Khmer Dictionary: លិទ្ធ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បិសាច
( ន.នាមសព្ទ )
(បិឝាច) អមនុស្សជាអាបាយិកសត្តដែលកើតនៅក្នុងមនុស្សលោកមានច្រើនពួក មានអមនុស្សដែលលិទ្ធជញ្ជក់ឈាមស្រស់ ឬដែលជញ្ជក់យករសគំរង់សាកសពជាដើម : ពួកបិសាច, ខ្មោចបិសាច ។
-
ប្លក់
( ឧ.ឧទានសព្ទ )
សូរឮដោយធ្លាក់អ្វីតូចទៅក្នុងរន្ធ ឬដោយឆ្កែលិទ្ធទឹកជាដើម ។
-
ប្លែមៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អំពីអាការបញ្ចេញអណ្ដាតលិទ្ធបបូរមាត់រឿយៗ : លិទ្ធអណ្ដាតប្លែមៗ ឬ ព្លែមៗ ។
-
ពព្លែម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលបញ្ចេញអណ្ដាតលិទ្ធបបូរមាត់ព្លែមៗឬប្លែមៗរឿយៗ : លិទ្ធបបូរមាត់ពព្លែម ឬ ប៉ប្លែម ។
-
ព្រាហ្មណ៍
( ន.នាមសព្ទ )
(ព្រាហ្មណ) មនុស្សដែលកំណត់តាមលទ្ធិបុរាណពីព្រេងនាយ ថាមានពូជដើមកើតអំពីព្រះឱស្ឋព្រហ្ម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាហុជៈ និង វណ្ណៈ ទៀតផង) : ពួកព្រាហ្មណ៍, ជាតិព្រាហ្មណ៍, ពូជព្រាហ្មណ៍; បើស្រ្តីជា ព្រាហ្មណី ។ ក្នុងកម្ពុជប្រទេស កំណត់យកពួកបារគូបុរោហិតហៅថា ព្រាហ្មណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បារគូ និង បុរោហិត ផង) ។ ខាងលិទ្ធពុទ្ធសាសនា ហៅព្រះអរហន្តថា ព្រាហ្មណ៍ សំដៅសេចក្ដីថា អ្នកបន្សាត់បាប ឬកម្ចាត់កិលេសអស់ហើយ ព្រោះព្រះអរហន្តលោកកម្ចាត់កិលេសជ្រះស្រឡះអស់ដោយអរហន្តមគ្គហើយ; ហៅថា ខីណាសវព្រាហ្មណ៍ ក៏បាន ។
- ព្រាហ្មណពន្ធុ (ព្រាហ្មៈណៈព័ន-ធុ) ពូជព្រាហ្មណ៍, ឬដែលមានពូជជាព្រាហ្មណ៍ ។
- ព្រាហ្មណ៍ព្រឹទ្ធ គឺព្រាហ្មណ៍ចាស់; ច្រើននិយាយថា ព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតកវី ។
- ព្រាហ្មណមហាសាល (ព្រាហ្មៈណៈមៈហា--) ព្រាហ្មណ៍ដែលមានទ្រព្យទុកនៅស្ងៀមច្រើនដល់ ៨០ កោដិ ។ល។
-
ភ្លែមៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អំពីអាការដែលលៀនអណ្ដាតលិទ្ធខ្វៃៗ : លិទ្ធអណ្ដាតភ្លែមៗ ឬ --ផ្លែមៗ ។
-
លែះ
( ន.នាមសព្ទ )
(លិហ > លេហ “លិទ្ធ, ជញ្ជក់”) វត្ថុដែលត្រូវលិទ្ធភ្លក្ស, ដែលត្រូវជញ្ជក់ជញ្ជាប; របស់តិចតួចស្តួចស្តើង : អស់អង្ករអស់ម្ហូបទៅហើយ មានលែះអីស៊ី !; អស់ប្រាក់រលីងទៅហើយ បានលែះអីចាយ ! ។
- កណ្តាច់លែះ ដែលទ័លក្ររហាមរកនេះបាត់រកនោះគ្មាន : មនុស្សកណ្តាច់លែះ (ព. ម.) ។
-
សក់
( ន.នាមសព្ទ )
អាការៈមួយប្រភេទ ជាសរសៃល្អិតៗដុះលើក្បាលមនុស្សឬលើក្បាលសត្វពួកខ្លះ : កាត់សក់, សិតសក់,បួងសក់, កោរសក់; សក់សេះ ។
- សក់ក រោមរឹងសរសៃថ្លោសៗ ដុះលើដងកសេះ (ទីទៃពីសក់ក្បាលនិងសក់ស្វាយរបស់វាយ) ។
- សក់កណ្តាញ់ សក់ដែលក្រញាញ់ចាក់ស្រែះ ជាប់បេះមិនចេញដូចគេព្រលាំងជ័រ ។
- សក់ក្រញាញ់ សក់រួញរេញមិនរាប ។
- សក់គោលិទ្ធ (ព. ប្រ.) សក់បាក់ក្រាបរាបលើសាច់ក្បាលវៀចប៉ាន់ប៉ែវដោយអន្លើ ។
- សក់ពោត (ព. ប្រ.) សរសៃល្អិតៗ ទន់ល្មៃដែលកើតមាននៅខាងចុងផ្លែពោត មានសណ្ឋានស្រដៀងនឹងសរសៃសក់ ។
- សក់ព្រៃ សក់កំណើតដែលដុះលើក្បាលកូនខ្ចីតាំងពីនៅក្នុងផ្ទៃមាតាមក : មង្គលកោរសក់ព្រៃ ។
- សក់រួញអង្គាដី (ព. ប្រ.) សក់ស្លូតដែលរួញរមួលខ្ពស់ខ្លះទាបខ្លះ ។
- សក់ស្លូត (ព. ប្រ.) សក់មិនរួញមិនក្រញាញ់ មិនរបះរបើង ។ល។
-
លិឍ
( កិ.កិរិយាសព្ទ )
[លិត ឬ ត. ទ. ស្រ. លឹត]
(< លិហ, ហ > ឍ ឬ ទ្ធ) កេវ, កាវ, កោយដោយអណ្តាត ឬផ្តិតចុងអណ្តាតលើអ្វីមួយ : លិឍបបូរមាត់, លិឍដៃ; លិទ្ធមើលឲ្យដឹងរស ។
-
លិទ្ធ
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិឍ>លិឍ ) ។
Headley's Khmer-English Dictionary Full Text Search
-
លិទ្ធ
( v )
[lɨt]
- detail »
to lick, lap up