Khmer Dictionary: លក្សណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
របា
( ន.នាមសព្ទ )
(រប ជា កិ. “និយាយ, ថ្លែងប្រាប់, តំណាលប្រាប់” > របា ?) ការនិយាយរៀបរាប់ឬបូរបាច់ប្រាប់ឲ្យដឹងដើមទង : ស្ដាប់របា (សម័យឥឡូវមិនដែលប្រើ) ។ ដំណើរសេចក្ដីជាពាក្យកាព្យរៀបរាប់អំពីត្រៃលក្សណ៍ (អនិច្ចំ, ទុក្ខំ, អនត្តា) ឬអំពីធម៌ណាមួយដែលគួរឲ្យកើតសង្វេគ សម្រាប់សូត្រឲ្យមនុស្សឈឺចាស់ស្ដាប់ : សូត្ររបា ។ ពង្សាវតារ : របាក្សត្រ គឺពង្សាវតារក្សត្រក្នុងប្រទេសនីមួយតៗ មក ។ បវេណី, ជំបួរ : មានរបាយ៉ាងហ្នឹងរៀងមក គឺមានបវេណីឬជំបួរយ៉ាងហ្នឹងរៀងមក ។
-
លក្ខណ៍
( ន.នាមសព្ទ )
[ល័ក ]
លក្ខណៈ ។
- មនុស្សខាតលក្ខណ៍ មនុស្សមានលក្ខណៈអភ័ព្វឬមានឫកពាថោក ។
- ស្ត្រីគ្រប់លក្ខណ៍ ស្ត្រីដែលបរិបូណ៌ដោយលក្ខណៈល្អ ។ល។ (សរសេរជា ល័ក្ខណ៍ ឬ ល័ក្សណ៍ ក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ស្មណៈ ឬ លក្ស្មណ៍ ផង) ។
-
លក្សណ៍
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ៍ ឬ លក្សណ៍) ។
-
លក្ស្មណៈ
( ន.នាមសព្ទ )
[ល័ក-ស្មៈ ណៈ]
(លក្ស្មណ) នាមព្រះអនុជរបស់ព្រះរាមជាព្រះរាជបុត្រនៃព្រះបាទទសរថនិងនាងសុមិត្រាទេវី : ព្រះរាមនិងព្រះលក្ស្មណ៍ (សរសេរជា លក្ខណ៍ ឬ លក្សណ៍ ក៏មាន) ។
-
ល័ក្ខណ៍
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ៍ ឬ លក្សណ៍) ។
-
ស្ត្រី
( ន.នាមសព្ទ )
(ថី) ស្រី (ព. ខ្ព.) ជាគូគ្នានឹង បុរស, ត្រូវប្រើឲ្យស្របគ្នាថា បុរសស្ត្រី, ប្រុសស្រី; កុំប្រើ បុរសស្រី, ប្រុសស្ត្រី ដូច្នេះឡើយ។
- ស្ត្រីកាម អ្នកស្រឡាញ់ស្ត្រី, អ្នកងប់ចិត្តទៅរកស្ត្រី ។
- ស្ត្រីការ្យ (--កា) ការរបស់ស្ត្រី; ស្ត្រីអ្នកចម្រើន ។
- ស្ត្រីក្សីរ ឬ
- --ក្សេរ ទឹកដោះស្ត្រី (ទឹកដោះមនុស្ស) ។
- ស្ត្រីចរ្យា (--ច័រយ៉ា) ចរិយារបស់ស្ត្រី ។
- ស្ត្រីជន (--ជន់) ពួកស្ត្រី, ស្ត្រីទួទៅ ។
- ស្ត្រីជាតិ (--ជាត) ជាតិជាស្ត្រី (ស្ត្រី) ។
- ស្ត្រីទ្យូត អ្នកលេងស្រី ។
- ស្ត្រីទ្វេស អ្នកដែលមិនចូលចិត្តនឹងស្ត្រី, អ្នកស្អប់ស្រី ។
- ស្ត្រីធន (--ធន់) ស្ត្រីដែលទុកជាទ្រព្យ; អ្នកដែលមានស្ត្រីជាទ្រព្យ, ដែលលើកស្ត្រីថាជាទ្រព្យ ។
- ស្ត្រីធម៌ ច្បាប់សម្រាប់ស្ត្រី; ច្បាប់បញ្ញត្តចំពោះពួកស្ត្រី ។
- ស្ត្រីប្រមុខ ដែលមានស្ត្រីជាមុខ; អ្នកដែលយកស្ត្រីធ្វើជាមុខ, ដែលអាងតែស្រី ។
- ស្ត្រីភាព ភាពជាស្ត្រី (ស្ត្រី) ។
- ស្ត្រីភេទ ភេទស្ត្រី ។
- ស្ត្រីមន្រ្ត ឬ - --មាយា មាយាស្ត្រី; កលឧបាយរបស់ស្ត្រី, ពុតស្រី ។
- ស្ត្រីរត្ន ឬ - --រ័ត្ន ស្ត្រីកែវ, ស្ត្រីឆើតឆាយ, នាងឆើតឆោម, នាងឆោមឆាយ; លក្ស្មី ។
