃ; ៩-ខន្តិ មានសេចក្ដីអត់ធន់; ១០-អវិរោធនៈ មិនបំពានលើធម៌លើច្បាប់ ។ ច្រើនប្រើកាត់ខ្លីត្រឹមតែ ទសពិធ ឬ ទសពិធធម៌ ។
- ទសមុខ (ទៈសៈមុក, ឬ ត. ទ. ថា. ទស់មុខ) ន. ឬ គុ. (បា.) មុខ ១០; ដែលមានមុខ ១០ (រាពណ៍) : ព្រះបាទទសមុខ (ក្នុងរឿងរាមកេរ្តិ៍ ) ។
-
ពិភេក
( ន.នាមសព្ទ )
(វិភីឞណ) នាមស្ដេចយក្សមួយជាអនុជនៃក្រុងរាពណ៍, ជាហោរគន់គូរទាយផ្សេងៗ (មានតំណាលក្នុងរឿងរាមាយណៈ); សរសេរជា ពិភេក្សណ៍ ក៏មាន ។
-
មន្ទោទរី
( ន.នាមសព្ទ )
[មន់ទោទៈរី]
(< មន្ទ “ទន់, ធ្ងន់...” + ឧទរី “មានផ្ទៃ” = ស្ត្រីមានផ្ទៃធ្ងន់) នាមនាងទេវីម្នាក់ជាជាយានៃក្រុងរាពណ៍ (ក្នុងរឿងរាមកេរ្តិ៍); ខ្មែរហៅកាត់ពាក្យខ្លីតែត្រឹម មន្ទោ ក៏មាន ។
-
មេឃ
( ន.នាមសព្ទ )
[មេក ]
ចំហាយដែលកើតជាទឹកអណ្ដែតឯអាកាស, ពពក : មេឃងងឹត, មេឃទូទឹម, មេឃមីរ ។ លំហអាកាសខាងលើដែលល្ហល្ហេវ : ផ្កាយពេញមេឃ ។
- មេឃទ្វារ (មេឃៈទ្វា) ចន្លោះពពក, ផ្ទៃមេឃ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- មេឃនាទ (មេឃៈនាត) សូរផ្គរលាន់ ។ នាមដើមរបស់ឥន្រ្ទជិតជាបុត្រនៃក្រុងរាពណ៍ (ក្នុងរឿងរាមកេរ្តិ៍) ។
- មេឃបុប្ផា ឬ - មេឃបុស្ប (មេឃៈបុប-ផា ឬ--បុស) ផ្ការបស់មេឃ គឺភ្លៀង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- មេឃមណ្ឌល (មេឃៈមន់ឌល់) មណ្ឌលមេឃ (ជើងមេឃ) ។
- មេឃវណ្ណ (មេឃៈវ័ន) ព័ណ៌មេឃ, សម្បុរផ្ទៃមេឃ (សំដៅមេឃប្រក្រតីដែលមានព័ណ៌ខៀវ) ។
- មេឃសព្ទ (មេឃៈស័ប) សូរមេឃគ្រហឹម, ផ្គរលាន់ ។
-
រាពណ៍
( ន.នាមសព្ទ )
[រាប ]
(រាវណ) នាមរបស់ព្រះបាទទសក័ណ្ឋឬទសមុខ (ក្នុងរឿងរាមាយណៈ) ច្រើនហៅថា : ក្រុងរាពណ៍ ។
- រាពណាសូរ រាពណ៍ជាអសុរ... ។
-
សដាយុស
( ន.នាមសព្ទ )
[សៈ--]
(ជដាយុ ឬ ជដាយុស៑ “បក្សីមានជដា, មានកំប៉ោយ”) ឈ្មោះបក្សីធំមួយ មាននិយាយក្នុងរឿងរាមកេរ្តិ៍ : ក្រុងរាពណ៍ប្រហារសដាយុស (ប្រហែលជាកាលពីព្រេងនាយយូរហើយ ខ្មែរហៅក្លាយតាមសំនៀងលាវទេដឹង (?) ព្រោះលាវអានអក្សរ ជ ជាសំឡេងអក្សរ ស; បើឲ្យត្រង់តាមពាក្យដើម ត្រូវហៅ ជដាយុស) ។
-
ឥន្រ្ទជិត
( ន.នាមសព្ទ )
[អិន-ទ្រៈជិត]
(ឥន្ទជិត “អ្នកឈ្នះព្រះឥន្រ្ទ”) ឈ្មោះយក្សម្នាក់ជាបុត្រនៃរាពណ៍ (មាននិយាយក្នុងរឿងរាមកេរ្តិ៍); ហៅ ឥន្ទជិត ក៏បាន ។ ខ្មែរប្រើពាក្យនេះជាឈ្មោះកាព្យឬបទមួយប្រភេទ ហៅថា កាព្យឥន្រ្ទជិត ឬ បទឥន្រ្ទជិត មានលក្ខណៈដូចគ្នានឹងបទព្រហ្មគីតិប៉ុន្តែមានដំណើរបទលោតៗ (ច្រើនហៅ បទឥន្ទជិត ជាង) ។ ឈ្មោះម្នាស់មួយប្រភេទ ផ្លែតូចៗ ភ្នែកញឹកសាច់ស្និទ្ធ មានរសផ្អែមពីសា : ម្នាស់ឥន្រ្ទជិត ឬ --ឥន្ទជិត ។
Headley's Khmer-English Dictionary Full Text Search
-
រាពណ៍
( n )
[riep]
- detail »
Ravana (demon-king of the Rakshasas in Indian mythology; a character in the Ramayana)