Khmer Dictionary: រេហ៍ពល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កងទ័ព
( ន.នាមសព្ទ )
[កង-ទាប់]
ក្រុមមនុស្សត្រៀមច្បាំងនឹងសត្រូវ, ឬសេនារេហ៍ពលដែលមានកាតព្វកិច្ចការពារជាតិ, មាតុភូមិ រកសន្តិសុខជូនប្រជាជន និងស្រុកទេស ។
-
ត្រី
( ន.នាមសព្ទ )
ឈ្មោះកូនចត្រង្គមួយប្រភេទ សម្រាប់តម្រៀបនៅជួរមុខ, ម្ខាងមាន ៨ រួមទាំងពីរខាងមាន ១៦ ដែលសន្មតទុកជាសេនារេហ៍ពល, វេលាចាប់ផ្ដើមលេងល្បែងនេះ គេតែងដើរ ឬរុញត្រីនេះមុនកូនឯទៀតជាដរាប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចត្រង្គ ផង) ។
-
គង្គាន
( កិ.កិរិយាសព្ទ )
រុករានចូលឥតញញើត : គង្គានចូលទៅ; រុករានគង្គានចូលទៅកាន់សឹក ឥតភ្លឹកនឹងសេនារេហ៍ពលនៃបច្ចាមិត្រដល់តិចឡើយ ។
-
ប្រាការ
( ន.នាមសព្ទ )
(បាការ) កំពែងឬកំផែង; បន្ទាយ, រាជវ័តិ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មានប្រាង្គប្រាសាទ ប្រាការស្អាងស្អាត ទូលំទូលាយ មានប៉មមាំមួន និងភាគបន្ទាយ រេហ៍ពលរៀងរាយ រាល់ថ្ងៃរាល់យប់ ។
-
រេហ៍ពល
( ន.នាមសព្ទ )
[រេពល់ ]
(រិហ, រី “បៀតបៀន, ពិឃាត”, រិហ > រេហ, រី > រេ ?; ពល “កម្លាំង, ពល”; បើផ្សំដោយសន្មតជា រេហពល ឬ រេពល “កម្លាំងបៀតបៀន; ពលអ្នកបៀតបៀនឬអ្នកពិឃាត”) ពួកយោធា, ពួកទាហាន, កងទ័ព : កែនរេហ៍ពល, លើករេហ៍ពលទៅច្បាំង ។ ប្រើជា រេពល ក៏បាន (< រី > រេ) ។
Headley's Khmer-English Dictionary Full Text Search