Khmer Dictionary: លំហែ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទេសចរ
( ន.នាមសព្ទ )
[ទេសៈច ]
ជនអ្នកធ្វើដំណើរលំហែកំសាន្ត : ប្រាសាទនគរវត្ត ជាទីចាប់អារម្មណ៍យ៉ាងក្រៃលែងនៃពួកទេសចរបរទេស ។
-
ទេសចរណ៍
( ន.នាមសព្ទ )
(--ចរណ) ការធ្វើដំណើរកំសាន្តលំហែចិត្តនៃជនបរទេស ។ ឈ្មោះក្រសួងរដ្ឋមន្ត្រីមួយកាន់កាប់ខាងមុខការនេះ : ក្រសួងទេសចរណ៍ ។
-
រម្ហែ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លម្ហែ ឬ លំហែ) ។
-
រោង
( ន.នាមសព្ទ )
សេនាសនៈមានទ្រង់ទ្រាយស្រដៀងនឹងផ្ទះផ្ទៃផ្ទាល់នឹងដីក៏មាន លើកផុតពីដីឲ្យមានផ្ទៃទាបឬខ្ពស់ក៏មានសម្រាប់នៅបណ្ដោះអាសន្ន ឬសម្រាប់ប្រើតាមត្រូវការផ្សេងៗ : រោងបុណ្យ, រោងអារឈើ, រោងទូក, រោងដាក់ពោត, រោងគោ, រោងសេះ, រោងរថ,... ។
- រោងការ រោងសម្រាប់ជ្រកធ្វើការ ឬរោងដែលសង់ដើម្បីរៀបមង្គលការអាពាហ៍ពិពាហ៍ ។
- រោងកុន រោងធំទូលាយសម្រាប់លេងកុន (រង្គសាល) ។
- រោងក្រសាល រោងសម្រាប់ទទួលភ្ញៀវ, សម្រាប់អង្គុយលំហែតាមសប្បាយ (ហៅ រោងត្រសាល ក៏មាន) ។
- រោងចក្រ (--ចាក់) គ្រឹះស្ថានឧស្សាហកម្មប្រកបដោយគ្រឿងចក្រ, គ្រឿងម៉ាស៊ីនសម្រាប់ច្នៃលៃលកធ្វើរូបធាតុដើមឲ្យបានកកើតទៅជាផលិតផលផ្សេងៗដែលជាគ្រឿងសម្រាប់ប្រើប្រាស់ឬសម្រាប់បរិភោគ : រោងចក្រតម្បាញ, រោងចក្រក្រដាស ។
- រោងចួង រោងខ្ពស់ស្រឡះមានជណ្តើរដាក់ចួងវាយឲ្យជះសំឡេងឮឆ្ងាយ ។
- រោងដោល ឈ្មោះផ្ទះមួយបែបរាងវែងស្ទងមានដៃស្នាចាប់គល់ផ្ទោងចែងទាំងពីរខាងមានហោជាងតូចទាបទ្រនាប់ត្រង់ប្រជុំហប់ : ផ្ទះរោងដោល ។
- រោងថែវ ឬ - រោងទង រោងវែងជាបរិវេណព័ទ្ធជុំវិញប្រាសាទឬវិហារជាដើម មានទ្វារធំទាំង ៤ ទិស ។
- រោងទាន រោងសម្រាប់ដាក់ភោជនាហារឲ្យទាន ឬរោងសម្រាប់ប្រជុំគ្នាធ្វើទាន ។
- រោងផ្កាស្លា រោងពិសេសមួយក្នុងពិធីមង្គលការ ជាទីតម្កល់ផ្កាស្លា និងជាទីនៅសម្នាក់បណ្តោះអាសន្នរបស់កូនកំលោះ ។
- រោងរៀន សាលារៀន ។
- រោងរាំ ឬ - រោងល្ខោន រោងធំទូលាយសម្រាប់ល្ខោនរាំ (រោងមហោស្រព, រង្គសាល) ។ល។
-
រំហែ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លម្ហែ ឬ លំហែ) ។
-
លម្ហែ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យល្ហែ, ឲ្យទំនេរមានកាលកំណត់ : លម្ហែខ្លួន, ឈប់លំហែ ។ សរ. ជា រម្ហែ ឬ រំហែ ក៏មាន ។
-
លំហែ
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លម្ហែ, លំហែ ឬ រម្ហែ, រំហែ) ។
Headley's Khmer-English Dictionary Full Text Search