- ស្ត្រីលក្សណ៍,--ល័ក្សណ៍ ឬ - --លក្សណ ល័ក្សណ៍របស់ស្ត្រី ។
- ស្ត្រីលិង្គ ឬ - ឥត្ថីលិង្គ (--លឹង) ភេទស្ត្រី; ព. វ. សព្ទតន្តីភាសាមានសំស្រ្កឹតនិងបាលីជាដើម ដែលមានការន្តកំណត់ថាជាភេទស្ត្រី : កន្យា ឬ កញ្ញា, ទេវតា, ទេវី ឬ ទេពី, ធម្មតា, មាលា, សាលា ជាស្ត្រីលិង្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ការន្ត ផង) ។
- ស្ត្រីវរលក្សណ៍ ឬ
- --វរល័ក្សណ៍ ស្ត្រីមានល័ក្សណ៍ដ៏ប្រសើរ ។
- ស្ត្រីវិជិត បុរសដែលស្ត្រីឈ្នះ, ដែលចាញ់អំណាចស្ត្រី, អ្នកដែលចាញ់អំណាចប្រពន្ធ; ប្រុសកំសាកញី ។
- ស្ត្រីសម្ភោគ សម្ភោគជាមួយនឹងស្ត្រី ។ល។
-
សុន្ទរ
( គុ.គុនសព្ទ )
[សុន-ទៈរៈ ឬ សុន-ទ]
ល្អ, ប្រពៃ; ពីរោះ, ដែលគួរចង់ឮ គួរចង់ស្ដាប់, ពីរោះចាប់ចិត្ត; ដែលគួរស្រឡាញ់; គួររីករាយ ។
- សុន្ទរកថា សម្ដីពីរោះ, សម្ដីគួរចង់ស្ដាប់ ។ ខ្មែរហៅសម្ដីសូត្រថ្លែងសេចក្ដីក្នុងទីប្រជុំជនថា សុន្ទរកថា ដែរ : សូត្រសុន្ទរកថាក្នុងមហាសន្និបាត... (ហៅ សុន្ទរពាក្យ ឬ សុន្ទរពេចន៍ ក៏បាន) ។
- សុន្ទរកម្ម អំពើល្អ; ការងារល្អ ។
- សុន្ទរភាព ភាពល្អ, សេចក្ដីល្អ ។
- សុន្ទរមតិ គំនិតត្រូវ ។
- សុន្ទរយាត្រា ដំណើរល្អ, ដំណើរមានសុខស្រួល ។
- សុន្ទរយាន យានល្អ, យានស្រួលជិះ ។
- សុន្ទរលក្ខណ៍ ឬ - --លក្សណ៍ លក្ខណៈល្អ ។
- សុន្ទរវាចា ឬ
- --វាទ ពាក្យពីរោះ ។
- សុន្ទរវាទិន ឬ - --វាទី អ្នកដែលមានសំដីពីរោះ (បើស្ត្រីជា សុន្ទរវាទិនី) ។
- សុន្ទរសម្បត្តិ សម្បត្តិល្អ; សម្បត្តិរបស់អ្នកល្អ (ការប្រព្រឹត្តល្អ) ។
- សុន្ទរសូបៈ សម្លឆ្ងាញ់ ។
- សុន្ទរោវាទ (បា. < សុន្ទរ + ឱវាទ) ឱវាទល្អ, ដំបូន្មានត្រូវ ។ល។
-
សុលក្ខណៈ
( ន.នាមសព្ទ )
[--ល័ក-ខៈណៈ]
(សុលក្ខណ; សុលក្សណ) លក្ខណៈល្អ ។ គុ. ដែលមានលក្ខណៈល្អ : មនុស្សសុលក្ខណ៍, ដំរីសុលក្សណ៍ (សរសេរជា សុល័ក្ខណ៍ ឬ សុល័ក្សណ៍ ក៏បាន; បើស្ត្រីឬញីជា សុលក្ខណា; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើក្លាយជា សៅវលក្សណ៍ ក៏មាន) ។
-
សៅវលក្សណ៍
[--វ៉ៈល័ក ]
មើលពាក្យ សុលក្ខណៈ, សុលក្ខណ៍ ឬ សុលក្សណ៍ ។
-
ហិន
( កិ.កិរិយាសព្ទ )
(ហីន គុ. “ថយថោក, ថោកទាប, ទន់ទាប”) វិនាស, សាបសូន្យ, លាញ, លិចលង់ : ហិនទ្រព្យ, ហិនខ្លួន ។ គុ. ថោក, ថោកទាប, ថយថោក :
- ហិនលក្ខណ៍ ឬ --លក្សណ៍ ដែលមានលក្ខណ៍ថោក, ខាតលក្ខណ៍ : មនុស្សហិនលក្ខណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហីនលក្ខណ៍ ឬ --លក្សណ៍ ទៀតផង) ។
- ហិនហៃ ដែលថយថោកផងហៃខាងខូចផង, ដែលវិនាសឬថយថោកជានិច្ច : មនុស្សហិនហៃ, មារយាទហិនហៃ ។
- ហិនហោច ហិនផងហោចផង ឬហិននាំឲ្យហោច; នាំឲ្យសាបសូន្យ ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!