Khmer Dictionary: លំហ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ធ្លា
( ន.នាមសព្ទ )
ផ្លូវធំដែលបររទេះបាន : ផ្លូវធ្លា, ដើរតាមធ្លា ។ ទីលានជាលំហ : ធ្លាមុខផ្ទះ ។
-
នាងច្រាល
( ន.នាមសព្ទ )
បង្គោលឈើខ្លឹម ឬថ្មមានសណ្ឋានច្រើនតែមូលៗ ប្រើជាគ្រឿងលំអសម្រាប់ដាក់រាយបញ្ឈរដង្ហែរកឹងលើខ្នងព្រំដំបូលប្រាសាទ, វិហារជាដើម ជាគ្រឿងរចនាមួយប្រភេទរបស់ខ្មែរក្នុងបុរាណសម័យ, សព្វថ្ងៃនេះ ក៏នៅមានប្រើខ្លះដែរ : ប្រាសាទស្អាងស្អាតត្រកាល លំហនាងច្រាល បញ្ចេញលំអថ្លៃថ្លា...។
-
រម្ហ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លម្ហ ឬ លំហ) ។
-
មេឃ
( ន.នាមសព្ទ )
[មេក ]
ចំហាយដែលកើតជាទឹកអណ្ដែតឯអាកាស, ពពក : មេឃងងឹត, មេឃទូទឹម, មេឃមីរ ។ លំហអាកាសខាងលើដែលល្ហល្ហេវ : ផ្កាយពេញមេឃ ។
- មេឃទ្វារ (មេឃៈទ្វា) ចន្លោះពពក, ផ្ទៃមេឃ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- មេឃនាទ (មេឃៈនាត) សូរផ្គរលាន់ ។ នាមដើមរបស់ឥន្រ្ទជិតជាបុត្រនៃក្រុងរាពណ៍ (ក្នុងរឿងរាមកេរ្តិ៍) ។
- មេឃបុប្ផា ឬ - មេឃបុស្ប (មេឃៈបុប-ផា ឬ--បុស) ផ្ការបស់មេឃ គឺភ្លៀង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- មេឃមណ្ឌល (មេឃៈមន់ឌល់) មណ្ឌលមេឃ (ជើងមេឃ) ។
- មេឃវណ្ណ (មេឃៈវ័ន) ព័ណ៌មេឃ, សម្បុរផ្ទៃមេឃ (សំដៅមេឃប្រក្រតីដែលមានព័ណ៌ខៀវ) ។
- មេឃសព្ទ (មេឃៈស័ប) សូរមេឃគ្រហឹម, ផ្គរលាន់ ។
-
រហាល
( ន.នាមសព្ទ )
លំហបឹង, លំហទឹក : រហាលបឹង, រហាលទឹក ។ គុ. ដែលស្រឡះត្លេវ : វាលរហាល (និយាយថា ល្ហាល ក៏មាន) ។
-
រំពេ
( ន.នាមសព្ទ )
សត្វបក្សីមួយប្រភេទ នៅអាស្រ័យតាមផ្នូកខ្សាច់ទន្លេ, សមុទ្រ, ... មានមច្ឆជាតិជាភក្សាហារ : សត្វរំពេហើររេតាមលំហសមុទ្រ ។
-
រំហ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លម្ហ ឬ លំហ) ។
-
លម្ហ
( ន.នាមសព្ទ )
ទីដែលវាលល្ហ : លម្ហសមុទ្រ ។ ឋានក្រោមជើងហោជាងនៃប្រាសាទ ឬវិហារមុខដាច់ ដែលមើលពីដីទៅឃើញល្ហ ព្រោះមិនមានដំបូលបាំងសាច : លំហនាងច្រាល គឺលំហនិងនាងច្រាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាងច្រាល ផង) សរសេរជា រម្ហ ឬ រំហ ក៏មាន ។
-
ល្វឹងល្វើយ
( គុ.គុនសព្ទ )
ល្ហល្ហេវក្រៃពេក, ធំធេង : វាលល្វឹងល្វើយ, លំហសមុទ្រល្វឹងល្វើយ ។
-
ល្ហ
( គុ.គុនសព្ទ )
ដែលមានលំហទូលាយឥតមានអ្វីទើសទែង : វាលល្ហ ។ ដែលមានលំអានឆ្លុងឬស្នាមក្រឡាញ : ឆ្ការផ្លូវល្ហ; មុខសស្រ្តល្ហ ។
- ល្ហល្ហាច ល្ហមើលទៅឃើញរាចល្ហាច : ទឹកឡើងចូលវាលល្ហល្ហាច ។
- ល្ហល្ហេវ ល្ហធ្លុងត្លេវ, ល្ហស្រឡះត្លេវ : វាលល្ហល្ហេវ ។
Headley's Khmer-English Dictionary Full Text Search
-
លំហ
( n )
[lumhɑɑ]
- detail »
(wide) open space, expanse