Khmer Dictionary: លក្ស
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
លក្ខ
( ន.នាមសព្ទ )
[ល័ក-ខៈ ]
កំណត់; ទីសម្គាល់, គ្រឿងចំណាំ; ចន្លោង; គ្រឿងកំណត់រាប់, ខ្នាត, ទីវ; បុណ្យ, បុណ្យភ័ព្វ, សំណាង ។ សំខ្យា . ចំនួនសែន, មួយសែន (១០០,០០០) ។ លក្ខមូល តម្លៃមួយសែន (ហៅ អនេកត្ថសំខ្យា ប្រើជា ន.) ។
-
អនេកត្ថសំខ្យា
( ន.នាមសព្ទ )
[អៈន៉េក័ត-ថៈស័ង-ខ្យា]
សំខ្យាសព្ទប្រាប់សេចក្ដីថា “ច្រើន” គឺ សត, សហស្ស កុំប្រែថា “រយ, ពាន់” ឲ្យប្រែថា “ច្រើន” ឬថា “អនេក” វិញ, ដូចជា សតបទី, សហស្សបទី “សត្វមានជើងច្រើន” គឺម្រើមព្រះ, ក្អែប; សតតេជះ “មានតេជះច្រើន”, សហស្សរំសី “មានរស្មីច្រើន” (ព្រះអាទិត្យ); សតបុញ្ញលក្ខណៈ “មានលក្ខណៈនៃបុណ្យច្រើន” (ព្រះសម្មាសម្ពុទ្ធ); សហស្សនេត្ត “មានបញ្ញាចក្ខុច្រើន” គឺអាចដឹងនូវហេតុដ៏ច្រើន ក្នុងការគិតមួយរំពេចក៏អាចឃើញភ្លាមៗ (ព្រះឥន្រ្ទ) : សហស្សធនុ ឬ សហស្សធ្នូ “ធ្នូមានទម្ងន់ច្រើន” ឬក៏ សហស្សត្ថាមធ្នូ “ធ្នូធ្ងន់ច្រើន បើលុះតែកម្លាំងមនុស្សច្រើននាក់ទើបអាចលើករួចឬយឹតបាញ់បាន” ។ លក្ខ កុំឲ្យប្រែថា “គ្រឿងចំណាំ, គ្រឿកំណត់” ឲ្យប្រែថា “សែន, មួយសែន”, ដូចជា លក្ខសំវច្ឆរៈ “មួយសែនឆ្នាំ”, លក្ខកប្ប ឬ លក្សកល្ប “មួយសែនកប្ប, មួយសែនកល្ប៍” ។ល។
-
អាល័ក្ស
( ន.នាមសព្ទ )
[--ល៉ាក់ ]
(ឬ សំ.) (អា “ទួទៅ; សព្វគ្រប់”; លក្ស កិ. “ឃើញ, សង្កេតឃើញ; ពិចារណា; ពិនិត្យ; កត់, កត់ត្រា, ត្រាទុកឲ្យដឹង; កំណត់ទុក”) ឈ្មោះក្រុមអ្នករាជការមួយក្រុមក្នុងព្រះបរមរាជវាំងមានមុខការជាអ្នកកត់ត្រាប្រាក់ព្រះរាជទ្រព្យផ្សេងៗ ព្រមទាំងការបើកដាក់គ្រប់ចំពូកផង មានការទាក់ទងប្រាស្រ័យគ្នារឿយៗជាមួយនឹងក្រុមព្រះឃ្លាំង : ក្រុមអាល័ក្ស ឬ ក្រុមព្រះអាល័ក្ស (សម័យបច្ចុប្បន្ន រួមចូលក្នុងក្រុមរាជាយុត្តកៈ; ខ្មែរសម័យបុរាណច្រើនសរសេរជា អាល័ក្ខណ៍ ឬ អាល័ក្សណ៍) ។
-
អាកាស
( ន.នាមសព្ទ )
(អាកាឝ) ប្រទេសវាលល្ហល្ហេវធ្លុងត្លេវ, ទីវាលធេងទទេ, ចន្លោះធេងទទេ; លំហមេឃ; ទីឱកាសដែលមានផ្លូវខ្យល់; ចន្លោះដែលមានខ្យល់ចេញចូលបាន : សត្វហើរនាអាកាស, កណ្តាលអាកាស ។ លំហមានខ្យល់, ផ្លូវខ្យល់ : ទីនេះមានអាកាសល្អ, យកខ្យល់អាកាស, ហាលអាកាស ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អាកាសៈ, ដូចជា អាកាសកក្សា (--ក័ក-ក្សា) កណ្តាប់មេឃ ។
- អាកាសកសិណ (--កៈ--) កសិណដែលមានអាកាសជាអារម្មណ៍ឬដែលយកអាកាសជាអារម្មណ៍ ។
- អាកាសគង្គា គង្គានាអាកាសគឺធារទឹកឬធ្នារទឹកឯអាកាស (ទឹកក្នុងអាកាស) ។
- អាកាសគាមិន ឬ
- --គាមី អ្នកដែលទៅតាមអាកាសបាន គឺពួកសត្វដែលហើរបាន (ប្រើដោយសន្មតតាមសម័យនិយម, អ្នកជិះយន្តហោះ ក៏គួរហៅដូច្នេះបានដែរ; ប្រើស្ត្រីជា អាកាសគាមិនី ។ វេវ. អាកាសយានិក; --យានិកា) ។
- អាកាសចរណ៍ ការត្រាច់តាមអាកាស; ការធ្វើដំណើរតាមអាកាសដោយយន្តហោះ ។
- អាកាសជននិន ឬ - --ជននី (--ជៈ នៈ--) ចន្លោះដែលខ្យល់ចេញចូលបាន, ចន្លោះសម្រាប់បញ្ចេញបញ្ចូលខ្យល់; ទ្វារ; បង្អួច ។
- អាកាសដ្ឋកទេវតា (--ស័ត-ឋៈកៈ--) ទេវតាដែលស្ថិតឬអាស្រ័យនៅនាអាកាស ។
- អាកាសទីប ឬ
- --ប្រទីប ប្រទីបឬគោមដែលអុជដាក់កណ្តាលវាលឬគោមដែលចងព្យួរនឹងដងខ្ពស់ក្នុងទីវាល ។
- អាកាសទេស ឬ-
- -ប្រទេស ទីវាល; ទីទំនេរ ។
- អាកាសធាតុ ធាតុអាកាស (រាប់បញ្ចូលក្នុងពួកធាតុ ៥ យ៉ាងគឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស) ។
- អាកាសធាតុសាស្ត្រ វិទ្យាសាស្រ្តសម្រាប់សិក្សាពិនិត្យរិះរកខាងអាកាសធាតុ ។
- អាកាសនិន្នាទ ឬ
- --សព្ទ សូរគឹកកងឯអាកាសឬសូរសព្ទឯអាកាស (សូរផ្គរឬរន្ទះ) ។
- អាកាសបថ (--បត់) ឬ មាគ៌ា ផ្លូវអាកាស ។
- អាកាសបថិក (--ប៉ៈ--) ព្រះអាទិត្យ ។
- អាកាសពទ្ធលក្ស ឬ - --ល័ក្ស (--ព័ត-ធៈល័ក) ការសម្លឹងស្ទង់មើលទៅទីឆ្ងាយ, ការស្ទង់ចម្ងាយ ។
- អាកាសយាត្រា ការទៅដោយអាកាសយាន (ព. ស. ស.) ។
- អាកាសយាន យានដែលទៅតាមអាកាសបាន, យន្តហោះ (ព. ស. ស.) អាកាសយានចរណ៍ (--នៈ-ច) ការតា្រច់ទៅដោយអាកាសយាន, ការធ្វើដំណើរតាមអាកាសដោយយន្តហោះ ។
- អាកាសយានដ្ឋាន (--នុ័ត-ឋាន) ឋាននៃអាកាសយាន, ចំណតអាកាសយាន, ទីសម្រាប់យន្តហោះចុះចតនិងចេញដំណើរទៅ ។
- អាកាសយានវិជ្ជា ឬ
- --វិទ្យា វិជ្ជាផ្នែកខាងធ្វើអាកាសយាននិងផ្នែកខាងត្រាច់ទៅឰដ៏អាកាស ។
- អាកាសយានិក អ្នកទៅមកដោយអាកាសយាន, អ្នកជិះយន្តហោះ; អ្នកបើកបរយន្តហោះ; បើស្ត្រីជា អាកាសយានិកា (ព. ស. ស.) ។
- អាកាសវេហាស៍ (--ហ៊ា) កណ្តាលអាកាស (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេហា ឬ វេហាស៍ ផង ។
- អាកាសស័យន៍ ឬ
- --សយនៈ, --សយនា (--សៈយ៉ៈ ន៉ៈ ឬ សៈយ៉ៈន៉ា) ការដេកហាលឬសំដិលខ្លួនកណ្តាលវាល, ការដេកហាលអាកាស ។
- អាកាសានញ្ចាយតន ឬ - --យតនៈ (--នុ័ញ-ចាយ៉ៈតៈន៉ៈ) ការផ្គងអារម្មណ៍សំដៅឆ្ពោះត្រង់ទៅរកអាកាសរំពឹងរឿយៗថា “អាកាសឥតមានទីបំផុតៗ...” (ព. ពុ. ជាឈ្មោះនៃអរូបជ្ឈានទី ១ ក្នុងអរូបជ្ឈាន ៤) ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អាកាសេ “នាអាកាស, ក្នុងអាកាស” ឬ អកាសោ, អាកាសា “អាកាស” ក៏បាន) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!